ផ្លូវរថភ្លើងល្បឿនលឿន

តើគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល នឹងផ្ដល់សារសំខាន់អ្វីខ្លះជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងណាខ្លះ?


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយរបស់ចិនសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងគម្រោងផ្លូវរថភ្លើងល្បឿនលឿននៅក្នុងរាជធានីភ្នំពេញ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ប្រសិនបើគម្រោងទាំងនេះអាចលេចចេញជារូបរាងវានឹងជួយធ្វើឲ្យការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅភ្នំពេញនឹងកាន់តែល្អប្រសើរមួយកម្រិតទៀត។
តើគម្រោងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល នឹងផ្ដល់សារសំខាន់អ្វីខ្លះជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងណាខ្លះ?

សម្រាប់អ្នកជំនាញ រាជធានីភ្នំពេញត្រូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ផ្សេងៗជាច្រើនទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើន​សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគត។

នាជំនួបជាមួយវិនិយោគិនចិននៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី៩ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឲ្យក្រុមហ៊ុន China Metro Group សិក្សាពីគ្រោងវិនយោគផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។ ការស្នើរបស់សម្តេចតេជោធ្វើឡើងក្នុងគោលបំណង ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូននអ្នកដំណើរ និងទំនិញនៅរាជធានីភ្នំពេញ។

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា ប្រសិនបើគម្រោងទាំងនេះអាចលេចចេញជារូបរាងវានឹងរួចចំណែកជួយអភិវឌ្ឍវិស័យដឹកជញ្ជូន​ និងឡូជីស្ទីកនៅរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត ជាពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍តែម្តង។ បើតាមលោកឧកញ៉ា ស៊ិន ចន្ធី ក្រោយការសិក្សាពីអ្នកជំនាញមានការតែដឹកជញ្ជូនតាមផ្លូវរថភ្លើងនោះទេ ដែលល្អប្រសើរសម្រាប់ការដឹកជញ្ជូនៅរាជធានីភ្នំពេញ ដ្បិតវាចំណេញពេលវេលា និងចូលរួមកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ​ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន។ សម្រាប់អ្នកជំនាញរូបនេះ ការតភ្ជាប់ពីតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មសំខាន់ៗនៅរាជធានីភ្នំពេញទៅកាន់កំពង់ផែ និងព្រលានយន្តហោះ វាជារឿងចាំបាច់ដែលកម្ពុជាកំពុងយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធបញ្ហានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាយល់ឃើញស្រដៀងគ្នាថា ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងរាជធានីភ្នំពេញនឹងកាន់តែល្អប្រសើរ ប្រសិនបើគម្រោងនេះបានលេចចេញជារូបរាង។ សម្រាប់អ្នកជំនាញរូបនេះ នៅ៥ឆ្នាំ​ទៅ១០ឆ្នាំខាងមុខកម្ពុជានឹងមានតម្រូវការហេដ្ឋាសម្ព័ន្ធកាន់តែច្រើន ពិសេសផ្លូវរថភ្លើងតែម្តង ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។

ក្រៅពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលនៅរាជធានីភ្នំពេញ ក្រុមវិយោគិនចិន ក៏បានបង្ហាញគោលបំណងក្នុងការវិនិយោគលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលពីទីក្រុងសៀមរាបទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ បន្ថែមសមិទ្ធផល និងលទ្ធផលនៃការសិក្សាលើគម្រោងនានានៅកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងដឹកជញ្ជូនតាមផ្លូវទឹកសាប និងគម្រោងចម្រាញ់ទឹកកខ្វក់នៅកម្ពុជាបន្ថែមទៀតផងដែរ៕




អត្ថបទបន្ទាប់


តើសហភាពអឺរ៉ុបអាចនឹងនាំមុខចិន ក្លាយជាកំពូលទីផ្សារនាំចេញអង្កររបស់កម្ពុជានៅឆ្នាំនេះដែរ ឬទេ?

ព័ត៌មាន
នៅរយៈប្រហែល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិន គឺបានឈរលំដាប់នាំមុខគេជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលទីផ្សារសហភាពអឺរ៉ុបគឺឈរលំដ…

ជប៉ុន និងហ្វីលីពីនចាប់ដៃគ្នាពង្រីកចំណងយោធា នៅចំពោះមុខភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង និងខាងកើត

ព័ត៌មាន
មេដឹកនាំជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី៩ខែកុម្ភៈ ក្នុងការបង្កើនទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ