កម្មវិធីសង្ក្រាន

ក្រសួងអប់រំ កំពុងស៊ើបអង្កេតជុំវិញករណីរៀបចំកម្មវិធីសង្ក្រានបង្កឱ្យមានអសណ្ដាប់ធ្នាប់សង្គមនៅតាមសាលា


កាលពីពេលថ្មីៗការរៀបចំកម្មវិធីសង្ក្រាននៅតាមគ្រឹះស្ថានសិក្សា អប់រំមួយចំនួន បានបង្កឱ្យមានភាពអសន្តិសុខ និងអសណ្ដាប់ធ្នាប់សង្គម ដូចជាករណីបាត់បង់ទ្រព្យសម្បត្តិ ករណីបៀនបៀនក្មេងស្រីជាសារធារណៈជាដើម។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងស៊ើបអង្កេតលើករណីនេះ។យ៉ាងណាមិញក្រុមអ្នកជំនាញតាមដានស្ថានការណ៍សង្គមយល់ឃើញថា មុនរៀបចំកម្មវិធីសង្ក្រានភាគីពាក់ព័ន្ធគួរតែណែនាំដល់យុវជនជៀសវាងអំពើបៀតបៀនលើក្មេងស្រី ហើយគួរតែបង្កើតឱ្យមានគណៈកម្មាត្រួតពិនិត្យពីសុវត្ថិភាពសាធារណៈជាដើម។
ក្រសួងអប់រំ កំពុងស៊ើបអង្កេត
ដោយ

លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការរៀបចំកម្មវិធីសង្ក្រាន្តភាគច្រើននៅតាមគ្រឹះស្ថានសិក្សា អប់រំ ជាកម្មវិធីមួយល្អ ដើម្បីចូលរួមចំណែកអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក៏ដូចជាជួយបណ្ដុះស្មារតីយុវជនឱ្យចេះថែរក្សាវប្បធម៌ប្រពៃណី តែការរៀបចំតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយគិតគូរពីសណ្ដាប់ធ្នាប់សារធារណៈ ពោលគឺមិនត្រូវឱ្យលេចឡើងនៅរូបភាពច្របូកច្របល់នាំឱ្យកកស្ទះចរាចរណ៍ ការសេពគ្រឿងស្រវឹង ពិសេសការកេងប្រវ័ញ្ចបៀតបៀនក្មេងស្រីជាសារធារណៈ ដែលនាំឱ្យកម្មវិធីសប្បាយក្លាយជាទុក្ខបាន។

បើតាមអ្នកជំនាញរូបនេះ ក្រសួងអប់រំ យុវជន និងកីឡា គួរតែចេញសារាចរណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់ពីសន្តិសុខសណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ នៅពេលមានគម្រោងរៀបចំកម្មវិធីសង្ក្រាន្តម្តងៗ។

​ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យ​សភាកម្ពុជា បានលើកឡើងថា សម្រាប់ការរៀបចំឱ្យមានកម្មវិធីសង្ក្រាន្តនៅតាមវិទ្យាស្ថានអប់រំ ក៏ដូចជាវិទ្យាល័យទាំងរដ្ឋ និងឯកជន គឺជារឿងល្អ ពីព្រោះវាបានបង្ហាញពីកម្ពុជា ជាម្ចាស់ដើមនៃប្រពៃណីទំនៀមទម្លាប់មួយនេះ ហើយក៏បានបង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាកេរដំណែល ដែលដូនតាបានបន្សល់ទុកឱ្យផងដែរ។

តែយ៉ាងណាអ្នកជំនាញរូបនេះ យល់ឃើញថា មុនពេលការរៀបចំកម្មវិធីនេះឡើងត្រូវថ្លឹងថ្លែងធ្វើយ៉ាងណាកុំឱ្យប្រាសចាកពីវប្បធម៌ ហើយត្រូវជៀសវាងការរៀបចំចម្លងតាមប្រទេសដទៃ។ ហើយការរៀបចំកម្មវិធីនេះទៀតសោត គួរតែមានគណៈកម្មការត្រួតពិនិត្យ ដើម្បីឃ្លាំមើលការពារសុវត្ថិភាពទ្រព្យសម្បត្តិរបស់អ្នកចូលរួម ការពារការបៀនប្រៀនលើក្មេងស្រីជាដើម។

​ដោយឡែក លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានខេមបូណូមីស ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានចេញសេចក្ដីណែនាំដល់គ្រឹះស្ថានសិក្សាឱ្យរៀបចំកម្មវិធីសង្ក្រាន្តទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីជាចំណែកចូលរួមអភិរក្ស ថែរក្សា នូវសម្បត្តិវប្បធម៌ជាតិ។ បើតាមអ្នកនាំពាក្យរូបនេះ បញ្ហាអសណ្ដាប់ធ្នាប់ ដែលបានកើតមានឡើងកាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីណែនាំបន្ថែមទៀត ដើម្បីពង្រីងការរៀបចំ​សង្ក្រាន្តតាមសាលាឱ្យមានសុវត្ថិភាព។ បើតាមការគូសបញ្ជាក់របស់លោកជំទាវ ឃួន វិច្ឆិកា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា កំពុងចាត់វិធានការលើបញ្ហា ដែលបានកើតឡើងក្នុងកម្មវិធីសង្ក្រាន្តកាលពីប៉ុន្មានថ្ងៃមុននេះ។

​គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងស្ថាប័ន​ពាក់ព័ន្ធរៀបចំឯកសារ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសង្រ្កាន្តជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ជាមួយគ្នានេះ ដើម្បីឱ្យស័ក្ដិសមនឹងភាពជាម្ចាស់ ក្រសួងពាក់ព័ន្ធទាំងអស់គួរតែផលិតជាវីដេអូគំរូ ដែលបង្ហាញពីការរៀបចំសង្ក្រាន្តឱ្យមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីជៀសវាងការខូចទ្រង់ទ្រាយដើមនូវឯកសារត្រៀមបញ្ចូលសង្ក្រាន្តជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ អញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏…

តើការយកថ្លៃសេវាលើកប៉ាល់ដឹកទំនិញចិនរបស់អាម៉េរិក អាចជះឥទ្ធិពលដល់ការនាំចេញ និងការដឹកជញ្ជូនទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ដែរ ឬទេ?

ដើម្បីជំរុញ និងស្ដារឧស្សាហកម្មផលិតកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាម៉េរិកឡើងវិញ ការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ