ល្បែងពាណិជ្ជកម្ម

ថៃ នៅតែការពារផែនការដាក់កាស៊ីណូឱ្យស្របច្បាប់ ទោះអាចធ្វើឱ្យប្រទេសធ្លាក់ក្នុងពណ៌ប្រផេះ


អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ថៃ លោក ជូឡាផាន អាម៉នវីវ៉ាត (Julapan Amornvivat) បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះផែនការប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាល ក្នុងការដាក់ឱ្យស្របច្បាប់លើការសាងសង់កាស៊ីណូ ដោយប្រឆាំងនឹងមហាជន ដែលបារម្ភផែនការនេះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសជាតិ និងអាចធ្វើឱ្យប្រទេសថៃ ធ្លាក់ចូលក្នុងកម្រិតពណ៌ប្រផេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
ល្បែងពាណិជ្ជកម្ម
ដោយ

រដ្ឋាភិបាលថៃ ដឹកនាំដោយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីបើកផ្លូវឱ្យការសាងសង់ ឬបើកកាស៊ីណូក្នុងស្រុកដោយស្របច្បាប់ ប៉ុន្តែមកទល់ពេលនេះ សេចក្ដីព្រាងច្បាប់នេះ នៅមិនទាន់បានអនុម័តជាផ្លូវការពីរដ្ឋសភានៅឡើយទេ ចំពេលមានការព្រួយបារម្ភពីមហាជនកាន់តែច្រើន និងស្ថាប័នជាតិ ខ្លះថា ច្បាប់នេះ អាចធ្វើឱ្យខូចមុខមាត់ប្រទេសជាតិ ក៏ដូចជាទាញទម្លាក់ថៃ ឱ្យធ្លាក់ចូលពណ៌ប្រផេះ។

ទោះជាមានការព្រួយបារម្ភ និងការជំទាស់ចំពោះផែនការនេះក៏ដោយ ក្រសួងហិរញ្ញវត្ថុថៃ បានការពារផែនការនេះ ដោយអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ លោក ជូឡាផាន អាម៉នវីវ៉ាត បានអះអាងថា ការរីកសាយភាយនូវល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសថៃ ដែលគេមិនសូវចាប់អារម្មណ៍នោះ បានបង្ហាញពីហានិភ័យខ្ពស់នៃរូបភាពសេដ្ឋកិច្ចពណ៌ប្រផេះជាងការដាក់កាស៊ីណូឱ្យស្ថិតគ្រប់គ្រងដោយច្បាប់ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងទៅទៀត។

ជាមួយគ្នានេះលោក ជូឡាផាន បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគម្រោងបង្កើតកន្លែងកម្សាន្តនេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយ ហើយពេលនេះសេចក្ដីព្រាងច្បាប់នៃការបង្កើតកន្លែងកម្សាន្តនេះកំពុងដំណើរការបញ្ជូនទៅកាន់សភាផងដែរ។ លោកបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់រដ្ឋាភិបាល គឺគ្របដណ្តប់លើការអភិវឌ្ឍជាតិ ចម្រុះរួមទាំងកន្លែងថែទាំសុខភាពរួមជាមួយនឹងមជ្ឈមណ្ឌលកម្សាន្តផងដែរ។

រដ្ឋាភិបាលថៃ ជឿជាក់យ៉ាងមុតមាំថា គម្រោងនេះនឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសថៃ ដោយអាចទាក់ទាញការវិនិយោគអប្បបរមា ដែលត្រូវបានព្យាករថានឹងលើសពី១០០ពាន់លានបាត ប្រមាណជាង៣ពាន់លានដុល្លារ និងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់ថៃ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ជំរុញឱ្យអាម៉េរិក កែកំហុសរបស់ខ្លួន ចំពោះការរឹតបន្តឹងមិនឱ្យប្រើបន្ទះឈីបរបស់ខ្លួន

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានជំរុញឱ្យមហាអំណាចសេដ្ឋកិច្ចលេខ១ លើពិភពលោកអាម៉េរិក កែតម្រូវកំហុសរបស់ខ្លួនជា…

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃ និងមានតម្លៃសមរម្យ

ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងបដិវត្តន៍យានយន្តអគ្គិសនីពិភពលោក ហើយវត្តមានការមកដល់នៃក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor ដែលជាក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ