សេដ្ឋកិច្ចចិន

មហាយក្សចិនប្រឈមមុខនឹងបញ្ហាកំណើនសេដ្ឋកិច្ចដែលធ្លាប់តែកើន ខណៈដែលចរន្តនិងនិន្នាការសេដ្ឋកិច្ចពិភពលោកប្រែប្រួលមិនទៀងទាត់


មហាយក្សចិន ប្រឈមមុខនឹងបញ្ហាកំណើនសេដ្ឋកិច្ចដែលធ្លាប់តែកើន ខណៈដែលចរន្តនិងនិន្នាការសេដ្ឋកិច្ចពិភពលោកប្រែប្រួលមិនទៀងទាត់! នៅក្នុងកិច្ចប្រជុំសភាតំណាងប្រជាជនរបស់មហាយក្សចិននៅក្នុងខែមីនា នេះ ចិនបានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៥% នៅឆ្នាំ២០២៤នេះ គឺមិនមានការប្រែប្រួលដូចដែលបានព្យាការណ៍កាលពីលើកមុនទេ។
សេដ្ឋកិច្ចចិន
ដោយ

ការលុបចោលនូវការធ្វើសន្និសីទកាសែតរបស់លោក លី ឈាង (Li Qiang) ដែលជាទម្លាប់តែងតែធ្វើនោះ គឺកំពុងតែបង្កក្តីមន្ទិល អំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី២ និង ជាប្រទេសដែលមានប្រជាជនលំដាប់ទី២ នៅលើពិភពលោកនេះ ។

អ្នកសារព័ត៌មានដែលបម្រើការនៅស្ថាប័នព័ត៌មានធំៗនៅលើពិភពលោកនៅតែដាក់ជាសំណួរចំពោះការសម្រេចចិត្តលុបចោលសន្និសីទសារព័ត៌មានដែលគេតែងតែធ្វើជាប្រចាំនេះ បើទោះបីជា លោក លូ គីនជៀន (Lou Qinjian) អ្នកនាំពាក្យសភាតំណាងប្រជាជនចិន បានពន្យល់ពីការសម្រេចចិត្តទៅកាន់អ្នកសារព័ត៌មានថា ព័ត៌មានណាមួយ នៃផលប្រយោជន៍សាធារណៈដែលពួកគេត្រូវការគឺ នៅតែអាចទទួលបានយ៉ាងងាយស្រួល ផ្អែកទៅ លើរបាយការណ៍ផ្លូវការដែលបានចេញផ្សាយក្នុងអំឡុងពេលដំណើរការពេញមួយសប្តាហ៍នៃកិច្ចប្រជុំ និង តាមរយៈការសម្ភាសន៍ជាមួយសមាជិកសភាតំណាងប្រជាជន។

ផ្អែកតាមមូលដ្ឋាននេះ អ្នកសារព័ត៌មានពិភពលោកធំៗ បានលើកឡើងថា ការប្រុងប្រយ័ត្នរបស់រដ្ឋាភិបាលចិន គឺអាចយល់បានដោយសារការវាយលុក នៃព័ត៌មានមិនល្អអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន និង ការស្ទាក់ស្ទើរក្នុងការដោះស្រាយបញ្ហា ។

បញ្ហាសេដ្ឋកិច្ចចិន​ ដែលកំពុងតែមានបញ្ហានៅពេលនេះ គឺរាប់ចាប់តាំងពី ទីផ្សារលំនៅឋានទន់ខ្សោយ ការជំពាក់បំណុលរដ្ឋាភិបាលក្នុងតំបន់ ការកើនឡើងនូវភាពអត់ការងារធ្វើរបស់យុវជនចិន និងសម្ពាធបរិត្តផរណាក្នុងស្រុក ដែល ជាធម្មតាបញ្ហាទាំងនេះតែងតែត្រូវបានដោះស្រាយនៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំសភាតំណាងប្រជាជនរបស់បក្សកុម្មុយនិស្តចិន ដែលជាអ្នកសម្រេចចិត្តលើកំណែទម្រង់សេដ្ឋកិច្ច ។

មកដល់ពេលនេះអ្វីដែលគេដឹង គឺថា ទីក្រុងប៉េកាំង​បានកំណត់គោលដៅនៅក្នុងការបង្កើតការងារចំនួន ១២លាននាក់ ក្នុងឆ្នាំ ២០២៤ ប៉ុន្តែហាក់បីដូចជាស្ទាក់ស្ទើរក្នុងការណែនាំវិធានការណាមួយដែលនឹងជំរុញសេដ្ឋកិច្ច ដើម្បីបំពេញការសម្រេចបាននូវផែនការនេះ ។

សេដ្ឋវិទូបាននិយាយថា មេដឹកនាំចិនអាចកំពុងមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃ ទីផ្សារអចលនទ្រព្យ និង កាន់តែព្រួយថែមទៀតលើដំណោះស្រាយកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលដែលតម្លៃផ្ទះបានកើនឡើង៣៤% ។

លោក ដាន វាង ( Dan Wang) សេដ្ឋវិទូនៅធនាគារ Hang Seng ក្នុងទីក្រុងសៀងហៃបានឲ្យដឹងថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន នៅតែផ្តោតលើការគ្រប់គ្រងហានិភ័យ ។

លោកបន្តថា រដ្ឋាភិបាលចង់ទប់ស្កាត់ហានិភ័យនៅក្នុងទីផ្សារលំនៅដ្ឋានដោយកាត់បំណុលរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយគោលនយោបាយនោះមិនផ្លាស់ប្តូរទាល់តែសោះ ហើយក៏នៅតែ មិនមានវិធានការណាមួយដែលនឹងធ្វើឱ្យព្រទ្យទ្រព្យសកម្មកើនឡើងវិញនៅឡើយ ។​

លោក ម៉ាយឃើល ភីតធី ( Michael Pettis) សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ សាកលវិទ្យាល័យប៉េកាំង បានមានប្រសាសន៍ថា ចិនកំពុងបែងចែកការវិនិយោគមិនត្រឹមត្រូវទៅក្នុងវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលកំណើន GDP ភាគច្រើនគឺផ្អែកលើកម្លាំងនៃការប្រើប្រាស់ និងកំណើននៃការវិនិយោគ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ នេះ

អាជ្ញាធរទេសចរណ៍ថៃ (TAT) ទម្លាយឱ្យដឹងថា ប្រទេសថៃ រំពឹងកើបលុយប្រមាណ៧០០លានដុល្លារអាម៉េរិក ពីបុណ្យសង្ក្រាន្តឆ្នាំថ្មី២០២៤ ដែលមានរយៈពេល៥ថ្ងៃ ត…

យុទ្ធនាការប្រមូលដបត្រឡប់មកវិញកំពុងទទួលបានការគាំទ្រពីវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្មក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ