លោកស្រី ផែថងថាន

ជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន នឹងដឹងនៅចុងខែនេះ ខណៈនាយករដ្ឋមន្ត្រីស្តីទីថៃបានលើកឡើងពីសេណារីយ៉ូធំៗ៣ ដែលអាចកើតឡើង


នៅមុនពេលតុលាការធម្មនុញ្ញថៃ ប្រកាសសាលក្រមពាក់ព័ន្ធនឹងជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅចុងខែសីហា នេះ នាយករដ្ឋមន្ត្រីស្តីទីថៃ បានលើកឡើងពីសេណារីយ៉ូធំៗ៣ ដែលរដ្ឋាភិបាលថៃអាចប្រឈម ដោយសេណារីយ៉ូទាំងនោះផ្តោតលើការលាលែងពីតំណែងដោយស្ម័គ្រចិត្ត សាលក្រមតុលាការធម្មនុញ្ញវិជ្ជមាន និងសាលក្រមតុលាការធម្មនុញ្ញអវិជ្ជមាន។
លោកស្រី ផែថងថាន
ដោយ

ជាមួយគ្នានេះលោក ភូមិថាំ វិឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទីបានអះអាងថា នៅពេលនេះសម្ពន្ធភាពគណបក្សដៃគូរដ្ឋាភិបាលចម្រុះនៅតែរឹងមាំ និងជំរុញឱ្យសាធារណជនផ្តល់ឱកាសដល់រដ្ឋាភិបាល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ស្ថានភាពមិនអាចដូចដើមបានឡើយស្របពេលដែលមហាជនថៃកំពុងស្រពេចស្រពិលពីឥទ្ធិពលនៃត្រកូល ថាក់ស៊ីន នៅក្នុងទំព័រនយោយបាយនៅថៃ។

សារព័ត៌មាន the Nation បានរាយការណ៍ថា សាលក្រមតុលាការធម្មនុញ្ញថៃលើជោគវាសនារបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ វាពិតជាស្មុគស្មាញ ពីព្រោះវាទាក់ទងនឹងជោគវាសនានៃអាជីពនយោបាយរបស់ត្រកូល ថាក់ស៊ីន និងបញ្ហាវិបត្តិនយោបាយនៅថៃ។ លោក ភូមិថាំ វិឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីសេណារីយ៉ូធំៗ៣ ដោយក្នុងនោះសេណារីយ៉ូទី១ផ្តោតលើការលាលែងពីតំណែងដោយស្ម័គ្រចិត្តរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ខណៈទីពីរផ្តោតលើសាលក្រមតុលាការធម្មនុញ្ញវិជ្ជមាន និង ទី៣សាលក្រមតុលាការធម្មនុញ្ញអវិជ្ជមាន។

ពាក់ព័ន្ធនឹងសេណារីយូទី១ លោក ភូមិថាំ ក្រោមស្រមោលដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលើកឡើងថា នេះជាសេណារីយ៉ូទំនងជាមិនអាចកើតឡើងនោះទេ ដោយសារលោកស្រី ផែថងថាន មិនដែលគិត ឫដាក់សំណើរសុំលាលែងពីតំណែងនោះឡើយ ដូច្នេះជម្រើសនេះមិនអាចឡើយ។ សម្រាប់សេណារីយ៉ូទី២ លោកនាយករដ្ឋមន្រ្តីស្តីទីរូបនេះបានលើកឡើងថា ការរួចផុតពីវិបត្តិនឹងអនុញ្ញាតឱ្យរដ្ឋបាលអាចកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញរយៈពេលពីមួយទៅពីរឆ្នាំទៀត។ រីឯសេណារីយូទី៣ ជាសេណារីយូដែលលំបាកសម្រាប់គណបក្សភឿថៃ ពីព្រោះនៅពេលនោះបេក្ខជននាយករដ្ឋមន្រ្តី អាចមានមកពីគណបក្សភឿថៃ និងគណបក្សផ្សេង ដែលជាពេលវេលាដ៏លំបាក។

យ៉ាងណាក៏ដោយលោកអះអាថា លទ្ធផលយ៉ាងណាវាស្ថិតលើឆន្ទានុសិទ្ធិរបស់តុលាការ ហើយលោកមិនអាចទស្សន៍ទាយសាលក្រមបាននោះទេ។ ហើយអ្វីដែលនាយករដ្ឋមន្រ្តីបាននិយាយ ដែលជាដើមចមនៃបណ្តឹងមិនមែនជាបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនោះឡើយ។

គួរបញ្ជាក់ថា លោកស្រី ផែថងថាន ជាត្រកូលស៊ីណវ៉ាត់ត្រាទី៣ ដែលបានឡើងកាន់តំណែង ក្រោយពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវធ្វើរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០០៦មក ។ ការសម្រេចសាលក្រមរបស់តុលាការធម្មនុញ្ញថៃក៏ជាការសម្រេចចិត្តពាក់ព័ន្ធនឹងអាជីពនយោបាយរបស់ត្រកូលនេះ នៅក្នុងប្រទេសថៃ ។

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការពហិការមិនគាំទ្រផលិតផលកូកា-កូឡារបស់ពលរដ្ឋកម្ពុជាអាចជះឥទ្ធិពលយ៉ាងណាសម្រាប់សេដ្ឋកិច្ចកម្ពុជា?

ក្នុងស្មារតីជាតិនិយម និងដើម្បីឆ្លើយតបទៅនឹងការរំលោភបំពានយ៉ាងកម្រោងរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋធ្វើពហិការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ