សង្គ្រាមពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និង ចិន នៅតែបន្តឆេះក្តៅងំ ដោយអាម៉េរិកនឹងចាប់ផ្ដើមអនុវត្ត ដំឡើងពន្ធលើរថយន្តអគ្គិសនី អាគុយ និងបន្ទះឈីបរបស់ចិន ចាប់ពីដើមខែសីហា


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន នៅតែបន្តឆេះក្តៅងំ ដោយអាម៉េរិកនឹងចាប់ផ្ដើមអនុវត្ត ដំឡើងពន្ធលើរថយន្តអគ្គិសនី អាគុយ និងបន្ទះឈីបរបស់ចិន ចាប់ពីដើមខែសីហា។ ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាម៉េរិក បានប្រកាសនៅថ្ងៃពុធ ទី២២ ខែឧសភាថា ការដំឡើងពន្ធមួយចំនួនក្នុងអត្រាខ្ពស់របស់អាម៉េរិក ទៅលើទំនិញនាំចូលពីមហាយក្សចិន រួមមាន រថយន្តអគ្គិសនី អាគុយ បន្ទះឈីប និងផលិតផលវេជ្ជសាស្ត្រ ផងដែរនោះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំនេះតែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
សង្គ្រាមពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នឹងរក្សាទុកឱ្យនៅដដែលសម្រាប់អត្រាពន្ធនាំចូលទំនិញចិន ដែលកំណត់ដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែទន្ទឹមនេះលោកបៃឌិននឹងដំឡើងពន្ធផ្សេងៗទៀតលើទំនិញនាំចូលរបស់ចិន រួមទាំងការដំឡើងពន្ធនាំចូលរហូតដល់ ១០០% លើរថយន្តអគ្គិសនីចិន និងការដំឡើងពន្ធទ្វេដងដល់៥០% លើផលិតផលបន្ទះឈីប។

ការិយាល័យតំណាងពាណិជ្ជកម្មរបស់អាម៉េរិក បានចេញសេចក្តីជូនដំណឹងថា នៅក្នុងរយៈពេល៣០ថ្ងៃសម្រាប់ការបញ្ចេញមតិយោបល់របស់សាធារណជនលើការដំឡើងពន្ធនេះនឹងបិទបញ្ចប់នៅត្រឹមថ្ងៃទី២៨ ខែមិថុនាខាងមុខ។ ការិយាល័យនេះកំពុងស្វះស្វែងសុំការបញ្ចេញមតិយោបល់ពីសាធារណជនអំពីផលប៉ះពាល់នៃការដំឡើងពន្ធនេះ ដែលអាចកើតមានលើសេដ្ឋកិច្ចអាម៉េរិក ផងដែរ។

ក្រុងវ៉ាស៊ីនតោន កំពុងបោះទុនវិនិយោគរាប់រយពាន់លានដុល្លារលើការឧបត្ថម្ភធនលើថាមពលស្អាត ដើម្បីអភិវឌ្ឍន៍វិស័យរថយន្តអគ្គិសនី ថាមពលសូឡា និងឧស្សាហកម្មថ្មីៗផ្សេងទៀត។ អាម៉េរិកបានអះអាងថា សមត្ថភាពផលិតហួសកម្រិតនៃឧស្សាហកម្មចិន ដែលជំរុញដោយឧបត្ថម្ភធនរបស់រដ្ឋចិន នៅក្នុងវិស័យទាំងនេះកំពុងគំរាមកំហែងដល់ការរស់រានរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក។

ការដំឡើងពន្ធទាំងនេះមានគោលបំណងការពារការងារនៅសហរដ្ឋអាម៉េរិក ដែលគំរាមកំហែងដោយសាររំហូរចូលនៃទំនិញថោកៗរបស់ចិន។ សេតវិមានអាមេរិកបានបញ្ជាក់ថា វិធានការថ្មីៗទាំងនេះនឹងប៉ះពាល់ដល់ទំនិញនាំចូលរបស់ចិន ដែលបច្ចុប្បន្នមានទំហំ១៨ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីធ្វើឱ្យអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ?

ព័ត៌មាន
តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យអាល្លឺម៉ង់ ដែលជាបងធំសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យកាន់តែជ្រៅ? យោងតាមការចុះផ្សាយរបស់…

វៀតណាម នាំចូលទូរសព្ទ និងគ្រឿងបន្លាស់មានទំហំជាង៣ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ទំហំនៃការនាំចូលទូរសព្ទ និងគ្រឿងបន្លាស់ទូរសព្ទរបស់ប្រទេសវៀតណាម បានឈានដល់ជាង៣ពាន់លាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ