គម្រោងច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥

គម្រោងច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបានការសាងសង់ជាង ៨៥%ហើយ


គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបានប្រមាណជាង ៨៥% ហើយ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ។ ច្រកព្រំដែនអន្តរជាតិថ្មីនេះមិនត្រឹមតែជួយសម្រួលការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនោះទេ ថែមទាំងអាចជួយសម្រួលដល់ការដោះដូរទំនិញ និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅពេលច្រកនេះដាក់ឲ្យដំណើរការផងដែរ ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបានការសាងសង់ជាង ៨៥%ហើយ

តាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ ដឹកនាំដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ឋផងដែរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់នូវការចែករំលែកព័ត៌មានគម្រោង វឌ្ឍនភាពគម្រោង និងការចុះពិនិត្យផ្ទាល់ដល់ទីតាំងគោលដៅមួយចំនួនដូចជា អគារច្រកត្រួតពិនិត្យ ប៉ុស្តិ៍ត្រួតពិនិត្យចេញ-ចូល និងទីតាំងស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។ តាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥នេះ សម្រេចវឌ្ឍនភាពការងារបានប្រមាណជាង ៨៥% ហើយ ខណៈដែរ គម្រោងនេះត្រូវបានបើកដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០មក និងគ្រោងបើកដាក់ឲ្យដំណើរនៅក្នុងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥នេះមានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជាបានបញ្ចប់ជាមួយភាពជោគជ័យ និងការកើតសរសើរពីអន្តរជាតិ

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រ នឹងត្រូវបានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជាមួយកា…

ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាបន្ដកើនឡើងជិត៤០% នៅ៤ខែឆ្នាំនេះ

នៅរយៈពេល ៤ខែដំបូង ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួនប្រមាណជាង ២០០លានដុល្លារ មានការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ