គម្រោងវិនិយោគ

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញ Goldman Sachs ចង់ពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជា


ក្រុមហ៊ុន Goldman Sachs ដែលជាស្ថាប័នវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅលើពិភពលោកបានបង្ហាញបំណងចង់ពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។ ការបង្ហាញពីគោលបំណងបែបនេះ ធ្វើឡើងក្រោយក្រុមហ៊ុននេះមានភាពជឿជាក់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។
គម្រោងវិនិយោគ
ដោយ

ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុនមកសិក្សា និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញបំណងចង់ពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជារបស់ក្រុមហ៊ុននេះធ្វើឡើងពេលលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នាទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

នៅក្នុងជំនួបខាងលើនេះដែរ តំណាងក្រុមហ៊ុន Goldman Sachs រូបនេះបានជម្រាបសម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group ថា Goldman Sachs គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ជាមួយគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គលជាដើម៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី អមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបេសកកម្មនៅតំបន់អឺរ៉ុប ដើម្បីកៀរគរការវិនិយោគមកកម្ពុជា

ព័ត៌មាន
អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោរនៅកម្ពុជា បានអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកា…

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនជំនាញកសិកម្មឈានមុខគេមួយនៅអាស៊ីបានបង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ