Advertisement
វិនិយោគបរទេស

បី​ចំណុច​​ដែល​​កម្ពុជា​ត្រូវ​តែ​ពង្រឹង​​ដើម្បីទាក់ទាញ​វិនិយោគិន​អឺរ៉ុប​​បន្ថែមទៀត


នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា ថ្លែង​ថា កម្ពុជា​ត្រូវ​កែ​លម្អ​លក្ខខណ្ឌ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ទាក់ទាញ​ចំពោះ​វិនិយោគិន​អឺរ៉ុប។
ឯកឧត្ដម George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។
ដោយ
Advertisement

ឯកឧត្តម George Edgar មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​អ្នក​វិនិយោគ​អឺរ៉ុប​មក​ណ្តាក់​ទុន​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​និង​ស្ថិតស្ថេរ​យូរ​អង្វែង កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​លើ​បី​ចំណុច ដូច​ខាង​ក្រោម៖ 

  1. កម្ពុជា​ត្រូវ​តែ​ពង្រឹង​ច្បាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែម​ទៀត 
  2. ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន និង
  3. ប្រព័ន្ធ​ទឹក​ភ្លើង ជាមួយ​នឹង​តម្លៃ​សេវា​កម្ម​ល្អ​ប្រសើរ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់។

ឯកឧត្ដម George Edgar មាន​ប្រសាសន៍​បន្ថែម​ថា កម្ពុជា​គួរតែ​ពង្រឹង​សមត្ថ​ភាព​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក ជាពិសេស សហគ្រាស​ធុន​តូច​និង​មធ្យម ជា​កត្តា​សំខាន់​សម្រាប់​ទាក់​ទាញ​វិនិយោគ​បរទេស​ ជាពិសេស វិនិយោគិន​ពី​អឺរ៉ុប។

របាយការណ៍​ស្ទាបស្ទង់​មតិ​របស់​សភា​ពាណិជ្ជ​កម្ម​អឺរ៉ុប​នៅ​កម្ពុជា ស្តីពី​បរិយាកាស​ធ្វើ​អាជីវកម្ម​កាល​ពី​ឆ្នាំ​២០១៥ មាន​តំណាង​៧២​នាក់ ភាគច្រើន​សុទ្ធសឹង​ជា​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ស្រុក គ្រប់គ្រង​ដោយ​វិនិយោគិន​បរទេស​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ៧៩% លើក​ឡើង​ថា តម្លៃ​ពលកម្ម​ទាប​គឺ​ជា​អត្ថប្រយោជន៍​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​សម្រាប់​កម្ពុជា បើ​ប្រៀប​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ប៉ុន្តែ ៥៣% ត្រូវ​បាន​រក​ឃើញ​ថា កង្វះ​ខាត​ផ្នែក​ធនធាន​មនុស្ស​ជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ 

យ៉ាងណាក៏ដោយ ៨១% នៃ​អ្នក​ត្រូវ​បាន​ស្ទង់មតិ អះអាង​ពី​ការ​បង្កើន​សកម្មភាព​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ បើ​ទោះ​បី​ជា ៥១% នៃ​អ្នក​ត្រូវ​បាន​ស្ទាបស្ទង់​គិត​ថា ស្ថានភាព​ការ​ធ្វើ​អាជីវកម្ម​របស់​គេ​នឹង​មាន​ការ​ប្រែប្រួល៕




អត្ថបទបន្ទាប់


ក្នុងឆ្នាំ​២០១៦ អឺរ៉ុប​វិនិយោគ​នៅ​កម្ពុជា​ប្រមាណ​២​ពាន់​លាន​ដុល្លារ

ព័ត៌មាន
បច្ចុប្បន្ន អ្នក​វិនិយោគ​មក​ពី​សហគម​អឺរ៉ុប​កាន់​តែ​ច្រើន​ឡើងៗ បាន​មក​បណ្តាក់​ទុន​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ទឹក​ប្រាក់​...

ដឹង​ទេ ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មាន​ប៉ុន្មាន​នៅ​ស្រុក​ខ្មែរ?

ព័ត៌មាន
ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចំណាប់​អារម្មណ៍​នៃ​វិនិយោគិន​ជប៉ុន​ចំពោះ​ប្រទេស​កម្ពុជា កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ វិនិយោគទុន​ជប៉ុន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ