ទីផ្សារហិរញ្ញវត្ថុ

លុយដុល្លារហក់ឡើងថ្លៃខ្ពស់ជិត៣សប្តាហ៍ ខណៈ Bitcoin ឡើងដល់ជាង១០ម៉ឺនដុល្លារក្នុង១កាក់ជាប្រវត្តិសាស្ត្រ


លុយដុល្លារអាម៉េរិក បានហក់ឡើងថ្លៃជិតដល់កម្រិតកំពូលក្នុងរយៈពេលជិត៣សប្តាហ៍កន្លងមកនេះ បើធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗផ្សេងទៀតនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ចំពេលមានការរំពឹងថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍នេះ។ ជាមួយគ្នានេះ រូបិយប័ណ្ណគ្រីបតូ Bitcoin ក៏បានហក់ឡើងថ្លៃដល់ជាង១០ម៉ឺន៥ពាន់ដុល្លារក្នុងមួយកាក់ជាលើកដំបូងផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
ទីផ្សារហិរញ្ញវត្ថុ
ដោយ

សន្ទស្សន៍តម្លៃលុយដុល្លារអាម៉េរិក នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានកើនឡើង០,១% បើធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន ដោយឡើងដល់មួយដុល្លារអាម៉េរិក អាចប្ដូរបាន១៥៣,៩១យ៉េន ដែលជាការកើនឡើងជិតដល់កម្រិតកំពូលលើកដំបូង បើគិតចាប់តាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ដែលពេលនោះមួយដុល្លារអាចប្ដូរបាន១៥៣,៨៧យ៉េន។

ការហក់ឡើងថ្លៃរបស់លុយដុល្លារអាម៉េរិកនេះ កើតឡើងក្រោយក្រុមឈ្មួញមានការរំពឹងទុកខ្ពស់ថា ធនាគារកណ្ដាលរបស់អាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់គោលប្រហែល០,២៥% ថែមទៀត នៅក្នុងកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុនៅថ្ងៃពុធ សប្ដាហ៍នេះ ខណៈអតិផរណាកំពុងធ្វើដំណើរការឆ្ពោះទៅរកគោលដៅប្រចាំឆ្នាំ២% តាមការកំណត់របស់ធនាគារកណ្តាលមួយនេះ។

ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា ពួកគេនៅមិនទាន់អាចដឹងច្បាស់ពីកម្រិតអតិផរណា ដែលអាចនឹងកើនឡើងជាថ្មីនៅពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅខែមករា ខាងមុខនេះនៅឡើយទេ ដោយសារលោកគ្រោងនឹងដំឡើងពន្ធបន្ថែមទៀត។

ទោះជាយ៉ាងណា ការឡើងកាន់តំណែងជាផ្លូវការរបស់លោក ត្រាំ ក្នុងពេលខាងនេះ ក៏ក្លាយជាចលករដ៏ខ្លាំងមួយដល់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូផងដែរ។ ជាក់ស្ដែងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ តម្លៃរូបិយប័ណ្ណ Bitcoin បានហក់ឡើងដល់ជាង១០ម៉ឺន៥ពាន់ដុល្លារក្នុងមួយកាក់ជាលើកដំបូង។

ការហក់ឡើងថ្លៃខ្ពស់របស់ Bitcoin នេះ បានកើតឡើងបន្ទាប់ពីមានការផ្ដល់សញ្ញាពីលោក ត្រាំ នៅក្នុងបទសម្ភាសជាមួយនឹងទស្សន៍ CNBC កាលពីថ្ងៃសុក្រ ថា លោកនឹងបន្តជំរុញទុនបម្រុងជា Bitcoin ដ៏មានសក្តានុពលមួយនេះ ហើយលោក ត្រាំ ក៏ធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោតថា លោកនឹងធ្វើឱ្យសហរដ្ឋអាម៉េរិកក្លាយជារដ្ឋធានីនៃពិភពគ្រីបតូផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យមានការព្យាករថា ផែនការពន្ធគយរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យ GDP របស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះជាង១%?

ផែនការពន្ធគយដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រូវបានព្យាករថា នឹងទាញទម្លាក់ផលិតផលក្នុងស្រុកសរុប (GDP…

អង់គ្លេសសម្រេចចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក

ចក្រភពអង់គ្លេស កាលពីចុងសប្តាហ៍មុន បានសម្រេចចូលរួមជាមួយកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ