ផ្សារភាគហ៊ុន

ផ្សារភាគហ៊ុនរបស់ថៃ ព្រមានវិនិយោគិនឱ្យប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយ


ផ្សារមូលបត្ររបស់ប្រទេសថៃ (SET) បានចេញការព្រមានមួយកាលពីពេលថ្មីៗនេះដោយបានក្រើនរំលឹកដល់អតិថិជនរបស់ពួកគេឱ្យប្រុងប្រយ័ត្នចំពោះអ្នកបោកប្រាស់ ដែលបានក្លែងខ្លួនជាទីផ្សារ SET តាមរយៈការផ្ញើអ៊ីមែលក្លែងក្លាយ និងការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីទាក់ទាញជនរងគ្រោះឱ្យចូលរួមក្នុងការវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ផ្សារភាគហ៊ុន
ដោយ

ផ្សារមូលបត្រថៃ (SET) បានចេញការព្រមានមួយកាលពីពេលថ្មីៗនេះដោយបានក្រើនរំលឹកដល់អតិថិជនរបស់ពួកគេឱ្យមានការប្រយ័ត្នចំពោះអ្នកបោកប្រាស់ ដែលបានក្លែងខ្លួនជាផ្សារមូលបត្រតាមរយៈការផ្ញើអ៊ីមែល និងការបង្ហោះសារក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអូសទាញជនរងគ្រោះឱ្យចូលរួមនៅក្នុងការវិនិយោគទៅលើរូបិយប័ណ្ណគ្រីបតូ។

ការក្រើនរំលឹករបស់ផ្សារមូលបត្រថៃនេះ ធ្វើឡើងក្រោយពួកគេរកឃើញថា ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានក្លែងបន្លំឈ្មោះរបស់ទីផ្សារនេះ និងបានផ្ញើអ៊ីមែលក្លែងក្លាយទៅកាន់វិនិយោគិន និងសាធារណជន។ អ្នកផ្ញើអ៊ីមែលទាំងនោះបានព្យាយាមអូសទាញអ្នកវិនិយោគឱ្យចុចលើតំណភ្ជាប់ ដើម្បីចូលរួម ឬវិនិយោគលើគម្រោងរូបិយប័ណ្ណគ្រីបតូ។

ផ្សារមូលបត្ររបស់ថៃ បានសង្កត់ធ្ងន់ថា ការផ្សាយពាណិជ្ជកម្ម និងអ៊ីមែលបែបនេះ គឺជារឿងក្លែងក្លាយ និងជាការឆបោក ហើយបានបដិសេធថា ផ្សារហ៊ុនមិនមានទំនាក់ទំនងជាមួយការផ្តល់ការវិនិយោគ ឬការផ្សព្វផ្សាយអំពីទ្រព្យសម្បត្តិឌីជីថលណាមួយ ដែលចរាចរនៅតាមអ៊ីនធឺណិតនោះទេ។

ផ្សារហ៊ុនថៃ បានជំរុញឱ្យសាធារណជនកុំទុកចិត្ត ឬចូលរួមក្នុងការផ្សាយពាណិជ្ជកម្មតាមទំព័រ ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដែលប្រើប្រាស់ឈ្មោះ ឬឡូហ្គោរបស់ផ្សារហ៊ុនថៃ ឬឈ្មោះរបស់នាយកប្រតិបត្តិ និងឥស្សរជនល្បីៗនៅក្នុងទីផ្សារមូលប័ត្រនេះ ដើម្បីស្នើសុំការវិនិយោគ ឬផ្តល់ព័ត៌មានវិនិយោគ ព្រោះវាជាសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃ កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិនមកវិញ ជាមួយការសន្យាលុបចោលច្បាប់សាងសង់កាស៊ីណូដោយស្របច្បាប់

ក្រោយភ្ញៀវទេសចរចិនជាច្រើនបានផ្អាកផែនការធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសថៃ បន្ទាប់ពីមានករណីឃាតកម្មលើតារាចិន នៅពេលនេះក្រុមមន្រ្តីថៃ កំពុងខិតខ…

អិលអូអិលស៊ី បើកយុទ្ធនាការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីសាធារណៈ តាមរយៈរថយន្តឡូរី

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា អិលអូអិលស៊ី (LOLC) បានចាប់ផ្តើមយុទ្ធនាការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ