ទីផ្សារមាស

ក្រុមហ៊ុន Citigroup ព្យាករថា តម្លៃមាសនឹងធ្លាក់ចុះមកនៅត្រឹម៣ពាន់ដុល្លារក្នុង១តម្លឹងនៅឆ្នាំក្រោយ


ក្រោយអ៊ីស្រាអែល និងអ៊ីរ៉ង់បើកការវាយប្រហារគ្នាតាមផ្លូវអាកាស បានជំរុញឱ្យតម្លៃមាសស្ទុះឡើងរហូតដល់៤,២០០ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃដ៏ខ្ពស់មួយ។ តែយ៉ាងណាក្រុមហ៊ុន Citigroup ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានព្យាករថា តម្លៃលោហៈធាតុដ៏កម្រនេះអាចនឹងដាំក្បាលចុះដល់ក្រោម៣,៦០០ដុល្លារក្នុង១តម្លឹងនៅត្រឹមត្រីមាសទី៣ ហើយអាចបន្តស្រុតចុះថែមទៀតដល់៣,០០០ទៅ៣,២៤០ដុល្លារក្នុងមួយតម្លឹងនៅឆមាសទី២ឆ្នាំ២០២៦។
ទីផ្សារមាស
ដោយ

ក្រុមហ៊ុន Citigroup ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុដ៏ល្បីល្បាញមួយរបស់អាម៉េរិក បានព្យាករថា តម្លៃមាសអាចនឹងធ្លាក់ចុះក្រោម៣ពាន់៦រយដុល្លារក្នុងមួយតម្លឹងនៅឆមាសទី២ ឆ្នាំ២០២៥ ហើយនឹងបន្តដាំក្បាលចុះបន្ថែមទៀតដល់៣ពាន់ទៅ៣ពាន់២រយ៤០ដុល្លារក្នុងមួយតម្លឹងនៅឆមាសទី២ ឆ្នាំ២០២៦។ លោក ម៉ាក ឡេតុន (Max Layton) អ្នកវិភាគ និងស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Citigroup បានអះអាងថា ការព្យាករបែបនេះ ក៏ដោយសារក្រុមហ៊ុនមើលឃើញថា ពិភពលោកត្រូវប្រឈមមុខនឹងតម្រូវការវិនិយោគទាបបំផុត និងរំពឹងពីការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលនៃប្រទេសធំៗ។

នៅមួយរយៈចុងក្រោយនេះ តម្លៃមាស បានហក់ឡើងយ៉ាងគំហុក ដោយសារគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងវិបត្តិនៅមជ្ឈិមបូព៌ា។ ប៉ុន្តែតម្រូវការវិនិយោគលើមាសនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើពលករខ្មែរគួរវិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ឬបន្តធ្វើការនៅថៃ?

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកំណើតវិញ ក្រោយមើលឃើញពីកម្សួលនៃការរ…

ចិន ព្រមានពលរដ្ឋខ្លួនឱ្យចាកចេញពីអ៊ីស្រាអែលជាបន្ទាន់ ខណៈដែលអាម៉េរិក ព្រមានមនុស្សទាំងអស់ឱ្យប្រញាប់ចាកចេញពីក្រុងតេហេរ៉ង់

ខណៈដែលសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែឡើងកម្ដៅគួរឱ្យព្រួយបារម្ភ ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា មហាយក្សចិន បានព្រមានពលរដ្ឋចិន ឱ្យចាកចេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ