វិស័យធនាគារ

អឺរ៉ុប ព្រមានថា ការបាត់បង់ឯករាជ្យភាពរបស់ធនាគារកណ្តាលអាម៉េរិក ជាគ្រោះថ្នាក់ធំសម្រាប់សេដ្ឋកិច្ចពិភពលោក


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយកាលពីថ្ងៃចន្ទ ទី១ ខែកញ្ញា ថា ធនាគារកណ្ដាលអាម៉េរិក ជាស្ថាប័នឯករាជ្យ ហើយគួរតែនៅឯករាជ្យ ប៉ុន្តែទន្ទឹមនេះ លោកបានរិះគន់ថា ធនាគារកណ្ដាលអាម៉េរិក បានបង្កើតកំហុសជាច្រើន។ ក្នុងពេលជាមួយគ្នានេះ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB) បានព្រមានថា ការបាត់បង់ឯករាជ្យភាពរបស់ធនាគារកណ្ដាលអាម៉េរិក គឺជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។
វិស័យធនាគារ
ដោយ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយការពារសិទ្ធិរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការបណ្តេញលោកស្រី លីសា ឃុក (Lisa Cook) ដែលជាទេសាភិបាលមួយរូបនៃធនាគារកណ្ដាលអាម៉េរិក ចេញពីក្របខណ្ឌជុំវិញការចោទប្រកាន់ថា លោកស្រីជាប់ពាក់ព័ន្ធនឹងការក្លែងឯកសារ ដើម្បីទទួលបានឥណទានគេហឋាន ឬកម្ចីទិញផ្ទះ។

លោក ដូណាល់ ត្រាំ នៅប៉ុន្មានខែចុងចក្រោយនេះ តែងតែរិះគន់ធនាគារកណ្ដាលអាម៉េរិក និងប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជឺរ៉ូម ផៅវែល (Jerome Powell) ចំពោះការមិនបញ្ចុះអត្រាការប្រាក់ ហើយថ្មីៗនេះបានរិះគន់ចំពោះការចំណាយលុយយ៉ាងច្រើនទៅលើការជួសជុលកែលម្អការិយាល័យកណ្ដាល នៃធនាគារកណ្ដាលអាម៉េរិក នៅក្រុងវ៉ាស៊ីនតោន។

លោក Scott Bessent បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងបទសម្ភាស​មួយនៅឯភោជនីយដ្ឋានមួយនៅជាយក្រុងវ៉ាស៊ីនតោនថា ធនាគារកណ្ដាលអាម៉េរិក ជាស្ថាប័នឯករាជ្យ ហើយគួរតែនៅឯករាជ្យ ប៉ុន្តែទន្ទឹមនេះលោកបានរិះគន់ថា ធនាគារកណ្ដាលអាម៉េរិក បានបង្កើតកំហុសជាច្រើន។

ជាមួយគ្នានេះ លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប (ECB) បានព្រមានថា ប្រសិនបើប្រធានាធិបតី ដូណាល់ ត្រាំ បំផ្លាញឯករាជភាពរបស់ធនាគារកណ្តាលអាម៉េរិក វានឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១ ខែកញ្ញា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជីវកម្មមួយចំនួននៅអាម៉េរិក កំពុងប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្រោយលោក ត្រាំ ជម្រុះពលករអន្តោប្រវេសន៍ជាង១លាននាក់ចេញពីបញ្ជីការងារ

ក្រោមគោលនយោបាយគិតផលប្រយោជន៍ប្រជាពលរដ្ឋអាម៉េរិក ជាធំ បានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បោសសម្អាតពលករអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ១,២លាននា…

បុរសខ្លាំងរបស់ចិនបានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថា ពិភពលោកបច្ចុប្បន្នមានជម្រើសពីរ គឺសន្តិភាព និងសង្គ្រាម

មេដឹកនាំកំពូលរបស់មហាយក្សចិនលោក ស៊ី ជីនពីង បាននិយាយនៅចំពោះមុខប្រជាពលរដ្ឋ និងមេដឹកនាំពិភពលោករួមទាំងមេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ីថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ