យន្តហោះ B-2

តើយន្តហោះ B-2 ដែលអាម៉េរិកប្រើ ដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ មានលក្ខណពិសេសបែបណា?


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ ដោយជោគជ័យកាលពីចុងសប្តាហ៍មុន។ តើអាម៉េរិកប្រើយន្តហោះទម្លាក់គ្រាប់បែកប្រភេណា ដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែទាំងនេះ? តើយន្តហោះនេះមានសមត្ថភាពពិសេសបែបណាទើបអាចវាយប្រហារចំគោលដៅ និងអាចគេចពីការវាយប្រហារតបតរបស់អ៊ីរ៉ង់បែបនេះ?
យន្តហោះ B-2
ដោយ

កងកម្លាំងអាម៉េរិក បានប្រើយន្តហោះទម្លាក់គ្រាប់បែក B-2 វាយប្រហារទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ចំនួន៣ទីតាំង រួមមានណាតង់ (Natanz) អ៊ីហ្វាហាន (Isfahan) និងហ្វ័រដូ (Fordow)។ B-2 ជាប្រភេទយន្តហោះបំបាំងកាយ ដែលអាចគេចពីប្រព័ន្ធចាប់កម្តៅ និងរ៉ាដាគ្រប់ប្រភេទ។ យន្តហោះនេះមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែ​ និងអាវុធផ្សេងៗរាប់សិបគ្រាប់ ហើយក៏ជាប្រភេទយន្តហោះតែមួយគត់ ដែលមានសមត្ថភាពអាចវាយប្រហាររោងចក្រនុយក្លេអ៊ែ ដែលសាងសង់នៅក្រោមដី ឬរូងភ្នំក្នុងជម្រៅជ្រៅៗ។ យន្តហោះ B-2 នីមួយៗបំពាក់ដោយគ្រាប់បែកដ៏មានអនុភាព គឺ GBU-57 គឺជាគ្រាប់បែកដែលមានទម្ងន់ធ្ងន់បំផុត។

យន្តហោះនេះមានប្រវែងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងជាង៥០ម៉ែត្រ និងពីក្បាលទៅផ្នែកខាងក្រោយប្រវែង២១ម៉ែត្រ ដោយមានកម្ពស់ជាង៥ម៉ែត្រ។ តួយន្តហោះទាំងមូលមានទម្ងន់ជាង៧២តោន និងអាចផ្ទុកទម្ងន់ហោះហើរសរុបជាង១៥០តោន។ B-2 ដែលគេឱ្យរហស្សនាមខ្មោចលើអាកាស ត្រូវបានរចនាឡើងក្នុងបំណងជាពិសេសដើម្បីកម្ចាត់គោលដៅរឹង និងកប់ជ្រៅនៅក្រោមដីដូចជាលេណដ្ឋាន និងផ្លូវរូងក្រោមដីជាដើម។

យន្តហោះ B-2 អាចធ្វើដំណើរជាង១ម៉ឺនគីឡូម៉ែត្រ ដោយចាក់ប្រេងនៅលើអាកាស និងអាចហោះហើរត្រង់ក្នុងកម្រិតទាបជាងគេបំផុតលើពិភពលោក និងអាចដឹកអ្នកបើកបានចំនួន២នាក់។ យន្តហោះទម្លាក់គ្រាប់បែក B-2 នេះត្រូវបានគេចាត់ទុកថា ជាយន្តហោះយោធាដែលថ្លៃបំផុតលើពិភពលោក ដោយមួយគ្រឿងៗមានតម្លៃជាង២ពាន់លានដុល្លារ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន កាន់តែក្តៅ ក្រោយផ្ទុះបាតុកម្មក្នុងស្រទាប់មហាជន

កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កាន់តែក្តៅ ក្រោយរងសម្ពាធស្ទើរគ្រប់ទិសទាំងពីដៃគូរដ្ឋាភិបាលចម្រុះ ខណៈកងកម្លាំងយោធាកំពុង…

លោក ត្រាំ អះអាងថា លោកប្រហែលជាប្ដូរចិត្តឈប់ដកប្រធានធនាគារកណ្ដាលអាម៉េរិក ចេញពីតំណែងវិញហើយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៦ ដើមខែមិថុនា ថា សេចក្ដីសម្រេចលើជោគវាសនារបស់លោក ជើរ៉ូម ផៅវែល (Jerom…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ