បច្ចុប្បន្នភាព កិច្ចព្រមព្រៀង CP TPP

ថៃ នឹងដាក់ពាក្យស្នើសុំធ្វើជា សមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរ ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម


កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ២០១៨ កន្លងទៅនេះ ដោយមានប្រទេសជាសមាជិកចំនួន១១។ ថ្មីៗនេះដែរ ប្រទេសថៃ បានសម្លឹងឃើញឱកាសពាណិជ្ជកម្ម និងវិនិយោគធំ តាមរយៈកិច្ចព្រមព្រៀងនេះ និងបានប្រកាសថា ខ្លួននឹងដាក់ពាក្យស្នើសុំចូលធ្វើជាសមាជិកនៃកិច្ចព្រមព្រៀងនេះដែរ នៅពេលឆាប់ៗខាងមុខនេះ។
អង់គ្លេសស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP (https://viettan.org/)
ដោយ

រាជរដ្ឋាភិបាលថៃ បង្ហាញ​ពី​ផែនការ​ នឹង​​ចូល​រួម​ជា​សមាជិក​​ក្នុង​កិច្ច​​ព្រមព្រៀង វឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដើម្បី​​ក្ដាប់ឱកាស​នៃសក្ដានុពល​លូតលាស់​​សេដ្ឋកិច្ច និង​បង្កើន​នូវភាព​ប្រកួត​ប្រជែង​ សម្រាប់​​ការវិនិយោគ​ និងពាណិជ្ជកម្ម​​នៅ​ក្នុងប្រទេស។ ផែនការនេះ​ នឹងប្រកាស​ឡើង​​ជាផ្លូវការ ​នៅក្នុង​​​​ខែ​​មីនា​ខាងមុខនេះ នាអំឡុង​ដំណើរ​​ទស្សនកិច្ច​របស់​​ឧបនាយក​រដ្ឋមន្ត្រី​ថៃ លោក Samkid Jatusripitak នៅប្រទេស​ជប៉ុន។ នេះបើតាម​​ការ​បញ្ជាក់​ឲ្យដឹង​ពី​សារព័ត៌មាន​​ក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។

ថ្លែងប្រាប់​​សារព័ត៌មាន​​ក្នុង​ស្រុកថៃ លោក Somkid បាន​​ឲ្យដឹងថា នៅក្នុង​ដំណើរ​​ទស្សនកិច្ច​ប្រទេស​ជប៉ុន ដែលនឹង​ធ្វើ​ឡើង​​នៅ​ពាក់កណ្ដាល​​ខែ​មីនា ខាងមុខនេះ តំណាង​​ឲ្យ​​​រាជរដ្ឋាភិបាលថៃ​ លោក នឹង​ធ្វើការប្រកាស​ជាផ្លូវការ នូវ​ផែនការ ក្នុងការ​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើជា​សមាជិក​នៃកិច្ចព្រមព្រៀង ​វឌ្ឍនភាព និង​គ្រប់ជ្រុងជ្រោយ សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CP TPP) ។ 

លោក Somkid បាន​បន្ថែមទៀតថា វិនិយោគិន​ជប៉ុន ដែល​មានមូលដ្ឋាន​​រោងចក្រ​ផលិតនៅ​ប្រទេសថៃ​ ជាច្រើន​មានការ​ព្រួយបារម្ភ ថា ប្រទេសថៃ អាចនឹង​បាត់បង់​នូវភាព​ប្រកួតប្រជែង​របស់ខ្លួន ប្រសិន​បើ​នៅតែ​ពន្យាពេល​ ក្នុងការ​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើជា​សមាជិក​នៃកិច្ចព្រមព្រៀង​ CP TPP នេះ។ វិនិយោគិន​ជប៉ុន​ទាំងនោះ ក៏បារម្ភ​ទៀតថា ប្រទេសថៃ អាចនឹង​តាមមិន​ទាន់​ដៃគូ​ប្រជែង​របស់ខ្លួន​ឡើយ ពិសេស​ប្រទេស​វៀតណាម ដែលគេ​ចាត់ទុកថា ជាដៃគូ​ប្រជែង​ធំបំផុត​របស់ថៃ ក្នុងការ​ទាក់ទាញ​ការវិនិយោគ។

មន្ត្រី​រាជរដ្ឋាភិបាល​ថៃ រូបនេះ បានបញ្ជាក់​ថា លោក​បានទទួល​ការអនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​រួចហើយ ដើម្បី​បំពេញ​លក្ខខណ្ឌ​នានា ដើម្បីស្នើសុំ​ភាពជា​សមាជិក​នៃកិច្ច​ព្រមព្រៀង CP TPP នេះ។ 

ក្រសួង​ពាណិជ្ជកម្មថៃ ត្រូវបាន​កំណត់​កាលបរិច្ឆេត​រួចហើយ ដែលនឹងត្រូវ​បញ្ចប់​សំណើនេះ ​នៅដើមខែ​មីនានេះ ដើម្បី​ផ្ញើ​សំណើបន្ដ ទៅកាន់​គណៈរដ្ឋមន្ត្រី សម្រាប់​សម្រេច​ចុងក្រោយ​ ហើយកាល​ណា​សំណើ​នេះ ត្រូវបាន​អនុម័ត នោះ​ការ​ដាក់ស្នើ​ផ្លូវការ​សម្រាប់​ភាពជា​សមាជិក​នៃកិច្ច​ព្រមព្រៀង CP TPP នឹងត្រូវបាន​ធ្វើ​ឡើង​យ៉ាងពិត​ប្រាកដ។

កិច្ចព្រមព្រៀង CP TPPនេះ មានប្រទេស​សមាជិកចំនួន ១១ រួមមាន អូស្ត្រាលី ប្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចសិកកូ ញ៉ូស័រឡែន ប៉េរូ សាំងហ្គាពួរ និងវៀតណាម។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន​កាលពី​ថ្ងៃទី ៣០​ខែធ្នូ​ឆ្នាំ២០១៨  ហើយវា​ក៏ត្រូវបានគេ​ដឹងថា ជាកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​ធំបំផុត​មួយ​របស់​ពិភពលោក​ផងដែរ ដែល​គ្របដណ្ដប់លើ​ទំហំសេដ្ឋកិច្ច​ពិភពលោក ១៦%  ជាមួយនឹង​ចំនួន​ប្រជាជន​៥០០ លាននាក់។ លើសពីនេះ កិច្ចព្រមព្រៀង CP TPP នឹងរួម​បញ្ជូល​នូវការ​កាត់ចេញនូវរបាំង​ពន្ធគយ និងមិនមែន​ពន្ធគយ ក្នុងចំណោម​ប្រទេស​ជាសមាជិក​ទាំងអស់។ 

នាពេលថ្មីៗនេះដែរ ប្រទេស​វៀតណាម ដែល​ជាសមាជិក​ក្នុងកិច្ច​ព្រមព្រៀង​ CP TPP នេះ ក៏បាន​បង្ហាញពី​ក្ដីសង្ឃឹម​រំពឹង​ផ្លែផ្កាខ្ពស់​ ក្រោយពី​កិច្ចព្រមព្រៀង​នេះ បាន​ចូលជា​ធរមាន​នៅបំណាច់​ឆ្នាំ២០១៨។  ក្នុងនោះដែរ វៀតណាមរំពឹងថា កិច្ចព្រម​ព្រៀងនេះ អាចនឹង​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​វៀតណាម​រហូតដល់​ជាង ២% ឯណោះ។ 

ក្នុងនោះ វិស័យ​​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែក​ជើងវៀតណាម ត្រូវបាន​គេរំពឹងថា ​​នឹងទទួល​បាន​​ប្រយោជន៍​​ច្រើនជាងគេ ពីកិច្ចព្រម​ព្រៀង CP TPP នេះ។ ពោលគឺ វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និងស្បែកជើង ត្រូវបាន​ព្យាករថា នឹងមាន​កំណើន​​នាំចេញ​ចន្លោះ​ពី ជាង ៨% ទៅជិត ១១% ដោយសារតែ​តម្លៃមានភាពប្រកួត​ប្រជែង។

បន្ថែមពីនេះ កិច្ចព្រមព្រៀង CPTPP ក៏ត្រូវ​បានគេ​​រំពឹង​ដែរថា នឹង​ជួយ​ឲ្យ​ការនាំចេញ​របស់​វៀតណាម នឹងកើន​ឡើង​ប្រហែល ​៤% ខណៈដែលការ​នាំចូលវិញ​​អាចនឹង​ពង្រីក​កំណើន​​ជិត​ដល់ ៣,៨%​ដែរ៕

ដោយឡែក សម្រាប់​កម្ពុជា​យើងវិញ មិនមាន​វត្តមាន​នៅក្នុងកិច្ចព្រមព្រៀងនេះ នោះទេ ប៉ុន្ដែ បើតាម​របាយការណ៍​មួយ របស់​​ធនាគារជាតិ​នៃកម្ពុជា ធ្លាប់បាន​​គូសបញ្ជាក់​ផងដែរថា វត្តមាន​កិច្ចព្រម CP TPP នេះ គឺជា​កត្តាប្រឈម​មួយ​របស់កម្ពុជា សម្រាប់​ការប្រកួតប្រជែង​ជាមួយប្រទេស​ក្នុងតំបន់​មួយចំនួន ពិសេស​គឺប្រទេសជិតខាង ដែល​មានភាពជាសមាជិក​ក្នុងកិច្ចព្រមព្រៀងនេះ តួយ៉ាង​ប្រទេសវៀតណាម​តែម្ដង ព្រោះសមាជិក​ទាំងអស់​នៅក្នុង​កិច្ចព្រមព្រៀង CP TPP អាចមាន​ឱកាស​ក្នុងការនាំចេញ​ទំនិញ កាន់តែងាយស្រួល​ដោយ​មិនមានជាប់​របាំងពន្ធគយ៕

None



អត្ថបទបន្ទាប់


ហ្វ៊ីលីពីន​ហាម​ការ​នាំ​ចូលសាច់​​ជ្រូក​ពីវៀតណាម​ដោយ​បារម្ភ​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក

រដ្ឋមន្ត្រី​កសិកម្ម​ហ្វ៊ីលីពីន​ នៅថ្ងៃអាទិត្យ ទី១៧ កុម្ភៈ បាន​បញ្ជា​ឲ្យ​ដាក់​បម្រាម​ជា​បណ្ដោះអាសន្ន ទៅលើការនាំចូល​សាច់​ជ្រូក​និង​ផលិតផល​សា…

ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨

សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជាដីកោះតូចមួយ តែមានឈ្មោះជា ជាខ្លាសេដ្ឋកិច្ចមួយ នៅអាស៊ី។ នៅឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសដែលមានផ្ទៃដីតែ ៧២១,…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ