ទីផ្សារខុនដូរ

អ្នកជំនាញអះអាងថា ជនបរទេសចាប់ផ្ដើមនាំមុខទិញខុនដូឡើងវិញ ជាសញ្ញាល្អសម្រាប់វិស័យខុនដូរនៅកម្ពុជា


អ្នកជំនាញកត់សម្គាល់ឃើញថា មកទល់ពេលនេះស្ថានភាពទីផ្សារទិញលក់ខុនដូរនៅកម្ពុជា មានសញ្ញាល្អឡើងវិញខ្លះៗហើយ ដោយសារវិនិយោគិនបរទេស បានចាប់ផ្ដើមនាំមុខជាថ្មីលើការទិញខុនដូ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩ បញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។
ទីផ្សារខុនដូរ
ដោយ

បើតាមអ្នកជំនាញ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ទីផ្សារខុនដូនៅកម្ពុជាមានស្ថានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ហើយរំពឹងថា នៅឆ្នាំ២០២៤នេះ នឹងមានគម្រោងខុនដូថ្មីៗមួយចំនួនត្រូវបានបើកដំណើរ ដែលធ្វើឱ្យវិស័យនេះកាន់តែល្អប្រសើរបន្ថែមទៀត។

លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានអះអាងថា ទីផ្សារខុនដូនៅក្នុងឆ្នាំ២០២៣ មានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២២។ តាមរយៈភាពល្អប្រសើរនេះ បានជំរុញឱ្យអ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារខុនដូរនៅឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។ ការរំពឹងបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ចាប់ពីចុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ទីផ្សារទិញលក់ខុនដូនៅកម្ពុជា ត្រូវបាននាំជាថ្មីដោយវិនិយោគិនបរទេស បន្ទាប់ពីទីផ្សារនេះត្រូវបាននាំមុខដោយវិនិយោគិនក្នុងស្រុកចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះវាយតម្លៃថា វិស័យខុនដូនៅឆ្នាំនេះអាចមានកំណើនតិចតួចប៉ុណ្ណោះ ជាមួយការរំពឹងនឹងមានគម្រោងខុនដូថ្មីពី២ទៅ៣គម្រោងនឹងបើកដំណើរការ។

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេតកត់សម្គាល់ឃើញថា បញ្ហាប្រឈមសម្រាប់ទីផ្សារខុនដូ ដែលកើតមានជាច្រើនឆ្នាំមកនេះនៅពុំទាន់មានភាពល្អប្រសើរដូចមុននៅឡើយទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់ជនបរទេសនៅពុំទាន់មានសកម្មភាពដូចមុនគ្រាកើតមានវិបត្តិ ដែលបញ្ហានេះវាបានធ្វើឱ្យតម្រូវការ និងតម្លៃលក់ធ្លាក់ចុះពី៣០% ទៅ៤០%។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងដំណាក់កាលនេះ ម្ចាស់គម្រោងគួរបង្វែរទិសដៅទីផ្សារមករកចរន្តទិញលក់ក្នុងស្រុក ដើម្បីបង្កើតសាច់ប្រាក់តាមរយៈការបញ្ចុះតម្លៃជាដើម។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដាក់ចេញនូវកម្មវិធីពិសេសមួយសម្រាប់ខេត្តព្រះសីហនុ ដោយជំរុញការវិនិយោគនៅក្នុងខេត្តមួយនេះ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហាសំណង់អគារជាប់គាំងនៅទីនោះតែម្ដង៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តើកម្ពុជាអាចសម្រេចគោលដៅប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ បានដែរទេ? ហើយត្រូវកែប្រែ និងពង្រឹងលើចំណុចអ្វីខ្លះ?

ទោះបីមកទល់ពេលនេះស្ថានភាពសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាសក៏ពិតមែន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានផ្លាស់ប្…

តើនៅឆ្នាំ២០២៤នេះ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដូចទៅនឹងមុនពេលមានវិបត្តិកូវីដ-១៩ ដែរឬទេ?

នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ