ធនាគារពិភពលោកត្រៀមថវិកាឲ្យអ៊ុយក្រែន

ធនាគារពិភពលោកត្រៀមថវិកាចំនួន ៣៥០លានដុល្លារផ្ដល់ឲ្យអ៊ុយក្រែន ចំពេលស្ថានការណ៍កាន់តែតានតឹង


បើទោះបីជាស្ថិតក្នុងស្ថានភាពវិបត្តិនៅអ៊ុយក្រែន ជាមួយនឹងប្រទេសរុស្ស៊ីកំពុងតានតឹងកាន់តែខ្លាំង និងអាចឈានដល់ការផ្ទុះសង្គ្រាមក្នុងពេលនណាមួយ ប៉ុន្ដែ ថ្មីៗនេះធនាគារពិភពលោកបានឱ្យដឹងថា ខ្លួនកំពុងត្រៀមនឹងផ្តល់ថវិកាចំនួន ៣៥០ លានដុល្លារសម្រាប់ផ្ដល់ជូនដល់ប្រទេសអ៊ុយក្រែន ដែលក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកនឹងពិចារណាផ្ដល់ឱ្យនៅចុងខែមីនាខាងមុខនេះ ហើយវាជាផ្នែកនៃផែនការសម្រាប់ហិរញ្ញប្បទានរយៈពេលខ្លី និងរយៈពេលវែងដើម្បីគាំទ្រដល់សេដ្ឋកិច្ចប្រទេសមួយអឺរ៉ុបមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ធនាគារពិភពលោក

នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វូ​ឡូ​ឌី​មៀ ហ្ស៊ើ​ឡិន​ស្គី (Volodymyr Zelenskiy) ប្រធាន​ធនាគារពិភពលោក លោក ដេ​វី​ដ ម៉ា​ល​ផាស (David Malpass) បាន​និយាយ​ថា ធនាគារពិភពលោក​នឹង​បន្ត​គាំទ្រ​ប្រជាជន​អ៊ុយ​ក្រែ​ន និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ​រយៈពេល​ខ្លី និង​រយៈពេល​វែង​។

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ថណា​គារ​ពិភពលោក​បានឱ្យ​ដឹង​ទៀត​ថា មូលនិធិ​ដំបូង​ពី​ធនាគារពិភពលោក​នឹង​ត្រូវ​បន្ត​ដោយ​ជំនួយ​ថវិកា​បន្ថែម​ទៀត និង​កំណែទម្រង់​ជា​ច្រើន​ទៀត ក្នុង​នោះ​រួម​ទាំង វិស័យ​ថាមពល និង​អាកាសធាតុ​។ ក្រៅ​តែ​ពី​នេះ លោក ម៉ា​ល​ផាស និង​លោក ហ្ស៊ើ​ឡិន​ស្គី ក៏​បាន​ពិភាក្សា​អំពី​គម្រោង​បំពង់​បង្ហូរ​ប្រេង​សម្រាប់​អ៊ុយ​ក្រែ​ន រួម​ទាំង​ប្រសិទ្ធភាព​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវដែក និង​ការ​ពង្រឹង​សេដ្ឋកិច្ច ក៏​ដូច​ជា​ឱកាស​ការងារ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផង​ដែរ​។

គួរ​ជម្រាប​ថា ថ្នាក់ដឹកនាំ​ទាំង​ពី​នោះ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​មុ​យ​និ​ច ស្រប​ពេល​ដែល​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុ​ស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​នៅ​តាម​បណ្ដោយ​ព្រំដែន​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ហើយ​ការ​ធ្វើ​សមយុទ្ធ​នេះ​ត្រូវ​បាន​ក្រុង​វ៉ា​ស៊ី​ន​តោន​ចោទប្រកាន់​ទាហាន​រុ​ស្ស៊ី​ថា "​ពួក​គេ​ត្រៀមខ្លួន​ធ្វើការ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​" ។

យ៉ាងណាមិញ ទោះបីជា​មានការ​ផ្តល់​ប្រាក់​កម្ចី​ពី​ធនាគារពិភពលោក និង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក្នុង​ការ​ជួយ​ដល់​ការ​បង្កើត​ការងារ និង​ការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​នានា​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ក្ដី ប៉ុន្ដែ​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្ដា​ហ៍​មុន​នេះ ទាំង​ធនាគារពិភពលោក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ផ្លាស់​បុគ្គលិក​មួយ​ចំនួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​បណ្តោះអាសន្ន​ហើយ ក្រោយ​មានការ​កើនឡើង​នៃ​ក្តី​បារម្ភ​អំពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​មក​លើ​អ៊ុយ​ក្រែ​ន​។

សូម​រំឭក​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ធនាគារពិភពលោក​បាន​ផ្អាក​ប្រតិបត្តិការ​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រទេស​ជា​ច្រើន​ដែល​បាន​ធ្វើ​រដ្ឋប្រហារ រួម​មាន​មី​យ៉ា​ន់​ម៉ា និង​ស៊ូ​ដង់​ផង​ដែរ​៕

អត្ថបទ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ពីហេតុផល ដែលអ្នកវិនិយោគគួរសម្រេចចិត្តទិញខុនដូរនៅភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបកាលពីថ្មីៗនេះ បានរៀបចំកម្មវិធី«ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដរួមដំណើរឆ្ពោះទ…

អូស្ត្រាលីប្រតិកម្មនឹងនាវាចិនបាញ់ឡាស៊ែរដាក់យន្តហោះក្នុងដែនអធិបតេយ្យខ្លួន

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានចោទប្រកាន់ទីក្រុងប៉េកាំងអំពីទង្វើបំភិតបំភ័យបន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិនបានបាញ់កាំរស្មីឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ