ការចាក់វ៉ាក់សាំងកូវីដ១៩

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer ថាការចាក់វ៉ាក់សាំងកូវីដ១៩ គួរធ្វើឡើងមួយឆ្នាំម្ដង ទើបជាការប្រសើរ


នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយបានអះអាងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មួយឆ្នាំម្ដង គឺមានភាពល្អប្រសើជាងការចាក់វ៉ាក់សាំងដូសជំរុញជាញឹកញាប់ដែលធ្វើឡើងពី ៤ខែ ទៅ ៥ខែម្ដង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន Pfizer ក៏កំពុងស្រាវជ្រាវ ផលិតវ៉ាក់សាំងកូវីដ១៩ ដែលអាចចាក់១ឆ្នាំម្ដង ជាមួយនឹងប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការប្រឆាំងនឹងមេរោគបំប្លែងថ្មីៗ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla

វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer បាន​បង្ហាញ​ឲ្យ​ដឹង​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កា​រវិ​វត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ដែល​បណ្តាល  មក​ពី​មេរោគ​អូ​មី​ក្រុង ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​តិចតួច​ក្នុង​ការ​ការពារ​ការ​ឆ្លង​ពី​មេរោគ​នេះ មាន​ន័យ​ថា​មនុស្ស​អាច​នឹង​នៅ​តែ​ឆ្លង​នូវ​មេរោគ​នេះ ប៉ុន្តែ​មិន​ប្រឈម​មុខ​នឹង​ស្ថានភាព​ឈឺ​ធ្ងន់ធ្ងរ ឬ​ការ​ស្លាប់​នោះ​ទេ​។

ជាមួយនឹង​ករណី​ឆ្លង​មានការ​កើនឡើង ក្រោយ​មាន​វត្តមាន​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង គេ​ឃើញ​មាន​ប្រទេស​មួយ​ចំនួន​បាន​ពង្រីក​កម្មវិធី​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជា​បន្តបន្ទាប់ ហើយ​ខ្លះ​បាន​កាត់​បន្ថយ​គម្លាត​ចាក់​វ៉ាក់សាំង​ទៀត​ផង ។

លោក Albert Bourla នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង ៤​ទៅ ៥​ខែ ម្ដង​ជា​ទៀងទាត់​នេះ នឹង​មិនមែន​ជា​សេណា​រី​យ៉ូ​ដ៏​ល្អ​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា អ្វី​ដែល​លោក​សង្ឃឹម​គឺ​ក្រុមហ៊ុន Pfizer នឹង​បង្កើត​នូវ​ប្រភេទ​វ៉ាក់សាំង​កូ​វី​ដ​១៩ ដែល​អាច​ចាក់​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​វិញ ជំនួស​ឲ្យ​ការ​ចាក់​៤ ទៅ​៥​ខែ​ម្ដង​។ ការ​ចាក់​វ៉ាក់សាំង​មួយ​ឆ្នាំ​ម្ដងនេះ គឺ​កាន់តែ​ងាយស្រួល​ក្នុង​ការ​បញ្ចុះបញ្ចូល​មនុស្ស​ឱ្យមក​ទទួល​វ៉ាក់សាំង​។ 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Pfizer បាន​បន្ថែម​ថា ដូច្នេះ​តាម​ទស្សនៈ​សុខភាព​សាធារណៈ ការ​ចាក់​វ៉ាក់សាំង​១​ឆ្នាំ​ម្ដងនេះ គឺជា​ស្ថានភាព​ដ៏​ល្អ​មួយ​។ ទន្ទឹម​នេះ ក្រុមហ៊ុន Pfizer កំពុង​សម្លឹង​មើល ថា​តើ​ក្រុមហ៊ុន​អាច​បង្កើត​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​នឹង​មេរោគ​អូ​មី​ក្រុង ឬ​មេរោគ​ផ្សេង​ទៀត​ដែរ​ឬទេ​។​ប៉ុន្តែ​យ៉ាងណាមិញ ក្រុមហ៊ុន Pfizer បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការ​អនុម័ត​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​ថ្មី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អូ​មី​ក្រុង ដោយ​ក្រុមហ៊ុន​រំពឹង​ថា នឹង​អាច​ចាប់ផ្ដើម​ផលិត​ឡើង​នៅ​ក្នុង​ខែមីនា​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា ការ​សិក្សា​បឋម​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ស៊ី​បា (Sheba) របស់​អ៊ី​ស្រា​អែ​ល​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​លើក​ទី ៤ អាច​បង្កើន​អង់ទីគ័រ​ការពារ​ដល់​កម្រិត​ខ្ពស់​ជាង​ដូ​ស​ទី​៣ ប៉ុន្តែ​វា​ទំនងជា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​មេរោគ​អូ​មី​ក្រុង​នោះ​ទេ​។

គិត​មក​ទល់​ពេល​នេះ ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក​មាន​ដល់​ទៅ ៣៤៦​លាន​នាក់​ហើយ ខណៈ​ចំនួន​អ្នក​ស្លាប់មាន​ដល់​ប្រមាណ​៥​លាន​៦​សែន​នាក់​។ រីឯ ការ​ចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ពិភពលោក​វិញ បាន​កើន​ដល់​ជិត​១០​ពាន់​លាន​ដូ​ស​ហើយ ខណៈ​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​ជាង​៥២% នៃ​ប្រជាជន​សរុប​ទូ​ទាំង​ពិភពលោក​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ស្ថាប័ន Our World in Data៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ឆ្នាំ២០២២ កម្ពុជាមានបរិយាកាសវិនិយោគអំណោយផលច្រើន

ព័ត៌មាន
អ្នកជំនាញ និងអ្នកជំនួញមានក្តីរំពឹងខ្ពស់ ចំពោះច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីក្នុងការធ្វើឲ្យប្រសើរឡើងនូ…

មេដឹកនាំអាមេរិក និងជប៉ុនព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខ និងសេដ្ឋកិច្ចកាន់តែខ្លាំងក្លា

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ