វិស័យធនាគារ

ធនាគារកណ្ដាលអឺរ៉ុប ព្រមានថា ធនាគារអឺរ៉ុបធំៗគួរតែប្រុងជើងការចំពោះហានិភ័យកង្វះប្រាក់ដុល្លារអាម៉េរិក


ធនាគារកណ្តាលអឺរ៉ុប (ECB) បានព្រមានថា ធនាគារធំៗនៅតំបន់ចាយប្រាក់អឺរ៉ូ ដែលធ្វើប្រតិបត្តិការអាជីវកម្មធំៗជាប្រាក់ដុល្លារអាម៉េរិក ចាំបាច់ត្រូវត្រៀមលក្ខណៈប្រុងជើងការចំពោះហានិភ័យកង្វះប្រាក់ដុល្លារអាម៉េរិក។ គោលនយោបាយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យហាងឆេងប្រាក់ដុល្លារអាម៉េរិក កាន់តែប្រែប្រួល ហើយធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ចង់ឱ្យធនាគារអឺរ៉ុបធំៗ ត្រៀមសាច់ប្រាក់ និងដើមទុនជាប្រាក់ដុល្លារអាម៉េរិកបន្ថែមទៀតដើម្បីបង្ការហានិភ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន
វិស័យធនាគារ
ដោយ

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា ការពិនិត្យផ្ទៀងផ្ទាត់ស្ថិរភាពហិរញ្ញវត្ថុ ធនាគារកណ្តាលអ៊ឺរ៉ុប បាននិយាយថា ធនាគារអឺរ៉ុបធំៗគួរតែមាន ឬកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាម៉េរិក ឱ្យបានគ្រប់គ្រាន់ ដើម្បីអាចដោះស្រាយរំហូរសាច់ប្រាក់ចេញភ្លាម​ៗ ដែលអាចកើតមានឡើង។ ធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានព្រមានអំពីហានិភ័យផ្សេងៗទៀតផងដែរ ដូចជាបំណុលកើនឡើងខ្ពស់ ទីផ្សារភាគហ៊ុនហក់ឡើងខ្ពស់ខ្លាំងពេក ពន្ធពាណិជ្ជកម្ម និងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ Stablecoins កាន់តែច្រើន។

ហើយនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលមិនបានបញ្ជាក់ក្នុងរបាយការណ៍ខាងលើនេះ គឺថា ធនាគារកណ្តាលអាម៉េរិកអាចនឹងផ្អាកភ្លាមៗនូវការផ្គត់ផ្គង់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការជួយគាំទ្របន្ទាន់ដល់ធនាគារកណ្តាលអឺរ៉ុប (ECB)។ ទោះជាយ៉ាងណា ក្រុមមន្ត្រីធនាគារ

កណ្តាលអឺរ៉ុប និងក្រុមមន្ត្រីអាម៉េរិកសុទ្ធតែនិយាយថា រឿងបែបនេះនឹងមិនកើតឡើងនោះឡើយ។ ធនាគារកណ្តាលអឺរ៉ុបបាននិយាយថា ហានិភ័យដូចបានលើកឡើងខាងលើ គឺតូចតាចប៉ុណ្ណោះនៅពេលនេះ ប៉ុន្តែយុទ្ធសាស្ត្របច្ចុប្បន្នរបស់បណ្ដាធនាគារអឺរ៉ុបនៅតែមិនទាន់អាចទប់ស្កាត់កង្វះប្រាក់ដុល្លារអាម៉េរិក ឱ្យបានទាំងស្រុងនៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រឿងអាស្រូវពុករលួយ និងការឆបោកផ្ទួនៗកំពុងទាញទម្លាក់ផ្សារភាគហ៊ុនថៃ ឱ្យដាំក្បាលចុះយ៉ាងគំហុក

ករណីអំពើពុករលួយ និងឆបោកជាបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនចុះបញ្ជីលើទីផ្សារភាគហ៊ុនថៃ ដូចជាក្រុមហ៊ុន STARK ក្រុមហ៊ុន MORE ក្រុមហ៊ុន …

Metfone ចាប់ដៃគូយុទ្ធសាស្ត្រជាមួយ Cisco – ជាជំហានដ៏សំខាន់មួយក្នុងដំណើររបស់ខ្លួនក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដំណោះស្រាយ ICT នៅកម្ពុជា

Metfone និង Cisco បានបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាផ្លូវការ ដើម្បីនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើបមកកាន់ទីផ្សារកម្ពុជា។ នេះគឺជាព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ