មេដឹកនាំចិន

រដ្ឋាភិបាលចិន ជំរុញឱ្យរដ្ឋបាលមូលដ្ឋានចែកលុយដល់ពលរដ្ឋឱ្យបានមុនចូលឆ្នាំថ្មី គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាន


រដ្ឋាភិបាលចិន ជំរុញឱ្យបណ្ដារដ្ឋបាល ឬអាជ្ញាធរមូលដ្ឋានចែកលុយដល់ពលរដ្ឋដែលជួបការលំបាក និងខ្វះខាតឱ្យបានមុនចូលឆ្នាំសកលម្ដង និងម្ដងទៀតឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីចិន ដែលនេះជាចំណាត់ការគួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។
មេដឹកនាំចិន
ដោយ

រដ្ឋាភិបាលចិន បានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលក្រុងនានាចែកលុយដល់ប្រជាជនដែលជួបការលំបាក និងខ្វះខាតឱ្យបានមុនចូលឆ្នាំសកលម្ដង និងម្ដងទៀតនៅមុនចូលឆ្នាំថ្មីប្រពៃណីចិន នៅចុងខែមករា។ ទន្ទឹមនេះ រដ្ឋាភិបាលចិន ក៏បានណែនាំឱ្យបណ្ដារដ្ឋបាលមូលដ្ឋានបង្កើតកម្មវិធីឧបត្ថម្ភធនបណ្ដោះអាសន្នលើតម្លៃទំនិញ និងកែសម្រួលកម្មវិធីជំនួយសង្គមផងដែរ ដើម្បីឱ្យសមស្របទៅនឹងការប្រែប្រួលឡើងចុះនៃតម្លៃទំនិញ។

ចំណាត់ការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីជំរុញតម្រូវការប្រើប្រាស់ឯកជន ដែលគេមើលឃើញថា មានសារសំខាន់សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ច។ ហើយដោយការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិក អាចនឹងកើតឡើងនៅពេលដ៏ខ្លីខាងមុខ ប្រទេសចិន បានបង្ហាញផែនការបង្កើនការខ្ចីបុល និងការចំណាយសាធារណៈ ដោយផ្តោតជាថ្មីលើតម្រូវការប្រើប្រាស់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ការឧបត្ថម្ភធនលើតម្លៃទំនិញសម្រាប់រដូវកាលបុណ្យបែបនេះ គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសចិន ទោះជាយ៉ាងណា ការចែកលុយដល់ពលរដ្ឋនៅមុនថ្ងៃបុណ្យជាតិទី១ ខែតុលា ដែលជាថ្ងៃខួបអនុស្សាវរីយ៍នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន គឺជាចំណាត់ការគួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ចាយវាយ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលចិន បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំនេះ ពលរដ្ឋចិន ដែលជួបការលំបាក និងខ្វះខាតជាង៤០លាននាក់ នៅក្នុងប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនលើតម្លៃទំនិញ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះ ដែលធ្វើឱ្យហាងឆេងត្បូងពេជ្រពេលនេះធ្លាក់ថ្លៃខ្លាំងនៅទូទាំងពិភពលោក?

ទីផ្សារត្បូងពេជ្រទូទាំងពិភពលោកកំពុងដាំក្បាលចុះយ៉ាងខ្លាំង ដោយតម្លៃរបស់វាបានធ្លាក់ចុះរហូតដល់ទៅប្រមាណ៣០%ឯណោះ បើធៀបនឹងឆ្នាំ២០២២ ជាពេលដែលហ…

វៀតណាម ដែលជាអ្នកនាំចេញសម្លៀកបំពាក់ធំបំផុតទី២លើពិភពលោក ត្រូវបានគេព្យាករថា នឹងវ៉ាដាច់សេដ្ឋកិច្ចសិង្ហបុរី នៅឆ្នាំ២០២៩

អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌជាតិវៀតណាម (Vinatex) បានអះអាងថា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌរបស់វៀតណាម ត្រូវបានគេព្យាករថានឹងឈានដល់ជិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ