ថៃនឹងក្លាយជាប្រទេសគ្មានច្បាប់

ថៃនឹងក្លាយជាប្រទេសគ្មានច្បាប់ និងការពារឧក្រិដ្ឋជន បើមិនចាត់វិធានការលើករណីទាហានថៃ រំលោភបូកលើយុវតីខ្មែរ


គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃ មកលើពលរដ្ឋកម្ពុជា ដែលមានលក្ខណៈព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
ថៃនឹងក្លាយជាប្រទេសគ្មានច្បាប់
ដោយ

ការថ្កោលទោសនេះធ្វើឡើងក្រោយយោធាថៃ បានធ្វើសកម្មភាពគំរាមកំហែង និងការបង្កអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការក្នុងប្រទេសថៃ និងការធ្វើ​ទុក្ខបុកម្នេញមកលើពលរដ្ឋខ្មែរ ដែលរស់នៅជិតខ្សែបន្ទាត់ព្រំដែន ដែលកំពុងមានវិវាទ ការឃុំខ្លួនយោធាកម្ពុជា​ ដោយខុសច្បាប់ និងការចាប់រំលោភបូកយ៉ាងព្រៃផ្សៃមកលើយុវតីខ្មែរ នៅពេលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។

​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចាត់ទុកការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមលើនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើដល់សហគមន៍អន្តរជាតិឱ្យជួយជំរុញដល់ភាគីថៃ ឱ្យទទួលខុសត្រូវចំពោះករណីនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិជាធរមាន។ ប្រសិនបើ ប្រទេសថៃមិនដោះស្រាយករណីទាំងនេះឱ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ។

ពាក់ព័ន្ធករណីយុវតីខ្មែរម្នាក់រងការរំលោភបំពានផ្លូវភេទពីក្រុមយោធាថៃ នេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការផ្លូវច្បាប់ស្វែងរកយុត្តិធម៌ និងផ្តល់ការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តជូនដល់ជនរងគ្រោះ តាមរយៈសេវាគាំទ្ររបស់មណ្ឌលធនធានពលករទេសន្តរប្រវេសន៍។ ទន្ទឹមនឹងនេះ ក្រសួងការងារអំពាវនាវដល់សហគមន៍អន្តរជាតិតាមដាន និងជំរុញឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចថៃបើកការស៊ើបអង្កេតលើករណីនេះជាបន្ទាន់ប្រកបដោយតម្លាភាព សំដៅធានាឱ្យបាននូវយុត្តិធម៌ជូនជនរងគ្រោះ ដែលជាពលករទេសន្តរប្រវេសន៍ខ្មែរ ក៏ដូចជាដើម្បីការពារសិទ្ធិ ពលករទេសន្តរប្រវេសន៍ទាំងអស់ ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃពីអំពើហិង្សានានា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ឯកសារសម្ងាត់របស់សេតវិមានទម្លាយថា ក្រុមហ៊ុនយក្ស Alibaba របស់មហាសេដ្ឋី Jack Ma ជួយយោធាចិន វាយប្រហារសហរដ្ឋអាម៉េរិក

ឯកសារសម្ងាត់របស់សេតវិមានបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនយក្ស Alibaba របស់កំពូលមហាសេដ្ឋីចិន Jack Ma បានផ្ដល់ជំនួយគាំទ្រផ្នែកបច្ចេកវិទ្យាសម្រាប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ