អត្ថបទពាណិជ្ជកម្ម

មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ នឹងរៀបចំឡើង ២ថ្ងៃ ដោយរំពឹងស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនកុះករ


មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ នឹងរៀបចំសម្ដែងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី ១២ និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅណាហ្កាវើលដ៏ រាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍នេះ រំពឹងទទួលបានភ្ញៀជាតិ និងអន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។
មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ នឹងរៀបចំឡើង ២ថ្ងៃ ដោយរំពឹងស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាច្រើនកុះករ
ដោយ

មហោស្រពល្ខោនអូប៉េរ៉ានេះ មិនត្រឹមតែបង្ហាញនូវផ្ទាំងទស្សនីយភាពប្លែក និងពោរពេញដោយអត្ថន័យប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងក្នុងការរក្សាអព្យាក្រឹតភាពកាបូន និងការរួមបញ្ចូលនូវផ្នែកខ្លះនៃសិល្បៈ និងវប្បធម៌ខ្មែរនៅក្នុងការសម្ដែងនោះផងដែរ។

មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ ត្រូវបានបើកដំណើរការ ក្រោមកិច្ចសហការរយៈពេល ៣ឆ្នាំ រវាងក្រុមហ៊ុន All Dream Cambodia និង N&A Cambodia ដើម្បីធ្វើយ៉ាងណាឱ្យមហោស្រពល្ខោនអូប៉េរ៉ាដ៏ធំមួយនេះ មានភាពលេចធ្លោ​ជាងគេនៅ​តំបន់អាស៊ី។

កិច្ចសហការនេះជាការចាប់ផ្ដើមនៃ នវានុវត្តន៍វប្បធម៌ ប្រកបដោយចីរភាព រួមទាំងព្រឹត្តិការណ៍​លំដាប់ថ្នាក់ពិភពលោក និងជាស្តង់ដារថ្មីសម្រាប់ចីរភាពក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន និងអ្នករៀបចំមហោស្រពនេះបានឱ្យដឹងថា កិច្ចសហការរយៈពេល ៣ឆ្នាំជាមួយណាហ្កាវើលដ៏ ផ្ដល់នូវសិទ្ធិផ្ដាច់មុខក្នុងការប្រើប្រាស់ រោងមហាស្រព NABA ដែលមាន ២០០០កៅអី នៅណាហ្គាវើលដ៍២ សម្រាប់រៀបចំ ស៊េរីព្រឹត្តិការណ៍វប្បធម៌ និងការកម្សាន្តនានា ដោយចាប់ផ្ដើមពីការសម្ដែងរឿង Don Giovanni របស់លោក Mozart នៅថ្ងៃទី១២ និងទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ។ កិច្ចព្រមព្រៀងនេះរួមមាន ការគាំទ្រទីកន្លែង ការផ្ដល់សេវាបដិសណ្ឋារកិច្ច និងគំរូនៃការចែករំលែកចំណូល ដែលធានានូវកំណើ​នប្រកបដោយ​ចីរភាពសម្រាប់​ឆាកល្ខោនអូប៉េរ៉ារបស់កម្ពុជា។

ភាពជាដៃគូដឹកជញ្ជូនបៃតង

ស្របតាមការប្ដេជ្ញាចិត្តអព្យាក្រឹតភាពកាបូនរបស់ពិធីបុណ្យ មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Vireak Buntham Express និង TADA Cambodia ដើម្បីបង្កើនការប្រើប្រាស់យានយន្តអគ្គិសនី ( EVs ) ឱ្យបានច្រើនបំផុតសម្រាប់ការដឹកជញ្ជូនសិល្បករ អ្នកបច្ចេកទេស និងភ្ញៀវVIP ពេញមួយរយៈពេលផលិតកម្ម ។ ក្រុមហ៊ុន Vireak Buntha ដែលជាក្រុមហ៊ុន​ដំណើរការរថយន្តដឹកអីវ៉ាន់ និងឡានក្រុងប្រណីតអគ្គិសនីដំបូងគេរបស់កម្ពុជារវាងទីក្រុងធំៗ និង TADA ជាមួយនឹងយានយន្តអគ្គិសនី ដែលកំពុងពង្រីកខ្លួន និងគំរូសេវាហៅរថយន្តដោយមិនគិតកម្រៃជើងសារ នឹងផ្ដល់នូវដំណោះស្រាយដឹកជញ្ជូនតាមផ្លូវគោកដែលមានការបំភាយឧស័្មនទាប ដែលកាត់បន្ថយផលប៉ះពាល់កាបូនបានយ៉ាងច្រើន ។

មហោស្រពល្ខោនអូប៉េរ៉ាអន្តរជាតិភ្នំពេញ

ក្រោមការដឹកនាំសិល្បៈរបស់អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស និងអ្នកដឹកនាំរឿង​ជនជាតិអ៊ីតាលី​ដ៏ល្បីល្បាញ Vincenzo Grisostomi Traveglini ព្រឹត្តិការណ៍នេះ នឹងបង្ហាញស្នាដៃសំខាន់ៗចំនួន៣ គឺ Don Giovanni 2025 , La Boheme 2026 ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល Francophonie លើកទី២០ និងLa Traviata 2027 ។

Don Giovanni ៖ ជំហរដំបូងបង្អស់លើពិភពលោកក្នុងការប្ដេជ្ញាចិត្តលើបរិស្ថាន

ការសម្ដែងល្ខោនអូប៉េរ៉ា Don Giovanni របស់លោក Mozart នៅខែធ្នូ ឆ្នាំ ២០២៥ នឹងក្លាយជា​ល្ខោនអូប៉េរ៉ាដំបូងគេ​បង្អស់លើពិភពលោកដែលធ្វើការគណនា និងទូទាត់សងទាំងស្រុង​នូវផលប៉ះពាល់​កាបូនរបស់ខ្លួន ដោយរាប់បញ្ចូលទាំងបុគ្គលិក អ្នកសម្ដែង ព្រមទាំងការធ្វើដំនើរ និងការស្នាក់នៅរបស់​ទស្សនិកជនទាំងមូលផងដែរ ។

លោក Jacgues Guichandut នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia និងជានាយកផលិតកម្ម បានពន្យល់ថា សម្រាប់ការសម្ដែងដែលគួរតែក្លាយជាលើកដំបូងបង្អស់ទូទាំងពិភពលោក ផលប៉ះពាល់កាបូន សរុបនៃព្រឹត្តិការណ៍នឹងត្រូវបានវាស់វែងយ៉ាងទូលំទូលាយ ។នេះបានកំណត់នូវស្ដង់ដារថ្មីមួយ​ដោយគ្រប់ដណ្ដប់​លើប្រភពនៃផលប៉ះពាល់ទាំងអស់ ដែលបង្ហាញថាការសម្ដែងលំដាប់ថ្នាក់ពិភពលោក និងការទទួលខុសត្រូវបរិស្ថាន​អាចដើរទន្ទឹមគ្នាបាន ។

លោកបន្តថា ផលិតកម្មនេះនឹងប្រមូលផ្ដុំសិល្បករអន្តរជាតិ និង ក្នុងស្រុកសរុបជាង៨០នាក់ រួមមានជនជាតិអ៊ីតាលី បារាំង ជប៉ុន កូរ៉េ ម៉ាឡេស៊ី វង់តន្ត្រីស៊ីមហ្វូនីចំនួន៤០រូប ដែលមានតន្រ្តីករមកពីសមាគមវងតន្ត្រីយុវជនអង្គរ ( Angkor Youth Orchestra Association ) និងសិល្បករសៀក និងរបាំមកពីអង្គការ ហ្វារពន្លឺសិល្បៈ ។

សម្រាប់បងប្អូន ដែលមានចំណាប់អារម្មណ៍ចូលទស្សនាមហោស្រពល្ខោនអូប៉េរ៉ាអាចស្វែងរកទិញសំបុត្រតាមរយៈតំណរភ្ជាប់ ៖ https://www.phnompenhopera.com/




អត្ថបទបន្ទាប់


កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25): ពីការសហការគ្នាទៅជាកាតាលីករជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ

កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា (CAMESCO25) ត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ