ឥណ្ឌាបោះឆ្នោត-កូវី១៩

គណបក្សរបស់លោកម៉ូឌី ចាញ់ឆ្នោតក្នុងរដ្ឋធំលំដាប់ទី៤នៅឥណ្ឌា


បើទោះបីជាកូវីដ-១៩នៅតែបន្ដរីករាលដាលខ្លាំង ប៉ុន្តែការបោះឆ្នោតនៅឥណ្ឌាក៏នៅតែបន្ដធ្វើឡើងដដែល ហើយលទ្ធផលឆ្នោតក៏បានចេញជាបណ្ដើរៗហើយដែរ។ ជាក់ស្ដែង លទ្ធផលនៅរដ្ឋ វេសប៊េងហ្គាល (West Bengal) ដែលជារដ្ឋដ៏ធំលំដាប់ទី៤ក្នុងប្រទេសឥណ្ឌានោះ បង្ហាញថា គណៈបក្សរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានចាញ់ឆ្នោត និងត្រូវបានផ្ដួលដោយគូប្រជែងធំរបស់ខ្លួនគឺគណបក្សទ្រីណាមុលរបស់លោកស្រី ម៉ាម៉ាតា បេនណឺជី ដែលត្រូវបានគេដឹងថា ជាអ្នកនយោបាយរិះគន់ការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកម៉ូឌីមិនសំចៃមាត់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters
លោកណារីន ដ្រាម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា (ឆ្វេង) លោកស្រី ម៉ា​ម៉ា​តា បេន​ណឺ​ជី (ស្តាំ) ប្រធានរដ្ឋ West Bengal
ដោយ

លោកស្រី ម៉ា​ម៉ា​តា បេន​ណឺ​ជី​(Mamata Banerjee) មក​ពី​គណបក្ស​ទ្រី​ណា​មុ​ល (Trinamool) បាន​យកឈ្នះ​គណបក្ស​លោក ណា​រី​ន​ដ្រា​មូ​ឌី ដោយ​បាន​ដណ្តើម​យក​សម្លេង ២ ភាគ បី​ក្នុង​រដ្ឋសភា​ពនៃ​រដ្ឋ​ធំ​ជាងគេ​លំដាប់​ទី​៤​របស់​ឥណ្ឌា​មួយ​នេះ​។

លោកស្រី ម៉ា​ម៉ា​តា បេន​ណឺ​ជី​ក្នុង​វ័យ ៦៦​ឆ្នាំ នឹង​ក្លាយជា​ប្រធាន​រដ្ឋ វេស​ប៊េ​ង​ហ្គា​ល សម្រាប់​អាណត្តិ​ទី​៣ ដែល​នេះ​ជា​ជ័យ​ជំនះ​៣​អាណត្តិ​ជាប់​ៗ​គ្នា​របស់​លោកស្រី ហើយ​លោកស្រី​ក៏​ជា​ស្ត្រី​តែ​ម្នាក់​គត់​ក្នុង​ពេល​បច្ចុប្បន្ន នៅ​ប្រទេស​ឥណ្ឌា ដែល​បាន​អង្គុយ​តំណែង​ជា​ប្រធាន​រដ្ឋ​។

គួរ​រំឭក​ថា លោកស្រី ម៉ា​ម៉ា​តា បេន​ណឺ​ជី ក៏​ដូច​ជា​គណបក្ស​របស់​លោកស្រី​ផង​ដែរ ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​រិះគន់​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រិ​ន​ដ្រា ម៉ូ​ឌី ឥត​សំចៃមាត់ ជុំវិញ​ការ​ធ្វេសប្រហែស​របស់​លោក​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា​។

គួរ​បញ្ជាក់​ដែរ​ថា លោក​ណា​រិ​ដ្រា ម៉ូ​ឌី នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​រិះគន់​ចំ​ៗ​ថា បាន​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង​កូ​វី​ដ​-១៩ និង​មើល​ស្រាល​ស្ថានការណ៍​ក៏​ដូច​ជា​មើល​ស្រាល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

នៅ​ដើមខែ កុម្ភៈ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​ប្រកាស​ក្តែ​ង​ៗ​ថា ប្រទេស​ឥណ្ឌា​បាន​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​-១៩​ដោយ​ជោគជ័យ​ហើយ ដោយសារ​តែ​កាលនោះ ករណី​ឆ្លង​ថ្មី​មាន​ត្រឹមតែ ៩​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​។

នៅ​ចំពោះ​មុខ​ពលរដ្ឋ​ឥណ្ឌា លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី បាន​លើក​សរសើរ​ខ្លួន​ទៀត​ថា លោក ជា​អ្នក​ស្រោចស្រង់​ប្រទេស​ឥណ្ឌា ហើយ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ថែម​ទៀត​ផង​។ ដោយសារ​តែ​មូលហេតុ​ទាំងនេះ​ហើយ ទើប​រដ្ឋាភិបាល​លោក ណា​រិ​ន​ដ្រា ម៉ូ​ឌី ចាប់ផ្តើម​ឈ​ប់រិត​បន្ដឹង​វិធានការ​សុវត្ថិភាព​ដូច​មុន​ទៀត ដោយ​បាន​អនុញ្ញាត​ឲ្យ​មានការ​ជួប​ប្រជុំ​មនុស្ស​រាប់​សែន​នាក់​ក្នុង​ពិធីបុណ្យ​សាសនា​ហិណ្ឌូ និង​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​របស់​គណបក្ស​លោក ដែល​ជាដើម​ចម​ធ្វើ​ឲ្យ​ឥណ្ឌា​មានការ​រាលដាល​កូ​វី​ដ​-១៩​ខ្លាំងក្លា​ដូច​បច្ចុប្បន្ន​។

សូម​បញ្ជាក់​ថា ឥណ្ឌា​នៅ​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​ប្រមាណ​៣៦​ម៉ឺន​នាក់​ទៀត និង​អ្នក​ស្លាប់​ថ្មី​ជិត ៣.៥០០​នាក់ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​នៅ​ឥណ្ឌា​បាន​កើន​ដល់​ជិត ២០​លាន​នាក់​ហើយ​។ ទិន្នន័យ​នេះ គឺ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល ខណៈ​អ្នកជំនាញ​ជា​ច្រើន​បាន​បន្ត​ព្រមាន​ថា តួលេខ​ឆ្លង​ជាក់ស្តែង អាច​នឹង​មាន​ច្រើន ជាង​តួលេខ ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ ប្រសិនបើ​ការ​ធ្វើតេស្ត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្រប់​ជ្រុងជ្រោយ​នោះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសអាស៊ានចំនួន៣ហើយ រកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មី ចេញពីឥណ្ឌាជាបន្តបន្ទាប់

ព័ត៌មាន
ប្រទេសក្នុងតំបន់អាស៊ានចំនួន៣ប្រទេសហើយ ដែលបានប្រកាសរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពដើមចេញពីប្រទេសឥណ្ឌា ឆ្លងចូលមកក្នុងប្រទេសរ…

ហ្វីលីពីន​កំពុង​បារម្ភ​ខ្លាច​ស្ថានភាព​កូវីដ-១៩​ជ្រុល​ផុងខ្លួន​ដូច​នៅ​ឥណ្ឌា

ព័ត៌មាន
ស្របពេលដែលឃើញគំរូប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងមាត់ជ្រោះមហន្ដរាយដោយសារកូវីដ-១៩ ប្រទេសហ្វីលីពីនឯណោះវិញ ក៏កំពុងភ័យបុកពោះកាន់តែខ្លាំងដែរ ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ