ធានារ៉ាប់រងឆ្នាំ២០២១

បុព្វលាភធានារ៉ាប់រងឆ្នាំ២០២១ មានជិត៣០០លានដុល្លារ ទោះបីមានការរំខានពីជំងឺកូវីដ-១៩


នៅឆ្នាំ២០២១ ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ តែវិស័យនេះនៅតែអាចឈរជើងយ៉ាងរឹងមាំ ជាមួយទំហំប្រាក់សន្សំ ឬបុព្វលាភធានារ៉ាប់រងជិត៣០០លានដុល្លារអាមេរិក កើនឡើងជិត១០% បើធៀបនឹងឆ្នាំ២០២០។ កំណើននេះបានបង្ហាញឲ្យឃើញថា វិស័យធានារ៉ាប់រងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។
រូបតំណាង

អ្នកជំនាញ​ជឿជាក់​ថា វិស័យ​ធានា​រ៉ាប់រង​នឹង​បន្ត​មាន​កំណើន​ល្អ​ប្រសើរ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២២ នេះ ទោះបី​បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឹ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​។

ទោះបី​ពិភពលោក​រួម​ទាំង​កម្ពុជា​បាន​ញាំញី​ដោយ​វិបត្តិ​កូ​វី​ដ​-១៩ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​ធានា​រ៉ាប់រង​ន​កម្ពុជា​នោះ​ទេ ពោល​គឺ​វិស័យ​នេះ​នៅ​តែ​អាច​ឈរជើង​បាន​យ៉ាង​រឹង​មាំ​ជាមួយ​កំណើន​ប្រាក់​ស​ន្សុំ ឬ​បុព្វលាភ​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​បើ​តាម​ឯកឧត្តម ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ​ធានា​រ៉ាប់រង​កម្ពុជា កាលពី​ឆ្នាំ​២០២១ កន្លង​ទៅ បុព្វលាភ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ជាង​២៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​៩,៥% បើ​ធៀប​នឹង​ទំហំ​បុព្វលាភ​កាលពី​ឆ្នាំ​២០២០​។

កំណើន​បុព្វលាភ​ធានា​រ៉ាប់រង​ឆ្នាំ​២០២១​នេះ​មានការ​ចូលរួម​ចំណែក​ពី​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​ជិត​១២៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​ប្រមាណ​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ឯកឧត្តម ប៊ូ ច័​ន្ធ​ភី​រូ បាន​គូសបញ្ជាក់​ថា វិស័យ​ធានា​រ៉ាប់រង​ដែល​ជា​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​បាន​និង​កំពុង​ដើរ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំទ្រ​វិស័យ​សង្គមកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០២១ វិស័យ​នេះ​បាន​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​១,១% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។ 

ជាមួយ​គ្នា​នេះ​លោក ជៀប សុ​ភ័​ក្រ នាយក​ប្រតិបត្តិ​ចែកចាយ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វ​ត​តេ​ឡាយ​ហ្វ៍​កត់សម្គាល់​ឃើញ​ថា ទោះបី​ទីផ្សារ​ធានា​រ៉ាប់រង​អាយុជីវិត​ទើប​ចាប់កំណើត​បាន​ជិត​១០​ឆ្នាំ​នៅ​កម្ពុជា តែ​វិស័យ​នេះ​ទទួល​បានការ​គាំទ្រ​និង​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ​។ ជាក់ស្តែង​នៅ​ឆ្នាំ​២០២១ កន្លង​ទៅ​បុព្វលាភ​ធានា​រ៉ាប់រង​អាយុជីវិត​កើនឡើង​ដល់​ប្រមាណ​១៧០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១០% បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែល​មាន​បុព្វលាភ​សរុប​ត្រឹមតែ​ប្រមាណ​១៥២​លាន​ដុល្លារ​អា​មេ​រិ​ក​។ 

សម្រាប់​លោក ជៀប សុ​ភ័​ក្រ ក្នុង​វិបត្តិ​តែងតែ​មានឱកាស​។ ជាក់ស្តែង​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ហ្វ​ត​តេ​ឡាយ​ហ្វ៍ បាន​អភិវឌ្ឍន៍​តាម​រយៈ​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផលិតផល​និង​សេវា​នានា​ក្នុង​ការ​បម្រើ​អតិថិជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​លោក​មានការ​រំពឹង​ខ្ពស់​ថា ហ្វ​ត​តេ​ឡាយ​ហ្វ៍ នឹង​អាច​កៀរគរ​ប្រាក់​សន្សំ​យ៉ាង​ណាស់​១​លាន​៥​សែន​ដុល្លារ​នៅ​ឆ្នាំ​២០២២ ទោះបី​បច្ចុប្បន្ន​មេរោគ​កូ​វី​ដ​-១៩ កំពុង​អុកឡុក​ក៏​ដោយ​។

ពាក់ព័ន្ធ​វិស័យ​ធានា​រ៉ាប់រង​នេះ​ដែរ លោក ឆ​យ គី​ម​ស្រេ​ន ប្រធាន​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ហ្វ​ត​តេ​ឡាយ​ហ្វ៍ ម្ចាស់​ជ័យ​លា​ភី​ប្រធាន​អាជីវកម្ម​ឆ្នើម​ប្រចាំឆ្នាំ​២០២១ បាន​គូសបញ្ជាក់​ថា វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​ហាក់​នៅ​ក្មេងខ្ចី​បើ​ធៀប​បណ្តា​ប្រទេស​ជឿ​លឿន​លើ​ពិភពលោក​។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែងរក​អតិថិជន ដោយសារ​ការ​យល់​ដឹង​លើ​វិស័យ​នេះ​របស់​ប្រជាជន​កម្ពុជា​នៅ​មាន​កម្រិត ដែល​ទាមទារ​ឲ្យ​បុគ្គលិក​មានការ​អត់ធ្មត់ និង​ព្យាយាម​ខ្ពស់​។

ជាមួយ​គ្នា​នេះ លោក Alex Lee ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត ហ្វ​ត​តេ ឡាយ​ហ្វ៍ បាន​កត់សម្គាល់​ឃើញ​ថា ប្រជាជន​ខ្មែរ​ភាគច្រើន​មិន​បាន​យល់​ដឹង​លម្អិត​អំពី​អត្ថប្រយោជន៍​របស់​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​នោះ​ទេ ហើយ​ពួក​គេ​គិត​ថា សេវា​ធានា​រ៉ាប់រង​អាយុជីវិត​មាន​លក្ខណៈ​ស្មុគស្មាញ និង​ពិបាក​យល់​។

លោក យក់ ចំរើន​ឫទ្ធិ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ហ្វ​ត​តេ ឡាយ​ហ្វ៍ ធ្លាប់​បាន​អះអាង​កន្លង​មក​ថា ចំនួន​អ្នកទិញ​ធានា​រ៉ាប់រង​នៅ​កម្ពុជា​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​។ ពាក់ព័ន្ធ​បញ្ហា​នេះ​លោក​វាយតម្លៃ​ថា គឺ​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​មិន​ទាន់​សូវ​ចាប់អារម្មណ៍​លើ​វិស័យ​ធានា​រ៉ាប់រង ព្រោះ​កត្តា​ជីវភាព និង​ការ​យល់​ដឹង​របស់​ពួក​គេ​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​។ អ្នកជំនាញ​រូប​នេះ​បន្ត​ថា ទំហំ​ចំណូល​ដែល​ទទួល​បាន​ពី​វិស័យ​ធានា​រ៉ាប់រង​ទាំងមូល​មាន​ប្រមាណ ០,៥% ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​រួម​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន​១៨ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ចំនួន​១៤ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច​ចំនួន​៧ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​បន្ត​ចំនួន​១៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មថា ពាណិជ្ជកម្មកម្ពុជា-រុស្ស៊ីនឹងប៉ះពាល់ដោយសារបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
ក្រោយផ្ទុះសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែន ពិភពលោកកំពុងរង្គោះរង្គើយ៉ាងខ្លាំង ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ សម្រាប់កម្ពុជាវិញ…

ប្រទេសចិនប្រកាសប្តេជ្ញាបន្តការបង្ក្រាបលើការអនុវត្តអាជីវកម្មផ្ដាច់មុខ

ព័ត៌មាន
នាយករដ្ឋមន្ត្រីចិនលោក លី ឃឺឈាំង បានអះអាងថ្មីៗនេះថា នឹងមិនបន្ធូរដៃនោះទេ ក្នុងការបង្ក្រាបលើអាជីវកម្មរកស៊ីផ្ដាច់មុខនោះទេ ពោលគឺនៅតែបន្ដវិធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ