ការបាត់បង់ការងារ​នៅប្រទេសថៃ

ថៃ ប្រឈមនឹងការបាត់បង់ការងារ ១០ម៉ឺននាក់ ក្នុងវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ


ក្រមហ៊ុនរៀបចំកម្មវិធី និង សេវាកម្មទីផ្សារ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្ររបស់ថៃ គឺ ក្រុមហ៊ុន Index Creative village Plc រំពឹងថា នឹងមានបុគ្គលិកប្រមាណ ១០ម៉ឺននាក់នៅក្នុងវិស័យនេះ នឹងត្រូវបាត់បង់ការងារធ្វើដោយសារតែបញ្ហាមេរោគរាតត្បាត និងបញ្ហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ដែលកំពុងបន្ដកាន់តែក្ដៅឡើងៗមកទល់ពេលនេះ។ នេះបើតាមការរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍។
ថៃ ប្រឈមនឹងការបាត់បង់ការងារ ១០ម៉ឺននាក់ ក្នុងវិស័យអាជីកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ (រូបភាព៖ Bangkokpost)
ដោយ

លោក ក្រៀងក្រៃ កានចាន់ណា ភូគីន ស្ថាបនិក​ជា​នាយក​ក្រុមហ៊ុន​ Index Creative Village PLC បាន​បញ្ជាក់ថា អាជីវកម្មរៀបចំ កម្មវិធី បានរង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​បញ្ហា​មេរោគ​រាតត្បាត​កូវីដ-១៩ តាំងពី​មាន​វិធានការ​ចាក់សោរ​បិទប្រទេស​ កាលពីថ្ងៃទី ២២ ខែ មីនាមកម្ល៉េះ។

លោក ក្រៀងក្រៃ បានព្យាករថា វិស័យ​អាជីវកម្ម​រៀបចំ​កម្មវិធី នឹងមានចំណូល​ធ្លាក់ចុះ ៦០ ទៅ៧០ ភាគរយ នៅក្នុង​ឆ្នាំនេះ ព្រោះតែ​ក្រុមហ៊ុន​ភាគច្រើន​បាន​លុបចោល​ការ​រៀបចំ កម្មវិធី​ផ្សេងៗ​នៅក្នុង​ប្រទេសថៃ ដោយ​ត្រូវ​គោរពតាម​វិធានការ​រក្សាកម្លាតសង្គម ដែល​បារម្ភ​ខ្លាច​ថា​នឹងអាច​កើតមាន​នូវរលក​ឆ្លង​ជាលើកទី២នោះ។

លោកបន្ថែមទៀតថា បញ្ហាមួយទៀត​ដែលកំពុង​ធ្វើឲ្យ​វិស័យ​អាជីវកម្ម​រៀបចំ​កម្មវិធី និងសេវាកម្ម​ទីផ្សារ​​ត្រូវរងគ្រោះនោះ គឺដោយសារតែ មាន​ការផ្ទុះបាតុកម្ម​តវ៉ា​រាជរដ្ឋាភិបាល​ កាន់តែខ្លាំងឡើង ដែលវា​បានធ្វើឲ្យ​ប៉ះពាល់​ដល់​​សតិអារម្មណ៍ និង​ចិត្តសាស្ត្រ​បស់​អតិថិជន។

អ្នកជំនាញ​រូបនេះ បាន​គូសបញ្ជាក់ទៀតថា កត្តា​ប្រឈម​ទាំងនេះ ត្រូវបាន​រំពឹងថា នឹង​ធ្វើឲ្យ​អត្រា​អ្នកអត់​ការងារ​ធ្វើ នៅក្នុង​វិស័យអាជីវកម្ម​រៀបចំកម្មវិធី និងសេវាកម្មទីផ្សារ ទំនង​ជា​នឹងអាច​កើនឡើង ដោយអាចនឹងមាន​ប្រហែល ៥០% នៃចំនួន​អ្នកបុគ្គលិក​សរុប ដោយអ្នកទាំងនោះ អាច​ត្រូវ​បាត់បង់​ការងារ​បណ្ដោះអាសន្ន និង​អាច​ជាអចិន្ត្រៃយ៍តែម្ដង។

សូមបញ្ជាក់ថា នៅក្នុងប្រទេសថៃ វិស័យ​អាជីវកម្ម​រៀបចំ​កម្មវិធី និង​សេវាកម្មទីផ្សារនេះ សរុប​គឺមាន​កម្លាំងពលកម្ម​ ប្រមាណ ២០ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ គ្រោះទឹកជំនន់ មិនបានធ្វើឲ្យតម្លៃទីផ្សារអចលនទ្រព្យរង្គោះរង្គើឡើយ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជ…

ប្រទេសចិន នឹងហាមការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ដោយសារហានិភ័យមេរោគឆ្លង

ព័ត៌មាន
ប្រទេសចិន នឹងបន្តផ្អាក ការធ្វើដំណើរកម្សាន្ដជាក្រុមចេញទៅក្រៅប្រទេស ហើយក៏នឹងលុបចោល ភ្នាក់ការងារទេសចរណ៍អំពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្ដក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ