ស្ថានភាពកូវីដ-១៩នៅកម្ពុជា

ស្ថានភាពឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកម្ពុជាហាក់ថមថយបន្ដិច ប៉ុន្ដែវត្តមានមេរោគឌែលតានៅតែជាក្ដីបារម្ភធំ


ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការថមថយចុះជាងមុនបន្ដិចពីជាង ៨០០ ទៅ៩០០នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមប្រមាណ ជាង៤០០ ទៅ៦០០នាក់នៅក្នុងមួយថ្ងៃ។ ប៉ុន្ដែ វត្តមានមេរោគបំប្លែងថ្មី ឌែលតា នៅតែបន្ដមានវត្តមានអុកឡុកនៅកម្ពុជា ដែលជាក្ដីបារម្ភធំមួយសម្រាប់កម្ពុជា។
ស្ថានភាពកូវីដ-១៩នៅកម្ពុជា

របាយការណ៍ពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែសីហា អ្នកឆ្លងថ្មីមានចំនួន ៤១០នាក់ និងអ្នកស្លាប់មានចំនួន ១៦នាក់ ដែលចំនួនអ្នកឆ្លងថ្មីនេះ គឺមានការថមថយចុះបន្តិចហើយ ខណៈដែលការចាក់វ៉ាក់សាំងវិញ កម្ពុជាឈរលេខរៀងទី២ក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេផងដែរ ពោលគឺសម្រេចបានជាង៨៧%ហើយនៃផែនការចាក់ឲ្យបាន១០លាននាក់។

ទោះជាយ៉ាងណាក្ដី គេសង្កេតឃើញថា បញ្ហាឆ្លងរីករាលដាលនៃមេរោគបំប្លែងថ្មី ឌែលតា នៅតែបន្ដរកឃើញនៅកម្ពុជាទាំងករណីនាំចូលនឹងឆ្លងក្នុងសហគមន៍ ហើយវាក៏ជាក្ដីបារម្ភធំសម្រាប់កម្ពុជាផងដែរ។ ជាក់ស្ដែង តួលេខពីក្រសួងសុខាភិបាល នៅត្រឹមថ្ងៃទី ២១ ខែសីហា កម្ពុជារកឃើញអ្នកឆ្លងមេរោគបំប្លែងថ្មីឌែលតាចំនួន៩៩៩នាក់ហើយ ដែលមានរកឃើញនៅរាជធានី-ខេត្តចំនួន២៣នៅទូទាំងប្រទេស។

ដោយគិតត្រឹមថ្ងៃទី២៣ ខែសីហា ករណីឆ្លងសរុបនៅកម្ពុជាកើនឡើងជិត៩ម៉ឺនករណី និងករណីស្លាប់សរុបប្រមាណជិត ១ពាន់ ៨រយនាក់។

សូមបញ្ជាក់ថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២១ ខែសីហា បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីឌែលតាក្នុងប្រទេសសរុបចំនួន ៩៩៩ករណី ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ពីវៀតណាម និងប្រជាជនក្នុងសហគមន៍។ 

គួរកត់សម្គាល់ដែរថា រាជធានី-ខេត្តចំនួន ៤ ដែលត្រូវបានរកឃើញករណីឆ្លងមេរោគឌែលតាច្រើនជាងគេ ក្នុងនោះភូមិសាស្រ្តរាជធានីភ្នំពេញមានករណីឆ្លងឌែលតារហូតដល់ ២៣៨ករណី បន្ទាប់មកឧត្តរមានជ័យ ១៧៦ករណី, បន្ទាយមានជ័យ ១៤៦ករណី, សៀមរាប ១៣៨ករណី  និងបណ្ដាខេត្តផ្សេងៗទៀត លើកលែងតែ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និង ខេត្តក្រចេះ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

ស្របពេលករណីឆ្លងកូវីដ១៩នៅកម្ពុជាមានការថយចុះ កម្ពុជាបាន និងកំពុងពង្រីកវិសាលភាពចាក់វ៉ាក់សាំងកាន់តែធំទៅៗ ពោលកម្ពុជាឈរលេខរៀងទី២ក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋច្រើនជាងគេ។ បើគិតត្រឹមថ្ងៃទី២២ ខែសីហា អ្នកចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំពោះដូសទី១មានចំនួនជិត ៩លាន ៨សែននាក់ ដោយឡែកដូសទី២មានប្រមាណ ៧លាន ៨សែននាក់ និងដូសជំរុញឬដូសទី៣មានជាង ៤សែន ៨ម៉ឺននាក់។ 

ស្របពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍នឹងគ្រោងលក់ឧបករណ៍តេស្ដរកកូវីដ-១៩ជូនពលរដ្ឋទូទៅសម្រាប់លក្ខណៈគ្រួសារ ដើម្បីអាចប្រើប្រាស់និងអាចទប់ស្កាត់ការឆ្លងបានទាន់ពេលវេលា ដែលនឹងរួមចំណែកកាត់បន្ថយការឆ្លងនៅកម្ពុជាផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ការនាំចេញផលិតផលនេសាទវៀតណាមទំនងកើនឡើងដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០២១

ទោះបីជាវៀតណាមកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩យ៉ាងណាក៏ដោយ ក៏ប្រទេសក្បែរខាងកម្ពុជាមួយនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានថ្…

កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ជិត១លាននាក់ហើយ!

កម្ពុជាបានសម្រេចបានការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំរហូតដល់ក្រោម១៨ឆ្នាំបានប្រមាណជិត១លាននាក់ ដោយក្នុងនោះ អ្នក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ