អត្ថបទក្រុមហ៊ុន

ការស្កេន QR Code នាពេលបច្ចុប្បន្នគឺកំពុងតែមាន សន្ទុះក្នុងអំឡុងពេលនៃវិបត្តិកូវិដ-១៩នេះ! (PR)


ការទូទាត់តាមអនឡាញទំនងនៅតែជាមធ្យោបាយផ្ទេរប្រាក់ ទូទាត់ការចំណាយ និងប្រតិបត្តិការនានាដ៏ពេញនិយមដដែលនៅកម្ពុជា សូម្បីតែនៅក្រោយពេលការរាតត្បាតជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់កាលពីប៉ុន្មានខែមុនក៏ដោយ។ នេះបើយោងតាមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។
ការស្កេន QR Code កំពុងពេញនិយមនាពេលបច្ចប្បន្ន ពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវិដ-១៩នេះ!
ដោយ

យោងតាមស្ថានភាពបច្ចុបន្បន្ន ការទូទាត់តាមអនឡាញបានកើនឡើងខ្លាំងនៅ ឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការកើនឡើងនេះកើតមានឡើងដោយសារការផ្តល់អនុសាសន៍នានាពីសំណាក់ស្ថានប័នក្នុងវិស័យហិរញ្ញវត្ថុឱ្យលើកម្ពស់ប្រតិបត្តិការឌីជីថលជំនួសឱ្យការទូទាត់ដោយផ្ទាល់។

ខណៈដែលប្រជាពលរដ្ឋកម្ពុជាមួយចំនួននៅតែចូលចិត្តប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនដោយផ្ទាល់ ពលរដ្ឋខ្មែរកាន់តែច្រើនឡើងនឹងធ្វើការទូទាត់តាមអនឡាញសម្រាប់ការផ្ទេរប្រាក់ និងការទូទាត់ផ្សេងៗ ហើយកំណើនប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន និងអ៊ីនធឺណិតល្បឿនលឿនបានជួយឱ្យមានការកើនឡើងការទូទាត់តាមអានឡាញផងដែរ។

ដោយមើលពីភាពរីកចម្រើនលើផ្នែកឌីជីថល ធនាគារ អេស ប៊ី អាយ លី​ ហួរ​ ម.​ក បាន​ដាក់ឲ្យដំណើរការសាកល្បងជាក់ស្តែង លើប្រតិបត្តិការដាក់ និងដកប្រាក់ តាមរយៈការស្កេន QR Code នៅបញ្ជរហេរញ្ញិកដែលមានទីតាំងនៅសាខា៧មករា។ ហើយការដាក់អោយប្រើប្រាស់សាកល្បងនេះគឺក្នុងគោលបំណងគាំទ្រ និងពង្រឹងលើការធ្វើប្រតិបត្តិការដាក់ និងដកប្រាក់នៅបញ្ជរបេឡាតាមរយៈQR Code ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីទទួលបាននូវទំនុកចិត្តពីសាធារណជន។

 

ការធ្វើប្រតិបត្តិការដក និងដាក់ប្រាក់តាមរយៈការស្កេន QR Code ក្នុងអំឡុងពេលដាក់អោយសាកល្បងជាក់ស្តែង នេះបានក្នុងទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការមិនលើស១០,០០០ ដុល្លា ឬទំហំសមមូល។

ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តលើកទឹកចិត្តដល់អតិថិជនទាំងអស់ប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពន្លឿនរាល់ប្រតិបត្តិការក៏ដូចជាការបញ្ចៀសការការកក់ស្ទះយឺតយ៉ាវ​ និងបញ្ហាវីរ៉ុសកូវីដ-១៩ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុនអាស៊ីកើនឡើង ខណៈតម្លៃប្រេងឆៅនៅអង់គ្លេសកើនដល់ ៩១ដុល្លារអាមេរិក

ព័ត៌មាន
ផ្សារភាគហ៊ុននៅអាស៊ីនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មានការកើនឡើងខ្ពស់ជាងមុន ស្របពេលដែលទីផ្សារភាគហ៊ុននៅ Wall Street នៅមានសភាពទ្រឹង បើទោះបីជា អ…

អាល្លឺម៉ង់ កំពុងសិក្សាលទ្ធភាពដើម្បីនាំចេញស្វាយកែវរមៀតកម្ពុជា ទៅទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប

ព័ត៌មាន
ក្រោយពីកម្ពុជា នាំចេញផ្លែស្វាយកែវរមៀតត្រង់ទៅកាន់ទីផ្សារចិន និងកូរ៉េខាងត្បូងរួចមក ពេលនេះផ្លែស្វាយកម្ពុជា ហាក់កាន់តែមានសក្ដានុពលទីផ្សារសម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ