អត្ថបទក្រុមហ៊ុន

និយ័តករបរធនបាលកិច្ច បើកកិច្ចប្រជុំជំរុញគោលដៅទទួលផល និងផលិតផលសក្តានុពល ដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការ


និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1) បានរៀបចំកិច្ចប្រជុំស្តីពី ការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្រុមគោលដៅទទួលផល និងការផ្សព្វផ្សាយអំពីទម្រង់ឯកសារ និងនីតិវិធីក្នុងការដកប្រាក់កម្ចីរបស់គម្រោង ACSEP នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ។
និយ័តករបរធនបាលកិច្ច បើកកិច្ចប្រជុំជំរុញគោលដៅទទួលផល និងផលិតផលសក្តានុពល ដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការ

ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុ និងជានាយកគម្រោង និងឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ដោយផ្ទាល់នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្ជាក់ឱ្យច្បាស់អំពីក្រុមគោលដៅទទួលផល និងផលិតផលដែលមានសក្តានុពល ដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូសហការក្រោមក្របខណ្ឌគម្រោង ACSEP ។ ព្រមទាំងផ្សព្វផ្សាយអំពីទម្រង់ឯកសារ និងនីតិវិធីក្នុងការដកប្រាក់កម្ចី (ESMS Template, Financial Request Template, Covenants and Risk Management Discussion) និងរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តី PIU និង PFI។

កិច្ចប្រជុំនេះ មានការចូលរួមពីសមាជិក និងទីប្រឹក្សាជាតិនិងអន្តរជាតិ របស់ PIU1, តំណាងមកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ កសហវ, តំណាងអង្គភាពគ្រប់គ្រងគម្រោងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុដៃគូ៕




អត្ថបទបន្ទាប់


តើឥណ្ឌាអាចនឹងជំនួសតំណែងចិន ក្នុងនាមជារោងចក្រផលិតរបស់ពិភពលោកបានដែរទេ?

ព័ត៌មាន
ចំពេលដែល ប្រទេសចិនកំពុងជាប់ដៃជាមួយវិធានការកូវីដ១៩ដ៏តឹងរ៉ឹង កំណើនសេដ្ឋកិច្ចអន់ថយ និងបញ្ហាជម្លោះពាណិជ្ជកម្មរ៉ាំរ៉ៃជាមួយសហរដ្ឋអាមេរិកផង…

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលពានរង្វាន់ជាឈ្មួញជើងសារមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២

ព័ត៌មាន
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃទី០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ