សេដ្ឋកិច្ចថៃ

សេដ្ឋកិច្ចថៃ កំពុងរុំព័ទ្ធដោយបញ្ហាជុំទិសរាប់ចាប់ពីបញ្ហាពន្ធគយអាម៉េរិករហូតដល់ជម្លោះព្រំដែន


ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងមានវិបត្តិកាន់តែធ្វន់ធ្ងរ ដោយសារជួបបញ្ហាជុំទិសរួមមានអស្ថិរភាពនយោបាយក្នុងស្រុក ការបះបោរដោយក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូង ពន្ធគយបដិការរបស់អាម៉េរិក កង្វះកម្លាំងពលកម្ម ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈានទៅដល់ការរបិទព្រំដែន ហើយកាលពីពេលថ្មីៗនេះ មីយ៉ាន់ម៉ា ក៏បានបិទព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជាច្រកព្រំដែនពាណិជ្ជកម្មដ៏សំខាន់របស់ថៃ ជាឯកតោភាគី ដែលការបិទព្រំដែនរបស់កម្ពុជា និងមីយ៉ាន់ម៉ា បានធ្វើឱ្យសេដ្ឋកិច្ចថៃ ខាតបង់សរុបមិនក្រោម១០ពាន់លានដុល្លារនោះឡើយក្នុងមួយឆ្នាំៗ។
សេដ្ឋកិច្ចថៃ
ដោយ

ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា រហូតឈានដល់ការបិទព្រំដែនកម្ពុជា-ថៃ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានប៉ាន់ប្រមាណថា ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យរាំងស្ទះពាណិជ្ជកម្ម ឬធ្វើឱ្យសេដ្ឋកិច្ចថៃ ខាតបង់រហូតដល់ទៅប្រមាណជាង១៥លានដុល្លារអាម៉េរិក ក្នុងមួយថ្ងៃ ឬស្មើនឹង៤៦៥លានដុល្លារអាម៉េរិក ក្នុងមួយខែ ហើយបើគិតពេញមួយឆ្នាំមានទំហំជាង៥,៥ពាន់លានដុល្លារអាម៉េរិកឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

បន្ថែមលើនេះ សេដ្ឋកិច្ចថៃ ក៏កំពុងខាតបះដៃបះជើងដោយសារតែប្រទេសមីយ៉ាន់ម៉ា បានបិទច្រកព្រំដែនពាណិជ្ជកម្មដ៏សំខាន់ជាមួយថៃ ផងដែរ ដែលធ្វើឱ្យរថយន្តដឹកទំនិញថៃ រហូតដល់ទៅជាង៤០០គ្រឿងជាប់គាំងនៅទីនោះអស់រយៈពេលជាច្រើនថ្ងៃចាប់តាំងពីថ្ងៃទី១៨ ខែសីហា មកទល់ពេលនេះ ហើយប្រសិនបើការបិទនេះនៅតែបន្ត នោះសេដ្ឋកិច្ចថៃ អាចនឹងខាតបង់សរុបប្រមាណ៤ពាន់លានដុល្លារអាម៉េរិកបន្ថែមទៀត។ ដើម្បីសម្រាលផលប៉ះពាល់ ក្រសួងពាណិជ្ជកម្មថៃ បានទទូចសុំឱ្យភាគីមីយ៉ាន់ម៉ា បើកច្រកទ្វារព្រំដែនឡើងវិញ ប៉ុន្តែភាគីមីយ៉ាន់ម៉ា ទំនងមិនបើកច្រកព្រំដែននេះវិញឡើយ ព្រោះការបិទនេះ គឺដើម្បីទប់ការនាំចូលទំនិញខុសច្បាប់ដែលធ្វើឱ្យមីយ៉ាន់ម៉ា បាត់ប្រាក់ចំណូលជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។

ទន្ទឹមនេះ បញ្ហាកង្វះកម្លាំងពលកម្ម ក៏កំពុងធ្វើឱ្យវិស័យសំខាន់ៗរបស់ថៃ ដាំក្បាលចុះផងដែរ ដោយសារតែពលករខ្មែរសម្រុកចាកចេញពីប្រទេសថៃ វិលចូលស្រុកវិញ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

មិនតែប៉ុណ្ណោះ ខណៈដែលអត្រាពន្ធគយបដិការថ្មីរបស់សហរដ្ឋអាម៉េរិក ត្រូវបានបញ្ចុះមកនៅកម្រិតទាបជាងការរំពឹងទុកត្រឹម១៩% បញ្ហាធំជាងនេះបានកើតមានឡើង នោះគឺពន្ធបន្ថែម ឬពន្ធពិន័យ៤០% ដែលសហរដ្ឋអាម៉េរិក ដាក់លើផលិតផលណាដែលមិនអាចបំពេញបានតាមវិធានដ៏តឹងរ៉ឹងដែលតម្រូវឱ្យផលិតផលថៃ សម្រាប់នាំចេញទៅកាន់សហរដ្ឋអាម៉េរិក ត្រូវតែផលិតក្នុងស្រុកឱ្យបាន៦០% នៃផលិតផលសម្រេចជាកំហិត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មចាត់ទុកសហគមន៍កសិកម្មទំនើប ជាផ្នែកមួយជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ពលរដ្ឋមួយចំនួនសម្លឹងមើលឃើញថា ក្រស…

វិស័យទេសចរណ៍ថៃ អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដំណើរទៅថៃ

វិស័យទេសចរណ៍របស់ថៃ ដែលកំពុងជួបវិបត្តិស្រាប់ហើយនោះ អាចជួបបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្រោយអាជ្ញាធរម៉ាឡេស៊ី ប្រាប់ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ