មេបញ្ជាការភូមិភាគ២របស់ថៃ

មេភូមិភាគ២របស់ថៃ គំរាមបិទប្រាសាទតាមាន់ធំមិនឱ្យពលរដ្ឋខ្មែរចេញចូលចំនួន៧ថ្ងៃ ដែលធ្វើឱ្យជម្លោះព្រំដែនកាន់តែតានតឹង


មេបញ្ជាការយោធភូមិភាគទី២របស់ប្រទេសថៃលោក បោនស៊ីន ផេដក្លាង (Boonsin Padklang) បានគំរាមបិទប្រាសាទតាមាន់ធំមិនឱ្យមានការចេញចូលចំនួន៧ថ្ងៃទាំងគឃ្លើន ប្រសិនបើកម្ពុជាបណ្ដោយឱ្យមានជនបង្កហេតុចូលទៅទីនោះ ដែលធ្វើឱ្យជម្លោះព្រំដែនរវាងកម្ពុជា និងថៃឡើងកម្តៅសាជាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
មេបញ្ជាការភូមិភាគ២របស់ថៃ
ដោយ

លោកឧត្តមសេនីយ៍ឯក បោនស៊ីន ផាដក្លាង មេបញ្ជាការយោធភូមិភាគទី២របស់ប្រទេសថៃ បានចេញការព្រមានមួយទាក់ទងនឹងការគ្រប់គ្រងទេសចរណ៍នៅប្រាសាទតាមាន់ធំជាប់ព្រំដែនកម្ពុជា-ថៃ ដោយលោកបានបញ្ជាក់ថា រាល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលចូលទៅទស្សនាប្រាសាទនេះ ពួកគេត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់ប្រទេសថៃ។ ប្រសិនបើមានការរំខាន ឬការទាស់ទែងណាមួយ ប្រាសាទនេះនឹងត្រូវបិទរយៈពេល៧ថ្ងៃ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។

មេភូមិ២រូបនេះបានបន្ថែមថា បច្ចុប្បន្នប៉ូលិសភូមិភាគ៣ និងប៉ូលិសល្បាតព្រំដែន កំពុងផ្តល់ការគាំទ្របន្ថែម រួមទាំងមន្រ្តីត្រួតពិនិត្យហ្វូងអ្នកទេសចរ និងត្រួតពិនិត្យអាវុធមុននឹងអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណប្រាសាទនេះ ហើយផែនការនេះត្រូវធ្វើជាប្រចាំ ដើម្បីដោះស្រាយបញ្ហាដែលអាចកើតឡើង ទោះបីលោកនៅតែមានសុទិដ្ឋិនិយមថា នឹងមិនមានឧបទ្ទវហេតុណាមួយកើតឡើងក៏ដោយ។

លោក បោនស៊ីន បានអះអាងថា ពាក់ព័ន្ធបញ្ហានេះលោកបានពិភាក្សាជាមួយមេបញ្ជាការកងពលធំជើងគោកលេខ៤២របស់ប្រទេសកម្ពុជារួចហើយ ដោយលោកបានប្រាប់ឱ្យកម្ពុជាត្រូវតែគ្រប់គ្រងប្រជាជនរបស់ខ្លួន ប្រសិនបើពួកគេមិនធ្វើដូច្នេះទេលោកនឹងបិទប្រាសាទនេះ ដើម្បីកាត់បន្ថយការរំខាន ឬការញុះញង់ណាមួយ។

បន្ថែមលើនេះមេបញ្ជាការថៃរូបនេះស្នើឱ្យកម្ពុជាត្រូវតែពិនិត្យតាមដានអ្នកទេសចរដោយប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងក្រុមរំខាន ឬក្រុមរឹងរូសណាមួយ ហើយលោកបានស្នើឱ្យកំណត់ចំនួនភ្ញៀវទេសចរចូលទស្សនាប្រាសាទតាមាន់ធំនេះត្រឹមតែ១០០នាក់ក្នុងមួយថ្ងៃបានហើយ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន ជះលុយជាង១៦៧ពាន់លានដុល្លារសាងសង់រោងចក្រវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក

មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោក និងជាធុងនៃប្រភពវារីអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោក បានជះលុយរហូតដល់ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ