វិស័យសេដ្ឋកិច្ច

ថៃ បានប៉ាន់ប្រមាណជាបឋមថា ខ្លួនបានរងការខាតបង់ជាង៣០០លានដុល្លារក្នុងការប្រយុទ្ធ៥ថ្ងៃជាមួយកម្ពុជា


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ កាលពីថ្ងៃទី២៩ ខែកក្កដា បានប៉ាន់ប្រមាណជាបឋមថា សង្គ្រាមរយៈពេល៥ថ្ងៃជាមួយកម្ពុជា បានធ្វើឱ្យថៃ ខាតបង់ក្នុងទំហំប្រមាណជាង ៣០០លានដុល្លារអាម៉េរិក រួមទាំងការចំណាយលើការជម្លៀសប្រជាជនទៅកាន់កន្លែងមានសុវត្ថិភាព និងខូចខាតទ្រព្យសម្បត្តិ ហើយបានព្យាករថា ផលប៉ះពាល់សេដ្ឋកិច្ចអាចនឹងមានទំហំធំធេងជាងនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានប៉ាន់ប្រមាណជាបឋមថា នៅក្នុងរយៈពេល៥ថ្ងៃនៃការបញ្ឆេះសង្គ្រាមឈ្លានពានមកលើកម្ពុជា ខ្លួនខាតបង់អស់ ប្រមាណជាង៣០០លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះរដ្ឋាភិបាលថៃ កំពុងដាក់ចេញកញ្ចប់ថវិកាជំហានដំបូងចំនួន ៧៧១លានដុល្លារអាម៉េរិក ដើម្បីដោះស្រាយផលប៉ះពាល់ ប៉ុន្តែថវិកានេះទំនងជាមិនគ្រប់គ្រាន់នោះទេ ព្រោះការប៉ាន់ប្រមាណបឋមពីទំហំខូចខាតនេះ មិនទាន់រាប់បញ្ចូលការរអាក់រអួលដល់ពាណិជ្ជកម្មនៅឡើយទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក ពិឆៃ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ក្រសួងហិរញ្ញវត្ថុថៃ បានប្រកាសដាក់ចេញវិធានការផ្សេងៗ ដើម្បីជួយដល់ប្រជាជន និងអាជីវកម្ម ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបាននិយាយថា បណ្ដាធនាគារដែលគ្រប់គ្រងដោយរដ្ឋកំពុងដាក់ចេញវិធានការ រួមមាន ការពន្យាពេលសងប្រាក់កម្ចី ការផ្ដល់ប្រាក់កម្ចីដែលមានការប្រាក់ទាប ការផ្ដល់ជម្រើសនៃការរៀបចំឥណទានឡើងវិញ និងការលើកលែងថ្លៃសេវាផងដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ រូបនេះ បានលើកឡើងទៀតថា ទន្ទឹមនេះក៏មានការដាក់ចេញវិធានការពន្ធ រួមមានការពន្យារកាលបរិច្ឆេទបង់ពន្ធរហូតដល់ខែកញ្ញាឆ្នាំ២០២៥ និងការបញ្ចុះពន្ធសម្រាប់ថ្លៃជួសជុលលំនៅឋាន និង ថ្លៃជួសជុលរថយន្តផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំប្រទេសថៃ ព្រមានថា ការធ្វើសង្គ្រាមជាមួយកម្ពុជា គ្មានផលចំណេញអ្វីដល់ថៃ និងភាពជាសម្ពន្ធមិត្តជាមួយអាម៉េរិកឡើយ

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសថៃ លោក សៀន អូណែល (Sean O’Neill) ដែលជាអ្នកការទូតជើងចាស់មួយរូបរបស់អាម៉េរិក បានលើកឡើងថា ការបង្កសង្គ្រា…

មូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមានថា ភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះ និងងាយបង្កជាវិបត្តិ ដោយសារតែភាពមិនច្បាស់លាស់នៃការដោះដូរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ