វិស័យការពារជាតិ

លោកចូ បៃឌិន សម្រេចចុះហត្ថលេខាលើកញ្ចប់ថវិកាចំណាយ ៧៧០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ


សេតវិមានអាមេរិក បានបញ្ជាក់នៅដើមសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ទើបតែបានចុះហត្ថលេខាលើច្បាប់ថ្មីមួយទាក់ទងនឹងវិស័យការពារជាតិ ដែលមានកញ្ចប់លុយចំណាយយ៉ាងសម្បើមមានដល់ទៅ ៧៧០ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២២។ ច្បាប់ថ្មីនេះ ត្រូវបានព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក បានបោះឆ្នោតសម្រេចកាលពីដើមខែធ្នូនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
កងទ័ពការពារជាតិរបស់សហរដ្ឋអាមេរិក

នៅឆ្នាំសារពើពន្ធ ២០២២នេះ ច្បាប់ស្ដីពីការចំណាយលើវិស័យយោធាអាមេរិកដែលទើបត្រូវបានចុះហត្ថលេខាដោយលោកចូបៃឌិន ក្នុងទំហំទឹកប្រាក់ ៧៧០ពាន់លានដុល្លារអាមេរិកនោះ គឺមានការកើនឡើងប្រហែល ៥% ធៀបនឹងការចំណាយកាលពីឆ្នាំមុន។ ច្បាប់ថ្មីៗនេះ គឺជាការសម្របសម្រួលមួយ ក្រោយពីមានមានការចរចាសម្រេចដ៏តឹងតែងរវាងសភា និងព្រឹទ្ធសភា នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនាពេលកន្លងមក ហើយវាក៏ធ្លាប់បានត្រូវជាប់គាំងដោយសារតែជម្លោះទាក់ទងនឹងគោលនយោបាយចិន និងរុស្ស៊ីផងដែរ។

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីបានចុះហត្ថលេខាលើច្បាប់ទាក់ទងនឹងការចំណាយសម្រាប់វិស័យការពារជាតិនេះថា ច្បាប់នេះផ្ដល់នូវអត្ថប្រយោជន៍សំខាន់ និងបង្កើនលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់បុគ្គលិកយោធា និងក្រុមគ្រួសាររបស់ពួកគេ ហើយរួមបញ្ចូលទាំងអាជ្ញាធរសំខាន់ៗ ដើម្បីគាំទ្រដល់វិស័យការពារជាតិរបស់អាមេរិក។

នៅក្នុងការចំណាយសរុបលើវិស័យការពារជាតិអាមេរិក ៧៧០ពាន់លានដុល្លារនៅឆ្នាំសារពើពន្ធ២០២២ ក៏មានការបង្កើន ២,៧% លើការចំណាយលើកងទ័ព និងការទិញយន្ដហោះចម្បាំង និងកប៉ាល់ បន្ថែមពីលើយុទ្ធសាស្ត្រសម្រាប់ទប់ទល់នឹងការគំរាមកំហែងភូមិសាស្ត្រនយោបាយ ជាពិសេស ជាមួយចិន និងរុស្ស៊ី។

ជាមួយគ្នានេះ ក៏មានបែងចែង ៣០០លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមជំនួយសន្ដិសុខនៅប្រទេសអ៊ុយក្រែង តាមរយៈការឧបត្ថម្ភគាំទ្រអាវុធដល់ក្រុមទាហាននៅប្រទេសនេះ។ និង​ ទឹកប្រាក់ ៤ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់គំនិតផ្ដួចផ្ដើមការពារតំបន់អឺរ៉ុប។

ដោយឡែក ទាក់ទងនឹងការចំណាយទប់ទល់នឹងឥទ្ធិពលយោធាចិនវិញ អាមេរិកបានត្រៀមថវិកា ជាង៧ពាន់លានដុល្លារ សម្រាប់គំនិតផ្ដួចផ្ដើមការពារតំបន់ប៉ាស៊ីហ្វិក ហើយអាមេរិកក៏បានចេញមុខគាំទ្រកោះតៃវ៉ាន់ ទាក់ទងនឹងវិស័យការពារជាតិនេះផងដែរ ខណៈក្រសួងការពារជាតិរបស់អាមេរិកថ្មីៗនេះ ក៏បានហាមឃាត់ការបញ្ជាទិញផលិតផល ដែលផលិតនៅតំបន់ស៊ីនជាំងប្រទេសចិនថែមទៀតផង៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីកំពុងប្រឈមមុខជាមួយចិនខ្លាំងជាងគេ ក្នុងជម្លោះសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា ហាក់កំពុងប្រឈមមុខខ្លាំងជាងគេ ជាមួយប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ជាក់ស្ដែង រដ្ឋាភិបាលចិន …

ឱកាស​ឈ្នះ​រង្វាន់​រថយន្ត TOYOTA RAIZE ស៊េរី​ឆ្នាំ២០២២ ពី​គម្រោង​ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ !

ព័ត៌មាន
ថ្ងៃឆ្លង​ឆ្នាំ​សកល​ឆ្នាំ២០២២ ជិត​មក​ដល់​ហើយ ! គម្រោង​ផ្ទះ-​ខុនដូ ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ បង្កើតកម្មវិធីពិសេស​សម្រាប់​លោកអ្នក គឺ​ការបញ្ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ