វិស័យធនាគារ

លោក ដូណាល់ ត្រាំ និយាយថា សេចក្ដីសម្រេចលើជោគវាសនារបស់ប្រធានធនាគារកណ្ដាលអាម៉េរិក នឹងធ្វើឡើងឆាប់ៗនេះ


ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ថា សេចក្ដីសម្រេចចិត្តលើជោគវាសនារបស់ប្រធានធនាគារកណ្តាលអាម៉េរិក បច្ចុប្បន្ន និងបេក្ខភាពបន្ទាប់នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយលោកបន្ថែមថា ប្រធានធនាគារកណ្ដាលអាម៉េរិក ដែលល្អនឹងបញ្ចុះអត្រាការប្រាក់ឱ្យនៅទាប។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។ តើនរណាអាចក្លាយជាបេក្ខភាពបន្ទាប់សម្រាប់តំណែងមួយនេះ?
វិស័យធនាគារ
ដោយ

ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា សេចក្ដីសម្រេចដែលអាចជះឥទ្ធិពលលើពិភពលោកនេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ នៅពេលក្រុមអ្នកសារព័ត៌មានសាកសួរ ជាពិសេសអំពីអតីតប្រធានធនាគារកណ្ដាលអាម៉េរិកលោក ខេវិន វ៉ស (Kevin Warsh) លោក ដូណាល់ ត្រាំ បានលើកឡើងថា លោក ខេវិន វ៉ស គឺជាជម្រើសបេក្ខភាពដ៏ល្អដែលស្ថិតក្នុងការពិចារណា។

សូមបញ្ជាក់ថា លោក ខេវិន វ៉ស (Kevin Warsh) ត្រូវបានគេមើលឃើញថា ជាបេក្ខភាពឈានមុខគេដែលលោក ដូណាល់ ត្រាំ ជ្រើសរើសជាប្រធានធនាគាកណ្ដាលអាម៉េរិក​បន្ទាប់ជំនួសលោក ជើរ៉ូម ផៅវែល (Jerome Powell)។ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា ធនាគារកណ្ដាលអាម៉េរិក គួរតែបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់១%ពេញ ហើយបានបញ្ជាក់ទស្សនៈរបស់លោកជាថ្មីថា លោក ជើរ៉ូម ផៅវែល (Jerome Powell) យឺតយ៉ាវណាស់នៅក្នុងការបញ្ចុះអត្រាការប្រាក់។

គួររំឭកថា លោក ដូណាល់ ត្រាំ បានស្តីបន្ទោសលោក ជើរ៉ូម ផៅវែល ម្តងហើយម្តងទៀតចំពោះការមិនបញ្ចុះអត្រាការប្រាក់ដូចដែលលោកចង់បាន។ លោក ដូណាល់ ត្រាំ និងលោក ជើរ៉ូម ផៅវែល បានជួបគ្នាទល់មុខកាលពីសប្ដាហ៍មុន ដោយលោក ដូណាល់ ត្រាំ បានប្រាប់លោក ជើរ៉ូម ផៅវែល ថា ការមិនបញ្ចុះអត្រាការប្រាក់ គឺជាកំហុសមួយដែលលោកបានប្រព្រឹត្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ចុះកិច្ចព្រមព្រៀងទិញទំនិញពីអាម៉េរិក តម្លៃ៣ពាន់លានដុល្លារ មុនការចរចាពន្ធជុំថ្មីមកដល់

វៀតណាម ដែលជាប្រទេសក្បែរខាងកម្ពុជា បានបង្កើនការនាំចូលទំនិញពីអាម៉េរិក មានតម្លៃរហូតដល់៣ពាន់លានដុល្លារ ដើម្បីផ្គាប់ចិត្តអាម៉េរិក មុនការចរ…

លោក ដូណាល់ ត្រាំ ថា ទំនាក់ទំនងរវាងលោកជាមួយលោក Elon Musk បញ្ចប់ហើយ និងបានព្រមានមេធំរបស់ Tesla រូបនេះថានឹងជួបផលវិបាកធ្ងន់ធ្ងរ

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសក្ដែងៗកាលពីថ្ងៃទី៧ ខែមិថុនា ថា ទំនាក់ទំនងដ៏ស្អិតរមួតរបស់លោកជាមួយកំពូលមហាសេដ្ឋី Elon Musk បានបញ្ចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ