វិស័យសេដ្ឋកិច្ច

តើអ្វីខ្លះជាបញ្ហាប្រឈមបច្ចុប្បន្ន នៃប្រព័ន្ធហិរញ្ញវត្ថុ សហរដ្ឋអាម៉េរិក?


ការស្ទង់មតិមួយដែលធ្វើឡើងដោយធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានរកឃើញបញ្ហាប្រឈមធំៗចំនួន ៣ ដែលត្រូវបានពលរដ្ឋអាម៉េរិកគិតថា វាគឺជាបញ្ហាដែលជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មហាអំណាចផុតលេខមួយនេះ។ បញ្ហាទាំងនេះ រួមមាន សមភាពពាណិជ្ជកម្មសាកល ភាពមិនប្រាកដប្រជានៃគោលនយោបាយហិរញ្ញវត្ថុ និង និរន្តរភាពនៃបំណុលរបស់អាម៉េរិក ។
វិស័យសេដ្ឋកិច្ច
ដោយ

ការស្ទង់មតិរបស់ធនាគារកណ្តាល បានរកឃើញបញ្ហាប្រឈមកំពូលយ៉ាងហោចណាស់បី ដែលនឹងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកដោយផ្ទាល់ ។

ប្រភពដដែលបានបន្តថា ការស្ទង់មតិនេះ បានរកឃើញថា ការកើនឡើងនូវហានិភ័យជុំវិញពាណិជ្ជកម្មសកល ភាពមិនប្រាកដប្រជានៃគោលនយោបាយទូទៅ និងនិរន្តរភាពនៃបំណុលរបស់សហរដ្ឋអាម៉េរិក បានឈរនៅលើកំពូលតារាងនៃហានិភ័យដែលអាចកើតមានចំពោះប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក។ ​

ការស្ទង់មតិថ្មី ដែលបានចេញផ្សាយកាលពីថ្ងៃ២៥ ខែមេសា បានអះអាងថា ៧៣% នៃអ្នកដែលត្រូវបានសាកសួរ បានអះអាងថា ហានិភ័យពាណិជ្ជកម្មសកល ជាកង្វល់កំពូលបំផុត ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រលប់ចូលកាន់តំណែង ហើយបានប្រកាសចេញនូវ គោលនយោបាយពន្ធគយបដិការដ៏ក្តៅគគុកលើប្រទេសនានា ។

ការសិក្សាដដែលបានបន្តថា ក្រៅពីនោះពាក់កណ្តាលនៃអ្នកដែលបានសាកសួរបានលើកឡើងពីភាពមិនប្រាកដប្រជានៃគោលនយោបាយជាទូទៅ ហើយតាមពីក្រោយដោយបញ្ហា ពាក់ព័ន្ធនឹងបំណុលសាធារណៈរបស់មហាអំណាចនេះ ។

ប្រភពដដែលបានបន្តថា ការព្រួយបារម្ភលើការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម គឺជាហានិភ័យកំពូល ហើយក៏ជឿជាក់ដែរថា ផលនៃសង្គ្រាមពាណិជ្ជកម្ម ដែលកើនឡើងអាចមានផលវិបាកកាន់តែធ្ងន់ធ្ងរជាងពេលនេះ។

ការព្រួយបារម្ភនេះត្រូវបានបង្ហាញនៅអំឡុងពេលដែលអ្នកតាក់តែងគោលនយោបាយហិរញ្ញវត្ថុជាសាកល​ កំពុងប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដែលជាមូលដ្ឋានរបស់អង្គការហិរញ្ញវត្ថុកំពូលពីរ គឺ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោកជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសណ្តាប់ធ្នាប់សេដ្ឋកិច្ចដែលគ្រប់គ្រងឡើងដោយសហរដ្ឋអាម៉េរិក​នៅក្នុងរយៈពេលប្រមាណជា ៨០ ឆ្នាំកន្លងមក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្នងការសេដ្ឋកិច្ចរបស់អឺរ៉ុបថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើពន្ធគយទេ

ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក វ៉ល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប នៅមិនទាន់សម្រេចបានក…

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានជ័យលាភីមាស «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលពានរង្វាន់ជ័យលាភីដ៏ខ្ពង់ខ្ពស់កម្រិតមាស «សហគ្រាសមួយជាសហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ