Advertisement
Advertisement
Advertisement
ការនាំចេញកៅស៊ូ

កម្ពុជានាំចេញកៅស៊ូកើនឡើងទាំងបរិមាណ និងតម្លៃ ចំពេលមានវិបត្តិកូវីដ-១៩!


នៅជិតពេញមួយឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានកំណើនល្អគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងតម្លៃ បើទោះបីជាមានមានបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងធ្វើឲ្យរាំងស្ទះដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលយ៉ាងណាក្ដី។ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូ បានប្រាប់ថា ការនាំចេញកៅស៊ូកើនឡើងនេះ គឺដោយសារតែមានការជំរុញពីក្រោយកត្តាសំខាន់ៗមួយចំនួន។
កៅស៊ូ
ដោយ
Advertisement

តួលេខ​ចុងក្រោយមួយ ដែលបាន​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​កៅស៊ូរបស់​កម្ពុជា បាន​ឲ្យដឹងថា នៅក្នុងរយៈពេល ១១ ខែ​នៅឆ្នាំ២០២០នេះ កម្ពុជា​សម្រេចបាន​ការនាំចេញ​ជ័រកៅស៊ូស្ងួត​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​ប្រមាណជាង ២៨,៥ ម៉ឺនតោន កើនឡើង​២២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

តម្លៃកៅស៊ូ​ជាមធ្យម​ដែលលក់​ទៅលើ​ទីផ្សារ​ គឺមាន ១.៣៤១ ដុល្លារអាមេរិក ក្នុងមួយតោន ហើយ​កម្ពុជា​បានរកចំណូល​ពីការ​ការនាំចេញ​ផលិតផល​ជ័រកៅស៊ូនេះ​ក្នុងរយៈពេល ១១ខែ​នៅឆ្នាំ២០២០នេះ ប្រមាណ​៣៨៣ លាន​ដុល្លារអាមេរិក កើនឡើង​២៣% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ឯកឧត្តម ប៉ុល សុផា​ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​កៅស៊ូ បាន​លើកឡើងថា កត្តាដែលធ្វើឲ្យ​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​នៅ១១ខែ ឆ្នាំ២០២០នេះ មានការកើនឡើង​គឺដោយសារតែ​ទិន្នផល​មានការកើនឡើង​ ខណៈ​ផ្ទៃដី​កៅស៊ូដែលអាច​ជៀរជ័របាន​មានការកើន​ឡើងដែរ។ មួយវិញទៀត គឺ​ដំណាំកៅស៊ូ​របស់កម្ពុជា​កំពុង​ពេញអាយុ​ឲ្យផល។ ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ុល សុផា ក៏បាន​គូសបញ្ជាក់ដែរថា កត្តាចម្បង​ផ្ទុះរាលដាល​ឆ្លង​ជាសកល​នៃ​កូវីដ-១៩ ក៏បាន​ជួយ​ធ្វើឲ្យ​តម្លៃកៅស៊ូ​មានការកើន​ឡើង​ផងដែរ។

ឯកឧត្តម ប៉ុល សុផា មាន​ប្រសាសន៍ថា «ដោយឡែក តម្លៃនេះ (កៅស៊ូ) កត្តា​ដែលធ្វើឲ្យ​វាឡើង​បន្តិច​នៅរយៈពេល​ពីរខែ​ចុងក្រោយនេះ គឺដោយសារ​កត្តាទី១ បញ្ហា​កូវីដ នេះឯង! ដែលធ្វើឲ្យ​ប្រទេស​ផលិត​កៅស៊ូធំៗ​ខ្វះកម្លាំងពលកម្ម​ អញ្ចឹង​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​មិនមាន​ការគ្រប់គ្រាន់។ ទី២ទៀត ដោយសារតែ ចិន​សង្គ្រោះបាន​កូវីដ អញ្ចឹងធ្វើឲ្យ​ផលិតកម្ម​គាត់​ដំណើរការ​ឡើងវិញ​ អញ្ចឹង​គាត់​ត្រូវការ​ផលិតផល»។

ឯកឧត្តម បន្ថែមថា តាមការរំពឹង នៅឆ្នាំ២០២១ខាងមុខនេះ ផលិតផល​ជ័រកៅស៊ូ​នឹង​នៅតែបន្ដកើនឡើង​ថែមទៀត។

ទីផ្សារ​នាំចេញ​ជ័រ​កៅស៊ូ​របស់​កម្ពុជាមាន​ដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងទៅកាន់ប្រទេសចិន​ជាដើម។ ក្នុងនោះ ការនាំចេញ​ទៅ​វៀតណាម​មានចំណែក​ធំជាងគេ ប្រមាណ៦០% ទៅ៧០%។

ដោយឡែក ចំពោះ​ការដាំដុះកៅស៊ូ នៅឆ្នាំ២០២០នេះ ត្រូវបាន​ឯកឧត្តម​ប៉ុល សុផា អះអាង​ដែរថា គឺមានការ​ថមថយ​ចុះតិចតួចប្រមាណ ២ម៉ឺនហិកតា ដោយ​សារតែ​ការដាំដុះទាំងនោះ មិនត្រឹមត្រូវតាម​បច្ចេកទេស ខ្វះការថែទាំ និងការ​ងាកមកដាំដុះ​ដំណាំផ្សេងវិញ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ កម្ពុជា​មាន​ដី​ដាំដុះ​កៅស៊ូមជាង ៤០ម៉ឺន​ហិកតា ក្នុង​នោះ​ផ្ទៃដី​ចៀរជ័រ​មានប្រមាណ ២៥ ម៉ឺន​ហិកតា និង​ផ្ទៃដី​ថែទាំ​កៅស៊ូ​មានជាង ១៥ម៉ឺន​ហិកតា​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ចំនួន២ នឹងផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ជួយឲ្យ SME ចេះធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងផ្ដល់ជំនួយជាថវ...

ទស្សនៈក្រុមអ្នកជំនាញ និងអ្នកជំនួញក្នុងស្រុក ជុំវិញតំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មផលិតក្នុងស្រុកបានសាទរ ចំពោះដំណឹងដែលកម្ពុជាចាប់ផ្តើមផលិតចេញតំណក់ប្រេងជាលើកដំបូង ដោយពួ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ