ទីផ្សារទុរេន

អ្នកដាំទុរេនក្នុងស្រុកព្រួយបារម្ភ ចំពោះការហូរចូលទុរេនពីវៀតណាម ក្រោយចិន បង្កើនការរឹតបន្ដឹងលើការនាំចូលទុរេនពីប្រទេសនេះ


អ្នកដាំទុរេននៅកម្ពុជា មួយចំនួន បានបង្ហាញការព្រួយបារម្ភអំពីរំហូរចូលផ្លែទុរេនពីប្រទេសវៀតណាម មកកម្ពុជា ដែលអាចបង្ករផលប៉ះពាល់ដល់បញ្ហាសុខភាព និងទីផ្សារទុរេននៅក្នុងស្រុក បន្ទាប់ពីសារព័ត៌មានក្នុងស្រុកវៀតណាម នៅសប្ដាហ៍នេះ បានផ្សាយអំពី ផ្លែទុរេនរបស់ របស់វៀតណាម បានជោរជន់ និងធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម១,៦ដុល្លារ ឬជាង៦ពាន់រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារការពន្យារពេលដឹកឆ្លងដែនចូលទៅក្នុងប្រទេសចិន ដ្បិតចិនកំ ពុងរឹតបន្តឹងការត្រួតពិនិត្យបន្លែផ្លែឈើនាំចូលពីប្រទេសជិតខាងមួយនេះ ។
ទីផ្សារទុរេន
ដោយ

ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានបង្ហាញការព្រួយបារម្ភចំពោះ ឥទ្ធិពលនៃការរឹតត្បិតការនាំចូលផ្លែទុរេនរបស់វៀតណាម ពីសំណាក់ទីផ្សារចិន ដើម្បីធ្វើតេស្ដរកសាធារនានាដែលបង្កផលប៉ះពាល់សុខភាព។

ការបារម្ភក៏ដោយសារតែ ទុរេន ពីវៀតណាមមួយឆ្នាំៗ បានហូរចូលមកលក់នៅក្នុងទីផ្សារកម្ពុជា ជាច្រើន ហើយប្រសិនមានការហូរចូលទុរេនពីប្រទេសជិតខាងច្រើនក្នុងតម្លៃទាប និងខ្វះការត្រួតពិនិត្យឱ្យបានច្បាស់លាស់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងតម្លៃទីផ្សាររបស់ទុរេនក្នុងស្រុក និងអាចបង្ករផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគផងដែរ។ បើតាមការបញ្ជាក់របស់ ឧកញ៉ា ចាន់ ស៊ីថា បច្ចុប្បន្នទុរេនដែលដាំដុះនៅក្នុងស្រុក គឺពុំទាន់ដល់រដូវប្រមូលផលនោះទេ ហើយប្រសិនជាមានទុរេនចរាចរលក់នៅលើផ្សារនោះ ភាគច្រើន គឺជាទុរេននាំចូលពីក្រៅ ខណៈមានទុរេនខុសរដូវក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះ ដែលបានប្រមូលផលនាពេលនេះ។

​​ជាមួយគ្នានេះ ស្ថាបនិកឃ្លាំងកសិកម្មស្រីនាងមហាសាល ស្រុកមេមត់ ដែលជាអ្នកជំនាញលើការដាំដុះដំណាំហូបផ្លែ យល់ឃើញថា បញ្ហាទុរេនវៀតណាម ដែលកំពុងចាល់នៅក្នុងប្រទេសខ្លួននោះ ចង់ ឬមិនចង់ វានឹងហូរចូលមកកម្ពុជា តាមច្រកព្រំដែនមួយចំនួនជាក់ជាពុំខាន។ ម្យ៉ាងទៀត តាមរយៈបញ្ហារឹតបន្តឹងការនាំចូលទុរេនវៀតណាម ពីប្រទេសចិននេះ វាក៏ជះឥទ្ធិពលអវិជ្ជមានដល់ការទីផ្សារទុរេនក្នុងស្រុកដែរ ប្រសិនបើបញ្ហានេះ នៅបន្ដអូសបន្លាយយូរ។

​ពាក់ព័ន្ធនឹងបញ្ហានេះ ខេមបូណូមីស បានព្យាយាមទាក់ទងទៅកាន់អ្នកនាំពាក្យក្រសួងកសិកម្មដែរ ប៉ុន្ដែ ពុំទាន់មានការឆ្លើយតបនៅឡើយទេ។

បើតាមការវាយតម្លៃរបស់ក្រុមអ្នកដាំទុរេន បានឱ្យដឹងថា ទិន្នផលផ្លែទុរេនរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ នឹងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ ដោយសារតែភាពអំណោយផលនៃកត្តាអាកាសធាតុ គួបផ្សំដាំទុរេនភាគច្រើនដល់អាយុត្រូវចេញផ្លែផងដែរ៕




អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មីថា ពន្ធគយ២៥%លើទំនិញនាំចូលពីកាដាណា និងម៉ិកស៊ិក នឹងចាប់ផ្ដើមអនុវត្តស្អែកនេះ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមកបញ្ជាក់ច្បាស់ជាថ្មីម្ដងទៀតថា គ្មានអ្វីប្រែប្រួលទេ សហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើមអនុវត្តការដំឡើ…

IMF ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងកើនតិចតួច និងព្រមានពីហានិភ័យមួយចំនួន ដែលត្រូវប្រុងប្រយ័ត្ន

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ អាចប្រសើរជាងកាលពីឆ្នាំ២០២៤ តិចតួចប៉ុណ្ណោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ