ចិនបដិសេធសំណើរបស់ WHO

ចិនបដិសេធសំណើរបស់ WHO អំពីការស៊ើបអង្កេតស៊ីជម្រៅប្រភពដើមមេរោគកូវីដ-១៩


ដ្ឋាភិបាលចិននៅថ្ងៃច័ន្ទសប្តាហ៍នេះបានអះអាងថា សំណើរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវបន្ថែមលើប្រភពដើមនៃជំងឺកូវីដ-១៩ ហាក់មានភាពមិនស៊ីចង្វាក់គ្នានឹងតួនាទីរបស់ចិន ក្នុងនាមជាសមាជិកនៃ WHO នោះទេ ដ្បិតថាចិន ក៏ជាប្រទេសដែលរងគ្រោះដោយសារកូវីដ-១៩មួយនឹងគេដែរ។ ទីក្រុងប៉េកាំងបានណែនាំឲ្យអង្គការសុខភាពពិភពលោកមានការស៊ើបអង្កេតបន្ថែមនៅកន្លែងផ្សេង និងប្រទេសផ្សេងទៀតក្រៅតែពីប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ចិនបដិសេធសំណើសិក្សាពីប្រភពដើមកូវីដ-១៩
ដោយ

ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក​កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចេញមុខ​មកប្រកាសពីផែនការស៊ើបអង្កេតប្រភព​ដើម​​របស់ជំងឺកូវីដ-១៩បន្ថែមទៀត​​ឲ្យបានស៊ីជម្រៅ និងថែមទាំង​​បានអំពាវនាវឲ្យ​​ប្រទេសចិន ចូលរួមសហការ​​សម្រាប់​ការ​សិក្សា​​ដំណាក់កាល​ទីពីរ​នេះប្រកប​ដោយតម្លាភាព។

លោក តេដ្រូស ប្រធានអង្គការ​សុខភាពពិភពលោក បានអះអាងថា ការសិក្សាលើកទីពីរនេះ ទាមទារឲ្យ​ប្រទេសចិនចូលរួមសហការ​ដោយមានតម្លាភាព ដោយសារតែ​ការសិក្សាកន្លងមក អ្នកវិទ្យាសាស្ត្របានខ្វះខាត​ទិន្នន័យជាច្រើន ដូចជា​ទិន្នន័យ​នៃការ​ផ្ទុះឡើង និងការរាលដាល​ដំបូងបំផុតនៅក្រុងវូហានប្រទេសចិន។

ជាការឆ្លើយតប លោក ចៅ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា សំណើ​ខាងលើកំពុងត្រូវបាន​អ្នកជំនាញចិន​យកមក​ធ្វើការពិនិត្យ ​និងពិចារណា ប៉ុន្តែលោកចង់ឲ្យការស៊ើបអង្កេត​លើក​ក្រោយនេះ គួរតែត្រូវដឹកនាំ​ដោយ​សមាជិកនៃអង្គការ WHO ដោយឆ្លងកាត់ការជជែកពិភាក្សាគ្នាដោយបើកចំហ ខណៈការសិក្សា​ពីករណីឆ្លងដំបូង​គួរតែត្រូវបានសិក្សា​នៅប្រទេស​ដទៃទៀតក្រៅពីចិន និងពង្រីកទៅពាសពេញ​ពិភពលោកផងដែរ។

មន្ត្រីជាន់ខ្ពស់​ក្រុងប៉េកាំង​រូបនេះបានបន្ថែមថា ការស៊ើបអង្កេត​លើកក្រោយ​គួរតែផ្តោតសំខាន់​ទៅលើការតាមដានពី​ប្រភពដើមកូវីដ១៩ដែលអាចចម្លង​ចេញពីសត្វ ជាជាងការសិក្សា​លើសេណារីយ៉ូ នៃការលេចធ្លាយ​ចេញពីមន្ទីរ​ពិសោធន៍​នៅក្រុងវូហាន។ ត្រង់ចំណុចនេះ លោក ចៅ លីចៀន ចង់ឲ្យការសិក្សាស្រាវជ្រាវលើកក្រោយ គួរផ្អែកលើលទ្ធផល​របាយការណ៍​នៃការសិក្សាលើកមុន ដែលបញ្ចប់នៅខែមីនា របស់ក្រុមអ្នកជំនាញ​អង្គការសុខភាពពិភពលោក ហើយមិនគួរធ្វើឡើងក្រោមហេតុផល​នយោបាយនោះទេ។​

គួររំឭកថា កាល​ពី​ខែ​មករា​ដើម​ឆ្នាំ ២០២១ WHO ធ្លាប់​បាន​បញ្ជូន​ក្រុម​អ្នក​ជំនាញ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​វូហាន ប្រទេស​ចិន​ដើម្បី​ស្រាវជ្រាវ និង​ស្វែង​យល់​ពី​ការ​ផ្ទុះ​កូវីដ១៩ ប៉ុន្តែបេសកកម្មនៅគ្រានោះមិនទាន់អាចបំភ្លឺបានគ្រប់គ្រាន់ជុំវិញប្រភពដើមនៃជំងឺកូវីដ១៩បានទេ។ ជាពិសេសសម្មតិកម្មដែលអ្នកជំនាញ​បានលើកឡើងទាំងប៉ុន្មាន ក្រោយពីការ​សិក្សាបញ្ចប់ មិនទាន់អាចឲ្យ​​ប្រទេសផ្សេងៗទៀតជុំវិញពិភពលោក ជាពិសេសលោកខាងលិច ទទួលយកនិងជឿជាក់លើបានឡើយ។

សូមជម្រាបថា បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP សេណារីយ៉ូនៃ​ការធ្លាយកូវីដ១៩ចេញពីមន្ទីរពិសោធន៍ក្រុងវូហាន ជាសេណារីយ៉ូអាទិភាព ដែលWHOចង់ធ្វើការសិក្សា និងវិភាគឲ្យស៊ីជម្រៅជាងមុន ហើយបើ​យោង​តាម​អគ្គនាយក​​អង្គការ​សុខភាព​ពិភពលោក លោក​តេដ្រូស ផែនការ​ស៊ើបអង្កេត​ថ្មី​នេះ ​នឹង​ត្រូវ​បន្ត​ធ្វើ​នៅ​ក្នុង​ទីក្រុង​វូហាន ប្រទេស​ចិន និង​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​សិក្សា រួម​ទាំង​ការ​វិភាគ​នៅ​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​មុនផងដែរ៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌា និងប្រទេសអាស៊ាន ក្រោយមើលឃើញពីការរាតត្បាតកូវីដ-១៩បំប្លែថ្មី ឌែលតា

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB នៅថ្ងៃអង្គារទី២០កក្កដា បានបញ្ចេញរបាយការណ៍ថ្មីមួយដោយបានព្យាករថា ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស...

ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញ ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្រោយសម្ទុះចាក់វ៉ាក់សាំងហក់ឡើងដល់៦០%

ព័ត៌មាន
គិតមកទល់ថ្ងៃពុធសប្ដាហ៍នេះ កម្ពុជាបានចាក់វ៉ាក់សាំង បានដល់ទៅជាង៦០% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ១០លាននាក់ ខណៈដែលការចាក់វ៉ាក់សាំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ