លោក អានុទីន

លោក អានុទីន ចេញទៅទីក្រុងញូវយ៉កជាមួយក្តីបារម្ភខ្លាចកម្ពុជាបកអាក្រាតទង្វើឈ្លានពានក្នុងមហាសន្និបាទអង្គការសហប្រជាជាតិ


នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល ត្រូវបានគេទម្លាយថា បានហោះចាកចេញពីទីក្រុងបាងកកឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១។ សារព័ត៌មាន The Nation បានរាយការណ៍ថា គោលបំណងនៃការធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ករបស់ប្រមុខរដ្ឋាភិបាលថៃរូបនេះ គឺដើម្បីជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងត្រៀមទប់ទល់នឹងការទម្លាយការពិតរបស់កម្ពុជានៅអង្គការសហប្រជាជាតិ។
លោក អានុទីន
ដោយ

 យុទ្ធនាការទៅក្រៅប្រទេសរបស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា ជាបេសកកម្មការពារមុខមាត់របស់រដ្ឋាភិបាលថៃ ដែលកំពុងប្រឈមនឹងការបកអាក្រាតនៅលើឆាកអន្តរជាតិ។ ទីក្រុងបាងកកកំពុងបារម្ភខ្លាចកម្ពុជា លើកយកភស្តុតាងមកបកអាក្រាតទង្វើឈ្លានពាន និងការរំលោភបំពានដែនអធិបតេយ្យភាពពីសំណាក់កងទ័ពថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។
លោក អានុទីន បានព្យាយាមស្វែងរកជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីជជែកពីរឿងពន្ធគយ និងដោះស្រាយវិបត្តិព្រំដែនជាមួយកម្ពុជា ដែលលោក ត្រាំ ធ្លាប់បានដើរតួជាអ្នកសម្របសម្រួលបទឈប់បាញ់កាលពីកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ឆ្នាំ២០២៥។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ភាគីអាម៉េរិកនៅមិនទាន់បញ្ជាក់ផ្លូវការពីជំនួបនេះនៅឡើយទេ ដែលស្មើនឹងការទុកឱ្យមេដឹកនាំថៃរូបនេះរង់ចាំដោយក្តីបារម្ភ។
ទោះបីជាគ្មានការណាត់ជួបផ្លូវការក៏ដោយ តែលោក អានុទីន នឹងប្រឹងប្រែងគ្រប់ច្រកល្ហក ដើម្បីបានជួបលោក ត្រាំ ក្រែងលោអាចកែខៃស្ថានការណ៍បានខ្លះ។ ប៉ុន្តែទន្ទឹមនឹងនេះ អ្វីដែលរដ្ឋាភិបាលថៃបារម្ភបំផុតនោះ គឺការបកអាក្រាតរបស់កម្ពុជា ដែលអាចនឹងទម្លាយទង្វើឈ្លានពានរបស់យោធាថៃឱ្យពិភពលោកបានឃើញច្បាស់នៅទីក្រុងញូវយ៉ក៕

ដោយ : សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ផលិតបានគ្រាប់ពេជ្រស្អាត ស្តង់ដាឧស្សាហកម្ម និងរឹងដូចគ្រាប់ពេជ្រធម្មជាតិ តែតម្លៃថោក

ខេត្តហឺណាន របស់ចិន ដែលកាលពីមុនត្រូវបានគេស្គាល់ត្រឹមជាតំបន់កសិកម្មដាំម្ទេស និងចិញ្ចឹមសត្វនោះ បច្ចុប្បន្នបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ដោយប…

មេដឹកនាំពិភពលោកនឹងជួបគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើ

មេដឹកនាំពិភពលោកនឹងប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ចំពេលសណ្តាប់ធ្នាប់សកលកំពុងរង្គោះរង្គើខ្លាំង។ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ