លោក ថាក់ស៊ីន

លោក ថាក់ស៊ីន សន្យាផ្ដល់លំនៅឋានចំនួន១លានខ្នងដល់ប្រជាពលរដ្ឋថៃ ដែលមានប្រាក់ចំណូលទាប


អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំដ៏មានឥទ្ធិពលរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាចលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាថា នឹងសាងសង់លំនៅឋានរហូតដល់១លានខ្នង សម្រាប់ផ្តល់ឱ្យពលរដ្ឋដែលមានប្រាក់ចំណូលទាប។ ការសន្យាបែបនេះធ្វើឡើងក្នុងអំឡុងពេលលោកធ្វើដំណើរចុះទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនៅក្នុងខេត្តបឹងកាន ប្រទេសថៃ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
លោក ថាក់ស៊ីន
ដោយ

លោក ថាក់ស៊ីន ស៊ីវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានអះអាងថា ក្រោយគម្រោង«ផ្ទះសម្រាប់ប្រជាជនថៃ»របស់រដ្ឋាភិបាលបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន មានមនុស្សប្រហែល៣១លាននាក់ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះក្នុងគម្រោងមួយនេះ ដោយមកទល់ពេលនេះមានមនុស្សរាប់ម៉ឺននាក់បានចុះឈ្មោះ។

បើតាមការអះអាងរបស់លោក ថាក់ស៊ីន តម្រូវការផ្ទះមានច្រើនលើសលប់ ខណៈផ្ទះប្រមាណ៧ពាន់យូនីតប៉ុណ្ណោះ ដែលកំពុងសាងសង់។ ដូច្នេះដើម្បីឆ្លើយតបនឹងតម្រូវការលំនៅឋានដ៏ច្រើនបែបនេះ លោក ថាក់ស៊ីន បាននិយាយថា រដ្ឋាភិបាលនឹងសាងសង់ផ្ទះបន្ថែមយ៉ាងតិច១០ម៉ឺនយូនីតទៀតនៅឆ្នាំនេះ និង១០ម៉ឺនយូនីតទៀតនៅឆ្នាំក្រោយ ខណៈគោលដៅសម្រាប់គម្រោងនេះត្រូវសាងសង់ផ្ទះឱ្យបានមួយលានយូនីត។

ជាមួយគ្នានេះ លោក ថាក់ស៊ីន កំពុងគិតពីការសាងសង់លំនៅឋាន ជាពិសេសសាងសង់ខុនដូសម្រាប់អ្នកមានប្រាក់ចំណូលទាប ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងរាជធានីបាងកក ដែលមិនធ្លាប់មានពីមុនមកឡើយចាប់តាំងពីលោកបានដឹកនាំគណបក្សភឿថៃ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើបញ្ហាអ្វីជាប្រធានបទក្តៅបំផុតនៅក្នុងកិច្ចប្រជុំចង្អៀតប្រមុខការទូតអាស៊ាន នៅម៉ាឡេស៊ី?

ប្រមុខការទូតអាស៊ាន ដែលបានជួបប្រជុំគ្នាដំបូងនៅក្នុងឆ្នាំ២០២៥ នៅកោះឡាំងកាវី ប្រទេសម៉ាឡេស៊ី បានផ្តោតសំខាន់បំផុតពាក់ព័ន្ធនឹងស្ថានភាពនៅក្នុ…

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា សម្ពោធដាក់ឱ្យដំណើរការសាខាថ្មី នៅខេត្តកំពត

(កំពត)៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានបើកសម្ពោធដាក់ឱ្យដំណើរការ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ