នាយករដ្ឋមន្ត្រីស្ដីទីថៃ

នាយករដ្ឋមន្ត្រីស្ដីទីថៃ ដាក់ញត្តិសុំរំលាយសភា ក្រោយគូប្រជែងទទួលបានការគាំទ្រពីគណបក្សប្រឆាំងដ៏ធំមួយ


នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានដាក់ញត្តិសុំរំលាយសភា បន្ទាប់ពីគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតមួយបានគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃឱ្យដឹកនាំប្រទេសថៃ ក្រោយតុលាការធម្មនុញ្ញថៃបញ្ចប់តំណែងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។
នាយករដ្ឋមន្ត្រីស្ដីទីថៃ
ដោយ

អគ្គលេខាធិការគណបក្សភឿថៃលោក សូរ៉ាវង់ ធៀនថុង (Sorawong Thienthong) បានអះអាងថា នាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមថាម វីឆាយ៉ាឆៃ បានសម្រេចដាក់ញត្តិសុំរំលាយសភានៅថ្ងៃពុធ សប្តាហ៍នេះ ខណៈពេលនេះគណបក្ស ដែលកំពុងកាន់អំណាចនេះកំពុងរង់ចាំការយល់ព្រមពីព្រះមហាក្សត្រ។ ការដាក់ញត្តិសុំរំលាយសភានេះ បានកើតឡើងភ្លាមៗក្រោយគណបក្សប្រជាជនថៃ ដែលជាបក្សប្រឆាំងដ៏ធំមួយនៅក្នុងសភាបានគាំទ្រគណបក្សភូមចៃថៃ (Bhumjaithai) ដែលជាគូប្រជែងនឹងគណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។

លោក ណាថាពុង រឿងផាន់យ៉ាវុត (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនថៃបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធ សប្តាហ៍នេះថា សមាជិកសភាចំនួន១៤៣រូបរបស់លោកបានយល់ព្រមគាំទ្រមេដឹកនាំគណបក្សភូមចៃថៃ គឺលោក អានុទីន ឆានវីរ៉ាគុល (Anutin Charnvirakul) ដែលជាមហាសេដ្ឋីជំនួញមួយរូប ឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃទី៣២ ដែលទំនងជាផ្តល់ឱ្យលោកនូវការគាំទ្រភាគច្រើននៅក្នុងសភា។

លោក ណាថាពុង បន្តថា ការសម្រេចគាំទ្រលោក អានុទីន ឱ្យធ្វើជានាយករដ្ឋមន្ត្រីនេះធ្វើឡើងក្រោយគណបក្សនេះព្រមទទួលយកលក្ខខណ្ឌរំលាយសភា ហើយរៀបចំការបោះឆ្នោតថ្មីឡើងវិញក្នុងរយៈពេល៤ខែ ដើម្បីឱ្យអំណាចអាចប្រគល់ទៅប្រជាជនវិញបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកបានបន្ថែមថា ម្យ៉ាងទៀត ការណ៍ដែលគណបក្សរបស់លោកគាំទ្រគណបក្សភូមចៃថៃ គឺដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ដែលលោកអះអាងថា វាមិនសមនឹងគ្រប់គ្រងម្តងទៀតឡើយ។ ការបោះឆ្នោតសភាជ្រើសរើសសនាយករដ្ឋមន្ត្រីថៃថ្មី អាចនឹងធ្វើឡើងភ្លាមៗនៅថ្ងៃសុក្រ សប្ដាហ៍នេះ។ជុំវិញនឹងរឿងរ៉ាវពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីស្ដីទីថៃ ដាក់ញត្តិសុំរំលាយសភានេះ ត្រូវបានតំណាងគណបក្ស ភូមចៃថៃ នៅថ្ងៃទី ៣ ខែកញ្ញានេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្រ្តីចាំផ្ទះ លោក ផុមថាម វិឆាយ៉ាឆៃ ពីបទបំពានអំណាចរបស់គាត់ ពាក់ព័ន្ធនឹងការដាក់សំណើព្រះរាជក្រឹត្យថ្វាយទៅកាន់ព្រះមហាក្សត្រ ដើម្បីរំលាយសភា។ គណបក្សភូមចៃថៃ ក៏បានស្នើឲ្យមានការពង្រីកការស៊ើបអង្កេត ដើម្បីកាត់ទោសអ្នកពាក់ព័ន្ធទាំងអស់ក្នុងបទល្មើសនេះផងដែរ។ នេះបើតាមការរាយការណ៍ដោយកាសែតថៃ Khaosod នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


មេភូមិភាគទី២ថៃ ឱ្យរដ្ឋាភិបាលប្តឹងទៅ ICJ ឬប្រើកម្លាំងយោធា បើចង់បានប្រាសាទព្រះវិហារ តែអ្នកជំនាញខ្មែរថា មិនអាចទៅរួច

លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Phadklang) មេយោធភូមិភាគទី២របស់ថៃ បានផ្តល់គំនិតពីរដល់រដ្ឋាភិបាលថៃ ក្នុងការដណ្ដើមយកប្រាសាទព្រះវិហារព…

តើលោក អានុទីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដ៏លេចធ្លោ ជានរណា និងមានប្រវត្តិការងារអ្វីខ្លះ?

តើលោក អានុទីន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដ៏លេចធ្លោ ជានរណា និងមានប្រវត្តិការងារអ្វីខ្លះ? ក្រោយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ