រដ្ឋាភិបាលកម្ពុជាគ្រោងអនុម័តគម្រោងវិនិយោគ ៥៣៩ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា ស៊ី ឌី ស៊ី បានបើកកិច្ចប្រជុំពិភាក្សាលើគម្រោងស្នើសុំវិនិយោគធំៗចំនួន១៥ ដែលគិតជាតម្លៃទុនវិនិយោគសរុប៥…
លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅនៃសាខាក្រុមហ៊ុន CRUCG ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ «យើងបានបង្កើតក្រុមបច្ចេកទេសផ្នែកសំណង់ដ៏រឹងមាំមួយនៅប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងនេះ អាចនឹងត្រូវបានបញ្ចប់ទាន់ពេលវេលា ហើយធានាបាននូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។»
ក្នុងពេលដ៏ខ្លីក្រោយពីកាន់កាប់ការដ្ឋានជាផ្លូវការ ក្រុមហ៊ុន CRUCG បានបង្កើនសន្ទុះនៃការសាងសង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការដំឡើងនូវស្រទាប់ការពារជញ្ជាំងផ្នែកខាងក្រៅនៃអគារផ្សារទំនើបរបស់គម្រោង The Peak។ ជាមួយការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុតពីក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់ថាគម្រោង The Peak នឹងក្លាយជាអគារតំណាងមួយនៅក្នុងប្រទេសកម្ពុជាទាំងមូល។