រាជរដ្ឋាភិបាលគាំទ្រឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍

រាជរដ្ឋាភិបាលគាំទ្រឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលស្នើឱ្យមានការលើកទឹកចិត្តលើការផ្សព្វផ្សាយពីគោលដៅទេសចរណ៍តាមរយៈការថតភាពយន្ត និងស្ប៉តពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិនៅតាមតំបន់ទេសចរណ៍នានារបស់កម្ពុជា។ តើការជំរុញឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍អាចផ្តល់ផលចំណេញយ៉ាងណាសម្រាប់វិស័យវិស័យទេសចរណ៍ និងកិត្តិនាមរបស់កម្ពុជា?
រាជរដ្ឋាភិបាលគាំទ្រឱ្យមានការថតភាពយន្តនៅតាមតំបន់ទេសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាគាំទ្រ និងជំរុញឱ្យមានការថតភាពយន្ត និងស្ប៉តពាណិជ្ជកម្មលក្ខណៈជាតិ និងអន្តរជាតិនៅតាមតំបន់ទេសចរណ៍នានា ជាពិសេសនៅតំបន់អង្គរក្នុងខេត្តសៀមរាប ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ទន្តឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធផ្តល់កិច្ចសហការលើបញ្ហានេះ ពោលគឺត្រូវរៀបចំឱ្យមានកញ្ចប់លើកទឹកចិត្ត និងសម្រួលនីតិវិធីផ្សេងៗចំពោះក្រុមហ៊ុនភាពយន្តបរទេស ដែលមានបំណងចង់ថតភាពយន្តនៅកម្ពុជាឱ្យបានកាន់តែងាយស្រួលបន្ថែមទៀត។ សម្រាប់សម្តេចធិបតី ការថតភាពយន្តបរទេសលើទឹកដីកម្ពុជាមិនត្រឹមតែជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជានោះទេ ថែមទាំងជួយបង្កើនកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងលុបបំបាត់ព័ត៌មានអវិជ្ជមានអំពីកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា តាមរយៈការជំរុញឱ្យមានការថតភាពយន្តបរទេសនៅក្នុងតំបន់ទេសចរណ៍កម្ពុជានេះ ពិតជាបានផ្តល់ផលចំណេញយ៉ាងច្រើនក្នុងការជួយផ្សព្វផ្សាយអំពីវិស័យទេសចណ៍កម្ពុជាទៅកាន់បណ្តាប្រទេសលើពិភពលោក ខណៈកន្លងមកកម្ពុជាត្រូវចំណាយថវិការច្រើនលើការផ្សព្វផ្សាយនេះ។ ទន្ទឹមនឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ ការថតភាពយន្តនេះ ក៏ជាផ្នែកមួយជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងសិល្បៈរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈកិច្ចសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះក្រុមហ៊ុនភាពយន្តនេះ នឹងជួយទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនឱ្យចូលមកថតភាពយន្តនៅកម្ពុជា។

គួរជម្រាបថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើសុំឱ្យរាជរដ្ឋាភិបាលពិចារណាជំរុញការផ្សព្វផ្សាយទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជាតាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជា តាមរយៈការផ្តល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។ ឯកឧត្តម បានបន្តថា កន្លងមកក្រសួងទេសចរណ៍បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្តជួយសម្របសម្រួលការថតភាពយន្តរបស់ក្រុមហ៊ុនផលិតភាពយន្តរបស់ចិន កាហ្សាក់ស្ថាន និងកំពុងទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត សិល្បករ និងតន្ត្រីករល្បីៗពីប្រទេសចិន សាធារណរដ្ឋកូរ៉េ (K-pop), សហរដ្ឋអាម៉េរិក, អ៊ីតាលី, ឥណ្ឌ ជប៉ុន និងតួគីបន្ថែមទៀតផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


SDF ចាប់ដៃគ្នាជាមួយស្ថាប័នបណ្ដុះបណ្ដាលជំនាញមកពីសិង្ហបុរី IAL ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍជំនាញនៅកម្ពុជា

រាជធានីភ្នំពេញ-ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥៖ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) សហការ ជាមួយស្ថាប័នជំនាញផ្នែកបណ្ដុះបណ្ដាលយុវជន និងគ្រូបង្គោល Ins…

ចៅក្រមអាម៉េរិកសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ បញ្ឈប់បុគ្គលិករដ្ឋាភិបាលទ្រង់ទ្រាយធំក្នុងពេលតែមួយ

នៅថ្ងៃទី២៧ ខែកុម្ភៈ ចៅក្រមសហព័ន្ធមួយរូបនៅរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចមិនអនុញ្ញាតឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រសួងការពារជាតិ និងទីភ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ