
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធីប្រកាសទូតសុច្ឆន្ទៈ ដែលធ្វើឡើងនៅក្នុងបុរី ឌឹ ផ្លរ៉ា ផ្លូវជាតិលេខ ៦អា លោក ឃុន វិសាល ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃបុរី ឌឹផ្លារ៉ា បានបង្ហាញចំណាប់អារម្មណ៍ថា ការជ្រើសយកតារាកំប្លែង នាយ គ្រឿន និង នីឡា ព្រោះ បុរី ឌឹ ផ្លរ៉ា ចង់បន្ថែមនូវសុភមង្គលដល់មហាជនទាំងអស់មួយកម្រិតទៀត ដោយការផ្តល់នូវស្នាមញញឹម ភាពសប្បាយរីករាយ ដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពេញ១ឆ្នាំ តាមរយៈវីដេអូផ្សព្វផ្សាយរបស់ក្រុមហ៊ុន លើការផ្តល់នូវគេហដ្ឋានដ៏ស្រស់ស្អាត គុណភាពរឹងមាំ របស់បុរី ឌឹ ផ្លរ៉ា ។

លោក ឃុន វិសាល បាននិយាយយ៉ាងដូច្នេះថា ៖ «បង គ្រឿន និង នីទ្បា ជាតារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំង ហើយមហាជនស្ទើរតែទូទាំងប្រទេស បានស្គាល់ និងចូលចិត្ត ហើយគាត់មានទេពកោសល្យគ្រប់គ្រាន់ទៅលើកាសម្តែង និងនិយាយបែបកំប្លែង ដែលយើងគិតថាគាត់ទាំង ២នាក់នឹងជួយដល់កាងារផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានច្រើនទៅដល់គោលដៅ១ ដែលយើងចង់បាន» ។

ដោយឡែក ទូតសុច្ឆន្ទៈផ្លូវការ របស់បុរី ឌឹ ផ្លរ៉ា គឺនាយគ្រឿន និងនីឡា បានថ្លែងថា ពួកគាត់ សប្បាយរីករាយ ពេលទទួលបានការងារមួយជាអ្នកផ្សព្វផ្សាយគម្រោង ផលិតផល និងសេវាកម្មរបស់បុរី ឌឹ ផ្លរ៉ា ។
តារាកំប្លែងទាំងពីររូបបានបន្ថែមថា ពួកគេនឹងពាំនាំការយល់ដឹងអំពីសេវាកម្មរបស់បុរី ឌឹ ផ្លរ៉ា រួមជាមួយនឹងការផ្ដល់ជូនសំណើចក្អាកក្អាយនៃសមត្ថភាពវោហារកំប្លែងរបស់ពួកគេ ។


នាយ គ្រឿន បានថ្លែងប្រាប់យ៉ាងដូច្នេះថា ៖ «ជាក់ស្ដែង ឃើញថាក្នុងការផ្សព្វផ្សាយយើងខ្ញុំ មិនហត់នឿយណាស់ណាទេ ព្រោះបុរី ឌឹ ផ្លរ៉ា បងប្អូនបានស្គាល់ហើយទូទាំងប្រទេស។ ភាគច្រើន បងប្អូន ដែលគាត់បានចូលមកកាន់បុរី ឌឹ ផ្លរ៉ា ហើយ គឺថាគាត់ដកចិត្តមិនរួចទេ។ ទាំងផ្លូវក្នុងគម្រោងធំស្អាត សួនច្បារធំស្អាត ក៏ដូចជាក្នុងផ្ទះក៏ធំស្អាត ការរចនាយ៉ាងស្រស់ស្អាត គឺថាបងប្អូននឹងទទួលបានការរស់នៅបែបធម្មជាតិ» ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ឌឹ ផ្លរ៉ា បង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលបើគិតមកដល់ពេលនេះ មានអាយុជា ៧ឆ្នាំហើយ ដោយបច្ចុប្បន្ន មានឈ្មោះជា ឌឹ ផ្លរ៉ា-អាន ឌីវេឡុបម៉ិន (The FLORA-AN Development Co., LTD.) ។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន៤ រួមមាន បុរី ឌឹផ្លរ៉ា, ខុនដូ ឌឹ ផ្លរ៉ា ស្វីត, ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊ែ្វរ, និង ផ្សារទំនើប The Almond ។

បើតាមការឱ្យដឹងពីថ្នាក់គ្រប់គ្រង ចក្ខុវិស័យរបស់ក្រុមហ៊ុន ឌឹ
ផ្លរ៉ា គឺបន្តធ្វើការផ្គត់ផ្គង់ផ្ទះ ទៅតាមតម្រូវការជាក់ស្តែង របស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេសកម្ពុជា
ជាមួយនឹងសំណង់ផ្ទះ ឬអគាររឹងមំា រចនាម៉ូតស្អាតៗ បែបខ្មែរនិងអឺរ៉ុបរួមបញ្ចូលគ្នា
ក្នុងគោលបំណង
ផ្តល់ឱ្យអតិថិជនរស់នៅក្នុង លំនៅដ្ឋានទាន់សម័យកាល សាកសមបំផុតសំរាប់គ្រួសារសម័យថ្មី
។ ជាមួយគ្នានេះដែរ ឌឹ ផ្លរ៉ា ក៏ប្តេជ្ញាចិត្តថានឹងបន្តផ្តល់ជូនអតិថិជននូវគេហដ្ឋានដែលមានគុណភាពខ្ពស់
សោភ័ណ្ឌភាព និងប្រណិតភាពក្នុងការរស់នៅរបស់លោកអ្នក ៕
