ចិន ផលិតបានគ្រាប់ពេជ្រស្អាត

ចិន ផលិតបានគ្រាប់ពេជ្រស្អាត ស្តង់ដាឧស្សាហកម្ម និងរឹងដូចគ្រាប់ពេជ្រធម្មជាតិ តែតម្លៃថោក


ខេត្តហឺណាន របស់ចិន ដែលកាលពីមុនត្រូវបានគេស្គាល់ត្រឹមជាតំបន់កសិកម្មដាំម្ទេស និងចិញ្ចឹមសត្វនោះ បច្ចុប្បន្នបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ដោយបានប្រែក្លាយជាមជ្ឈមណ្ឌលផលិតកម្មពេជ្របណ្តុះក្នុងមន្ទីរពិសោធន៍យ៉ាងធំសម្បើមលើពិភពលោក។ មជ្ឈមណ្ឌលឧស្សាហកម្មដ៏មានឥទ្ធិពលមួយនេះ កំពុងក្តោបក្តាប់សមត្ថភាពផលិតរហូតដល់ទៅប្រមាណ៦០% នៃផលិតកម្មពេជ្រសរុបរបស់ប្រទេសចិន ដោយបានបង្កើតនូវបាតុភូតថ្មីមួយក្នុងទីផ្សារត្បូងពេជ្រអន្តរជាតិ តាមរយៈការផលិតពេជ្រ ដែលមានស្តង់ដា​គុណភាពខ្ពស់ រឹងមាំមិនចាញ់ពេជ្រធម្មជាតិ ប៉ុន្តែមានតម្លៃថោកខ្លាំងមិនគួ
ចិន ផលិតបានគ្រាប់ពេជ្រស្អាត
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ប្រទេសចិន បានក្តោបក្តាប់ការផលិតពេជ្រក្នុងបន្ទីរពិសោធន៍រហូតដល់ទៅជាង៧០% នៃទីផ្សារពិភពលោក។ ក្នុងនោះស្រុក ជើឆេង ក្នុងខេត្តហឺណាន តែមួយ បានរួមចំណែកជិតពាក់កណ្តាលនៃផលិតកម្មសរុបរបស់ចិន ហើយគិតត្រឹមឆ្នាំ២០២៥ ចំណែកផលិតកម្មរបស់ស្រុកនេះបានកើនឡើងរហូតដល់៦០%។
ការផ្ទុះឡើងនៃខ្សែច្រវាក់ផលិតកម្មពេជ្រយ៉ាងឆាប់រហ័សនេះ បានរុញច្រានឱ្យតម្លៃពេជ្រផលិតនៅក្នុងមន្ទីរពិសោធន៍ធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់ប្រព័ន្ធផ្សព្វផ្សាយចិនប្រសិទ្ធនាមថា ជាពេជ្រតម្លៃថោកដូចស្ពៃក្តោប។ តាមប្រភពពី Our China Story ពេជ្របណ្តុះក្នុងមន្ទីរពិសោធន៍មានតម្លៃថោកជាងពេជ្រធម្មជាតិរាប់សិបដង។ តួយ៉ាងពេជ្រមន្ទីរពិសោធន៍ទំហំ១ការ៉ាត់ត្រូវគេដាក់លក់លើបណ្តាញអ៊ីនធឺណិតក្នុងតម្លៃត្រឹមតែ១,០០០ ទៅ២,០០០យន់ ឬប្រមាណ១៤០ទៅ២៨០ដុល្លារប៉ុណ្ណោះ។
សម្ទុះផលិតកម្មពេជ្រផលិតក្នុងមន្ទីរពិសោធន៍នេះ កំពុងវាយប្រហារ និងបង្រួមគម្លាតតម្លៃពេជ្រធម្មជាតិយ៉ាងខ្លាំង។ កាលពីឆ្នាំ២០២២ ទីភ្នាក់ងារព័ត៌មាន Global Times បានរាយការណ៍ថា ពេជ្រសិប្បនិម្មិតផលិតនៅខេត្តហឺណាន មានតម្លៃត្រឹម១ភាគ៣ នៃពេជ្រធម្មជាតិ។ រហូតមកដល់ឆ្នាំ២០២៥ ក្រុមហ៊ុនមួយនៅខេត្តហឺណាន បានអង្រួនពិភពលោកដោយដាក់បង្ហាញដុំពេជ្រឆៅបណ្តុះក្នុងមន្ទីរពិសោធន៍ទំហំជាង១៥៦ការ៉ាត់នៅក្នុងពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មហឺហានលើកទី១៥។ ដុំពេជ្រនេះត្រូវបានវិទ្យាស្ថានត្បូងអន្តរជាតិ បញ្ជាក់ផ្លូវការថា ជាដុំពេជ្រឆៅមន្ទីរពិសោធន៍ធំបំផុតនៅលើពិភពលោក។ បច្ចុប្បន្នខេត្ត ហឺណាន មិនត្រឹមតែពង្រីកសក្តានុពលក្នុងឧស្សាហកម្មគ្រឿងអលង្ការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងរុញច្រានបច្ចេកវិទ្យាពេជ្រផលិតក្នុងមន្ទីរពិសោធន៍នេះទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ដូចជាការផលិតបន្ទះឈីបផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


​មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិននឹងជួបពិភាក្សាគ្នាលើបញ្ហាសំខាន់ៗ ដើម្បីត្រួសត្រាយផ្លូវមុនជំនួបរវាងលោក ស៊ី និងលោក ត្រាំ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) និងលោក ហ៊ើ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋចិននឹងដឹកនាំកិច្ចប្រជុំក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ