អត្ថបទក្រុមហ៊ុន

ការបើកក់ហ៊ុនជាលើកដំបូងនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា


ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា ហើយឥឡូវនេះយើងកំពុងទទួលបានចំណាប់អាម្មណ៍ និងសំណើជាច្រើន សម្រាប់ការកក់ភាគហ៊ុនទុកជាមុនរហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣។
ការបើកក់ហ៊ុនជាលើកដំបូងនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា

ការវិនិយោគជាមួយ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក មានន័យថាជាការបើកសាលារៀនដែលមានគុណភាពបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជាដែលដែលជាអ្នកត្រូវការខ្លាំងបំផុត។ ឥឡូវនេះយើងមាន ១៥ សាខា ហើយគោលដៅរបស់យើងគឺត្រូវឈានឱ្យដល់ ១៦០ សាខា។ ពេលនេះសាធារណជន ជាពិសេសអ្នកអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សយើង អាចចូលរួមក្នុងដំណើររីកចម្រើនរបស់យើងបាន។

តើអ្វីធ្វើឱ្យ MJQE ក្លាយជាស្ថាប័នអប់រំដ៏ពិសេស?

យើងមានមោទនភាពយ៉ាងខ្លាំងក្នុងនាមជាស្ថាប័នអប់រំលំដាប់ពិភពលោក ហើយយើងជឿជាក់ថា ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ នឹងជួយយើងបន្តផ្តល់សេវាកម្មដ៏ល្អដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល មាតាបិតា។ ដោយសារតែតម្រូវការសម្រាប់ការអប់រំប្រកបដោយគុណភាពនៅកម្ពុជាមានការកើនឡើង​ យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកការពង្រីកទីផ្សារ។ សូមចូលទៅកាន់គេហទំព័ររបស់យើងដើម្បីឈ្វេងយល់បន្ថែមអំពី ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់យើង។

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ត្រូវបានគេស្គាល់សម្រាប់គុណភាព វិន័យ និងសេវាកម្មដ៏ឆ្នើម ហើយគណៈគ្រប់គ្រងប្រកបដោយថាមពលរបស់យើងបានផ្តោតសំខាន់លើបណ្តាញអប់រំដ៏ល្អបំផុត ធំជាងគេបំផុត និងមានទទួលខុសត្រូវបំផុតក្នុងសង្គមកម្ពុជា។

តើគ្រួសារដែលមានជីវភាពមធ្យមនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះពី ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ?

នរណាក៏អាចវិនិយោគនៅលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ក្លាយជាម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក និងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននាពេលអនាគតរបស់ក្រុមហ៊ុនបានដែរ។ ភាគហ៊ុននឹងមានតម្លៃសមរម្យ ដែលសមស្របនឹងជីវភាព និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ភាគរយនៃភាគហ៊ុនដែលត្រូវបោះផ្សាយលក់

ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែ មេសា ឆ្នាំ២០២៣។ សូមកក់ទុក ឬស្នើសុំការបែងចែកភាគហ៊ុនជាមុនឥឡូវនេះ មុនពេលការបោះផ្សាយលក់សាធារណៈចាប់ផ្តើម ពីព្រោះចំនួនភាគហ៊ុនមានកំណត់!

ការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងនេះ ត្រូវរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅពាក់កណ្តាលខែ មីនា ឆ្នាំ២០២៣។

យើងមានគម្រោងកៀរគរប្រាក់រហូតដល់ ១០ លានដុល្លារ នៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់យើង។

ចំនួនទឹកប្រាក់សរុបដែលប្រមូលបានសម្រាប់ក្រុមហ៊ុនប្រមាណជា ៧ លានដុល្លារ បូកនឹងចំណូលថវិកា ផ្ទៃក្នុងរបស់យើង និងប្រាក់កម្ចីធនាគារថ្មីនឹងត្រូវបានប្រើប្រាស់សម្រាប់ការពង្រីកសា​ខា​ថ្មីចំនួន ២០ ទីតាំងបន្ថែមទៀតដែលមានក្នុងដៃរបស់យើងរួចជាស្រេច។

ក្នុងការណ៍ដែលមានតម្រូវការច្រើនជាងការរំពឹងទុក យើងនឹងស្វែងរកការសម្រេចយល់ព្រមសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនបន្ថែម ដែលអាចដល់ ២០% ដែលជាភាគរយអតិបរមា៕




អត្ថបទបន្ទាប់


UN បោះឆ្នោតឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់និងឥតលក្ខខណ្ឌ ពីអ៊ុយក្រែន ខណៈលោកពូទីនគំរាមដាក់ពង្រាយនុយក្លេអ៊ែរវិញ

ព័ត៌មាន
ឈានដល់គម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីទាមទារឱ្យរុស្ស៊ីដកទ័ពចេញពី…

គម្រោងជំនួយបន្តចំនួន៧ ដែលមានថវិកាសរុប ២៥ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនអង្គការសង្គមស៊ីវិលចំនួន៥ ស្ថាប័ន

ព័ត៌មាន
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានអនុវត្តគម្រោង «Civic Engagement» ក្នុងគោលបំណងកសាងសមត្ថភាពក្នុងការលើកកម្ពស់ឲ្យមានការចូលរួម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ