ការរកឃើញវ៉ាក់សាំងការពារកូវីដ១៩

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ការរកឃើញវ៉ាក់សាំងរបស់ចិន មិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ


ក្រោយស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួនមុននេះថា អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធា នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺ COVID-19យ៉ាងជោគជ័យនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាង ការរកឃើញនេះស្ថិតក្នុងដំណាក់សិក្សានៅឡើយ ពោលគឺមិនទាន់អនុញ្ញាតឲ្យមានប្រើប្រាស់ជាផ្លូវការពីអង្គការសុខភាពពិភពលោកនៅឡើយនោះទេ។
រូបភាព​ឯកសារ​ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​។
ដោយ

លោក​ជំទាវ ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​នេះ​ថា «​ការ​ផលិត​វ៉ាក់សាំង​នេះ គេ​មិន​អាច​ធ្វើ​មួយ​ខែ​ចេញ​ទេ ព្រោះ​វ៉ាក់សាំង​ទាមទារ​នូវ​រយៈពេល​សិក្សា សិក្សា​ហើយ ដើម្បី​យក​វ៉ាក់សាំង​ហ្នឹង​មក​ប្រើប្រាស់ គឺថា នៅ​ពេល​ចាក់​នៅ​លើ​ខ្លួន​មនុស្ស​នេះ គឺ​មិន​អោយ​មនុស្ស​ហ្នឹង​ឈឺ​ទេ កាលណា​វ៉ាក់សាំង​ហ្នឹង​ធ្វើ​មិន​ស្រួល យក​មក​ចាក់​លើ​មនុស្ស ធ្វើ​អោយ​មនុស្ស​ហ្នឹង​ទៅ​ជា​ឈឺ​ទៅ​វិញ​»​។ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ​បាន​បន្ត​ថា «​អ្វី​ដែល​ប្រយ័ត្ន​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ កាលណា​វ៉ាក់សាំង​ហ្នឹង​នៅ​ពេល​ដែល​គេ​រក​ឃើញ​ចុងបញ្ចប់​ហើយ ចាំបាច់​ត្រូវ​មានការ​បញ្ជាក់​ចុង​ក្រោយ (Confirmation Final) ពី​អង្គការ​សុខភាព​ពិភពលោក ព្រោះ​អង្គការ​សុខភាព​ពិភពលោក​គេ​មាន​ក្រុមការងារ​មួយទៀត ដើម្បី​បញ្ជាក់​ថា វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព​សម្រាប់​ដាក់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ជា​ទុ​ទៅ នៅ​លើ​សកលលោក​»​។គួរ​ម្លឹ​កថា ប្រទេស​ចិន ក៏​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ព្រមទាំង​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹង​ជម្ងឺ​វីរុស​ដល់​កម្ពុជា​ផង​ដែរ​។ 

សូម​បញ្ជាក់​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ១៨ បើ​តាម​មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​ថា ចំនួន​ករណី​មេរោគ Covid-19 ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា បាន​កើនឡើង​ដល់ ៣៥ ករណី​ហើយ ពោល​គឺ មាន​ពីរ​ករណី​ថ្មី​ទៀត ត្រូវ​បាន​ប្រកាស​រក​ឃើញ​នៅ​ព្រឹក​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ប្រកាសថា រកឃើញវ៉ាក់សាំង Covid-19 ដោយជោគជ័យ!

ព័ត៌មាន
បន្ទាប់ពីមេរោគ Covid-19 បានបន្ដរីករាលដាលនៅក្នុងប្រទេសចិន និងបន្ដទៅកាន់ប្រទេសជាច្រើនផសេងទៀតនៅទូទាំងពិភពលោក អស់រយៈពេលប្រមាណជាង ៣ខែ នាព…

ក្រសួងសុខាភិបាលបានរកឃើញវិជ្ជមានកូវីដ៣៥ ករណី ក្នុង​ចំណោម១១១២ករណី ដែលបានធ្វើតេស្ត

ព័ត៌មាន
គិតមកទល់ព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០នេះ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីដែលបានធ្វើតេស្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ