








Ford Adventure ឆ្នាំ2021នេះ បាននាំអតិថិជន Ford ទៅដល់រមណីយដ្ឋានជាច្រើនដូចជា ទៅទទួលទានកាហ្វេឆ្ងាញ់ពិសា និងថតរូបលេងនៅរមណីដ្ឋាន ភ្នំកាហ្វេ, ទៅទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃភ្នំ១៥០០ ដែលមានផ្លូវបត់បែនកាច់កុងចុះឡើងយ៉ាងស្រស់ស្អាតប្លែកភ្នែក, ទឹកធ្លាក់ថ្មដាតូច, ទៅលេងនៅព្រំដែនខ្មែរ-ថៃ នៅច្រកថ្មដា ព្រមទាំងបានចូលលេងនៅទឹកធ្លាក់ច្រកល្អៀងផងដែរ។

ដំណើរកម្សាន្ត Ford Adventure 2021 នេះ បានជួយឱ្យអ្នកដែលបានចូលរួមទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មីៗ និងមេរៀននៃជីវិតជាច្រើន ដូចជា ជួយឱ្យយើងចេះយោគយល់អធ្យាស្រ័យគ្នា ចេះរួមរួបគ្នា ចេះសាមគ្គីគ្នាបានល្អ និងចេះទំនាក់ទំនងគ្នាបានកាន់តឺល្អប្រសើរឡើង ដែលញ៉ាំងឱ្យដំណើរកម្សាន្តជុំគ្នានៃអតិថិជនរថយន្ត Ford ទាំង70រថយន្ត ពេញដោយការចងចាំល្អៗមិនអាចបំភ្លេចបាន គឺ ដំណើរកម្សាន្ត Ford Adventure 2021 មានគ្រប់រសជាតិនៃជីវិតតែម្តង។ភាពស្រស់ស្រាយថ្មី ប្លែក រីករាយជាមួយការរាំលេងកម្សាន្ត និងការច្រៀងលេងជុំគ្នាគឺពិតជាអនុស្សាវរីយ៍ដ៏ល្អមួយ ដែលបានដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នកដែលបានចូលរួមទាំងអស់មិនអាចបំភ្លេចបានឡើយ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) សូមគោរពអញ្ជើញ និងស្វាគមន៍អតិថិជនរបស់រថយន្ត Ford ទាំងអស់ ក្នុងការចូលរួមជាមួយកម្មវិធីដំណើរកម្សាន្តមហាគ្រួសារ Ford នៅឆ្នាំក្រោយៗទៀត៕