Advertisement
ការទូទាត់​តាមឌីជីល

សម្ដេច ហ៊ុន សែន កោតសរសើរ និងជំរុញឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ជាពិសេសការបង់ពន្ធផ្សេងៗ


សម្ដេច ហ៊ុន សែន បានប្រកាសកោតសរសើរ និងលើកទឹកចិត្ត ឲ្យពលរដ្ឋងាកមកប្រើការទូទាត់ប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យា ឌីជីថល ជាពិសេស គឺការបង់ពន្ធផ្សេងៗជូនរដ្ឋតែម្ដង។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ គឺស្របពេលដែល​និន្នាការ បច្ចុប្បន្នការទូទាត់វិក័យប័ត្រទាំងទំនិញ និងសេវាកម្មតាមទូរស័ព្ទចាប់ផ្ដើមមានសន្ទុះប្រើប្រាស់គួរឲ្យកត់សម្គាល់។
នាយករដ្ឋមន្ត្រី ហ៊ុន សែន
Advertisement

ថ្មីៗនេះ នៅក្នុង​ឱកាស​ដែល​សម្តេច តេជោ​នាយករដ្ឋមន្រ្តី អញ្ជើញ​ចែកសញ្ញាបត្រ​ដល់​និស្សិតនៃ​វិទ្យាស្ថាន​វ៉ាន់ដា ជាង ៣ពាន់នាក់ នៅកោះពេជ្រ សម្តេចបាន​លើកឡើង​ពីចំណូល​ពន្ធដារ និងពន្ធគយ ដោយក្នុងនោះ​ក៏រំលេចចេញ​នូវ​អត្ថប្រយោជន៍ នៃប្រើប្រាស់​ការទូទាត់​សាច់​ប្រាក់ និងវិក័យបត្រ​បង់ពន្ធ​នានា តាមប្រព័ន្ធ​អនឡាញ​ផងដែរ។

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា សម្តេច បានមើល និង​កោតសរសើរ​ស្ពតពាណិជ្ជកម្ម​មួយ​ផលិតដោយ ធនាគារ អេស៊ីលីដារ ដែល​និយាយ​​ពីការ​ទូទាត់សាច់​ប្រាក់​តាមសេវាកម្ម​អេស៊ីលីដា​ទាន់ចិត្ត នៅពេល​ដែលពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​រថយន្ត​ក្រុងសាធារណៈ គឺមិនចាំបាច់​ត្រូវការ​លុយ​រាយ ឬពិបាក​ដូរលុយ ដើម្បីបង់​ទៀត​នោះទេ ។ ពលរដ្ឋ​គ្រាន់តែ​ងាក​មកប្រើប្រាស់​សេវាកម្ម​ទូទាត់តាម​ទូរស័ព្ទនេះ គឺកាន់តែ​ងាយស្រួល មិនចំណាយ​ពេលយូរ ហើយមិន​ព្រួយបារម្ភ ពីការបាត់បង់​សាច់ប្រាក់​របស់ខ្លួន​នេះដែរ។

ចំពោះការបង់​ពន្ធអាករ​ផ្សេងៗវិញ សម្តេច​នាយករដ្ឋមន្រ្តី ក៏ជំរុញឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ការទូទាត់តាម​ប្រព័ន្ធឌីជីថល​នេះដែរ ដើម្បីកាត់បន្ថយ​អំពើពុក​រលួយ ចំណេញពេលវេលា​លឿនរហ័ស​ទាន់ចិត្ត។

ជាក់ស្តែង បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានធនាគារ​និងក្រុមហ៊ុន​ទូរស័ព្ទដៃ​ផងដែរ ដែលផ្តល់​សេវា​កម្ម​ទូទាត់សាច់​ប្រាក់​តាមទូរស័ព្ទស្មាហ្វូន ឬហៅថា Mobile payment ដោយក្នុង​ចំណោមនោះ ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ធំ និងឈានមុខ​គេនៅ​កម្ពុជា បានដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​នេះតាំងចាប់ផ្តើមពីខែ កក្កដា ឆ្នាំ២០១០ ហើយ update ជាបន្តបន្ទាប់ ​រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ ដោយទទួល​បានការគាំទ្រ​យ៉ាងខ្លាំង​ពីសំណាក់​អតិថិជន ។ 

នៅក្នុងឆ្នាំ២០១០ ធនាគារ​អេស៊ីលីដា បានដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដំបូង​គឺ អេស៊ីលីដា យូនីធី (ACLEDA Unity) ហើយនារយៈ​ចុងក្រោយនេះ បានប្តូរឲ្យ​មកប្រើប្រាស់ អេស៊ីលីដា យូនីធីទាន់ចិត្ត ឬអេស៊ីលីដា​ទាន់ចិត្ត​វិញ ដោយ​បានបន្ថែម​នូវមុខងារ​ប្រើប្រាស់ និងទូទាត់ប្រាក់ កាន់តែ​ទំនើប ហើយសម្បូរ​បែប​​ជាមុន​ទៀតផង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធដារ ប្រមូលបានជាង ៨០០ លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០១៩

ព័ត៌មាន
អគ្គ​នាយកដ្ឋាន​ពន្ធដារ អាចនិយាយបាន​ថា ជាដៃឆ្វេង​ដ៏សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រមូល​ចំណូល​ចូល​ឃ្លាំង​ជាតិ​ បន្ទាប់​ពី អគ្គនា...

អាមេរិក​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន លម្អៀង​ខ្លាំង​ទៅ​ចិន និង​​មាន​ហេតុផល​ត្រូវ​ព្រួយ​បារម្ភ

ព័ត៌មាន
មន្រ្តី​ជាន់​ខ្ពស់​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ចិន បង្ហាញ​នូវ​អតុល្យភាព ដោយ​មាន​ភាព​ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ