វិស័យសេដ្ឋកិច្ច

តើការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានបន្សល់ផលប៉ះពាល់យ៉ាងណាមកលើសេដ្ឋកិច្ច?


អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះឡើងមេរោគកូវីដ-១៩ ជាលើកដំបូងតាំងតែពី៥ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែគេនៅតែមើលឃើញថា ឥទ្ធិពលរបស់វាបានជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពិភពលោករហូតមកដល់បច្ចុប្បន្ន។ តើការរាតត្បាតនេះបានជះផលប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ច?
វិស័យសេដ្ឋកិច្ច
ដោយ

ទោះបីជំងឺកូវីដ-១៩ បានផ្ទុះឡើងកាលពី៥ឆ្នាំមុនក៏ពិតមែន ប៉ុន្តែគេមើលឃើញថា រហូតមកទល់ពេលនេះឥទ្ធិពលរបស់វានៅតែបន្តជះផលប៉ះពាល់មកលើសេដ្ឋកិច្ចសកលនៅឡើយ បន្ទាប់ពីប្រទេសនីមួយៗបានប្រឹងប្រែងប្រើគ្រប់វិធីសាស្ត្រ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតនេះ រួមទាំងវិធានការបិទខ្ទប់ និងបិទព្រំដែនជាដើម។ វិធានការទប់ស្កាត់ទាំងនេះនៅតែបន្តប៉ះពាល់ដល់សេដ្ឋកិច្ចរហូតមកដល់ពេលនេះ ដូចជាការកើនឡើងបំណុលរដ្ឋាភិបាល ការប៉ះពាល់ដល់ទីផ្សារការងារ ការផ្លាស់ប្ដូរឥរិយាបថរបស់អ្នកទិញ ការទូទាត់តាមឌីជីថល និងការផ្លាស់ប្ដូរគំរូធ្វើដំណើរ។

ការខ្ចីប្រាក់របស់បណ្តាប្រទេសនានា ដើម្បីការពារសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន បំណុលរបស់រដ្ឋាភិបាលនៅលើពិភពលោកបានកើនឡើង១២% ចាប់តាំងពីឆ្នាំ២០២០ ហើយបំណុលរបស់ប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ក៏កំពុងកើនឡើងផងដែរ។ ជំងឺរាតត្បាតនេះបានជំរុញឱ្យកម្រិតអតិផរណានៅតាមប្រទេសជាច្រើនក្នុងពិភពលោកកើនឡើងខ្ពស់នៅក្នុងឆ្នាំ២០២២ គួបផ្សំមានការព្រួយបារម្ភខ្លាំងចំពោះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ក្នុងឆ្នាំ២០២៤ ការចំណាយនៅក្រោយវិធានការបិទខ្ចប់ជំងឺកូវីដ-១៩ និងកង្វះកម្លាំងពលកម្ម ព្រមទាំងវត្ថុធាតុដើមផងដែរ។

ដើម្បីទូទាត់ការកើនឡើងតម្លៃផលិតផល ធនាគារកណ្តាលនានា បានដំឡើងអត្រាការប្រាក់ ទោះជាកម្រិតនៃអន្តរាគមន៍របស់ពួកគេមានការប្រែប្រួលយ៉ាងទូលំទូលាយក៏ដោយ។ ចំណាត់ថ្នាក់ឥណទានរដ្ឋាភិបាលដែលឆ្លុះបញ្ចាំងពីសមត្ថភាពប្រទេសនីមួយៗក្នុងការទូទាត់បំណុលនោះបានធ្លាក់ចុះជាងមុន ខណៈសេដ្ឋកិច្ចបានជាប់គាំង ហើយរដ្ឋាភិបាលបានយកបំណុលបន្ថែមយ៉ាងច្រើន ដើម្បីបំពេញការខ្វះខាតនៅក្នុងហិរញ្ញវត្ថុសាធារណៈ។

ជំងឺរាតត្បាតនេះបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារ ដោយគ្រួសារក្រីក្រ និងស្ត្រីបានរងគ្រោះខ្លាំងជាងគេ។ នៅពេលវិធានការបិទខ្ទប់ជំងឺកូវីដ-១៩ ត្រូវបានបន្ធូរបន្ថយនោះ កន្លែងការងារមានសន្ទុះកើនឡើងវិញ ជាពិសេសនៅក្នុងវិស័យមួយចំនួនដូចជាបដិសណ្ឋារកិច្ច និងភស្តុភារកម្ម។

ក្រៅពីនេះ ជំងឺកូវីដ-១៩ ក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរឥរិយាបថអ្នកប្រើប្រាស់ និងជះឥទ្ធិពលទៅលើវិស័យឌីជីថល់ក្នុងពិភពលោកផងដែរ។ និន្នាការរបស់អ្នកប្រើប្រាស់ថ្មីមានការផ្លាស់ប្ដូរច្រើនក្នុងរង្វង់ពេលវិធានការបិទខ្ទប់ជាសកល ខណៈអ្នកប្រើប្រាស់ដែលជាប់នៅក្នុងផ្ទះជារឿយៗគ្មានជម្រើសផ្សេងក្រៅពីការបញ្ជាទិញទំនិ​ញតាមអ៊ីនធឺណិតជាហេតុធ្វើមានការកើនឡើងនូវការទិញតាមអ៊ីនធឺណិតចាប់ពីឆ្នាំ២០២០ រហូតមកដល់ពេលនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រហូតអ៊ុយក្រែន សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីផែនការនៃការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី តាមរយៈវិធានការពន្ធ និងការទប់ស្កាត…

ABA បង្កើតមុខងារជំនួយការ បញ្ញានិម្មិត (AI) សម្រាប់ផ្ដល់ព័ត៌មានអំពីសេវាធនាគារ ដំបូងគេនៅកម្ពុជា

ថ្មីៗនេះ ABA ដែលជាធនាគារឈានមុខគេ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលធនាគារនៅកម្ពុជា បានដាក់ឲ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត នៅលើអេប A…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ