វិស័យកសិកម្ម

តម្លៃស្វាយកែវរមៀតមិនទាន់ហក់ឡើងវិញនៅឡើយទេ ខណៈអ្នកដាំស្នើឱ្យអ្នកពាក់ព័ន្ធជួយរកទីផ្សារ


តម្លៃផ្លែស្វាយកែវរមៀតបានធ្លាក់ចុះជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ហើយមកទល់ពេលនេះវាមិនទាន់ឡើងថ្លៃមកវិញនោះទេ ដោយតំបន់ខ្លះអាចលក់បានក្រោម២០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ បញ្ហានេះកំពុងធ្វើឱ្យកសិករមួយចំនួនកាត់បន្ថយការផលិត និងរារែកក្នុងការផលិតបន្តនៅឆ្នាំក្រោយបន្តបន្ទាប់ទៀត ឬអាចឈានដល់ការបោះបង់ប្រសិនបើបញ្ហានេះបន្តអូសបន្លាយពេល។ តែយ៉ាងណាបើតាមអ្នកបច្ចេកទេសជំនាញលើដំណាំស្វាយកែវរមៀត ដើម្បីឱ្យកសិករដាំស្វាយមានទីផ្សារត្រូវចងក្រងគ្នាដាំជាសហគមន៍ និងដាំបណ្ដាក់ពេលគ្នា ទើបការប្រមូលផលស្វាយមិនជាន់គ្នា។
វិស័យកសិកម្ម
ដោយ

លោកស្រី តែម បុផ្ផា កសិករដាំស្វាយម្នាក់នៅខេត្តបាត់ដំបង បានអះអាងថា បច្ចុប្បន្នស្វាយនៅតំបន់លោកស្រីអាចលក់បានក្នុងតម្លៃ១៧០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះសម្រាប់តម្លៃដឹកទៅលក់ដល់ទីតាំងអ្នកទទួលទិញ។ ក្រោយតម្លៃស្វាយមានការធ្លាក់ចុះបែបនេះ លោកស្រី មានបំណងចង់កែច្នៃផ្លែស្វាយទាំងនោះទៅជាតំណាប់ស្វាយក្រៀមដែរ តែដោយសារថ្លៃឈ្នួលខ្ពស់ពេកទើបជំរុញឱ្យលោកស្រីសម្រេចចិត្តទុកឱ្យទុំជ្រុះចោលតែម្តង។ តែយ៉ាងណា លោកស្រី សំណូមពរឱ្យបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធជួយស្វែងរកទីផ្សារផ្លែស្វាយដល់កសិករ ដើម្បីបញ្ចៀសការធ្លាក់ចុះផលិតកម្មស្វាយ។

​ជាមួយគ្នានេះ លោក ហឹង ឆៃឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានអះអាងថា កាលពីប៉ុន្មានសប្តាហ៍មុនតម្លៃស្វាយកែវរមៀតត្រូវបានឈ្មួញប្រមូលទិញដល់ចម្ការជាមួយតម្លៃចន្លោះពី១០០រៀលដល់២០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែបច្ចុប្បន្នតម្លៃស្វាយបានឡើងដល់ចន្លោះ២៥០រៀលទៅ៣០០រៀលក្នុងមួយគីឡូក្រាម ក្រោយទិន្នផលស្វាយមានការថមថយ។ បើតាមលោក ហឹង ឆៃឡេង ថ្មីៗនេះ សហគមន៍របស់លោកកំពុងចរចាជាមួយរោងចក្រកែច្នៃស្វាយនៅខេត្តកំពង់ស្ពឺ មួយកន្លែង ដោយលោកមានក្ដីរំពឹងថា តាមរយៈកុងត្រារវាងក្រុមហ៊ុនទទួលទិញនេះ នឹងជួយឱ្យតម្លៃស្វាយនៅសហគមន៍លោកមានស្ថិរភាពជាងមុន។

​ដោយឡែក លោក ធី គណិត អ្នកបច្ចេកទេសជំនាញលើដំណាំស្វាយកែវរមៀត និងស្វាយចន្ទីនៃក្រុមហ៊ុនអង្គរហ្គ្រីន បានលើកឡើងថា នៅមួយរយៈចុងក្រោយតម្លៃស្វាយបានចាប់ផ្ដើមឡើងថ្លៃមកវិញបន្តិចម្ដងៗ ដោយសារការប្រមូលផលស្វាយថយចុះ ពោលគឺផ្លែស្វាយលែងសូវសម្បូរដូចមុន។ បើតាមអ្នកជំនាញរូបនេះកន្លងមកដោយសារស្វាយខុសរដូវធ្លាក់ថ្លៃខ្លាំងពេកបានធ្វើឱ្យកសិករដាំស្វាយនៅឆ្នាំនេះ មានខ្លះសម្រេចចិត្តឈូសឆាយដើមស្វាយចោល និងខ្លះទៀតកាត់បន្ថយការផលិតស្វាយខុសរដូវជាដើម។ លោកបន្ថែមថា ដើម្បីឱ្យកសិករផលិត​ស្វាយមានទីផ្សារ កសិករត្រូវចងក្រងគ្នាដាំជាសហគមន៍ ហើយរៀបចំផែនការដាំជាលក្ខណៈបណ្ដាក់ពេលគ្នាទើបការប្រមូលផលមិនចាល ហើយការដាំដុះត្រូវផ្ដោតលើគុណភាពជាចម្បង។

​បើតាមក្រុមកសិករកន្លងមកនេះ ការប្រមូលផលផ្លែស្វាយមិនអាចរួចថ្លៃដើមផលិតនោះទេ ដោយពួកគេសំណូមពរដល់ភាគីពាក់ព័ន្ធជួយស្វែងរកតីផ្សារផ្លែស្វាយដល់កសិករ ដើម្បីឱ្យកសិករមានទឹកចិត្តដាំដុះបន្តទៀត៕

អត្ថបទ​ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើគម្រោងសាងសង់បង្គោលអង់តែនទូរសព្ទលើភ្នំខ្នងផ្សារ មានសារសំខាន់យ៉ាងណាខ្លះ?

ក្រោយមានប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភថា ការសាងសង់បង្គោលអង់តែនទូរសព្ទនៅតំបន់ទេសចរណ៍ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ អាចធ្វើឱ្យបាត់បង់សោ…

តើទុរេនកម្ពុជា អាចនាំចេញទៅកាន់ទីផ្សារចិន នៅរដូវកាលប្រមូលផលឆ្នាំនេះបានដែរ ឬទេ?

ក្រោយរដ្ឋាភិបាលកម្ពុជា និងចិន បានចុះហត្ថលេខាលើពិសារ ស្តីពីការនាំចេញផ្លែទុរេនស្រស់ទៅកាន់ទីផ្សារចិន ឃើញថា ម្ចាស់ចម្ការទុរេន និងក្រុមហ៊ុនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ